សម្តេច​តេជោ​សម្តែង​ក្តី​រីករាយ​ដែល​កម្ពុជា​សម្រេច​ជោគ​ជ័យ​ក្នុង​ការ​ប្រយុទ្ឋ​នឹង​ជំងឺ​របេង​

ក្នុង​សារ​លិខិត​អបអរ​សាទ​រ​ទិវា​ប្រយុទ្ឋ​ជំងឺ​របេង​ពិភព​លោក ​២៤​ មិនា​ខាងមុខ​នេះ ​សម្តេ​​ច​អគ្គ​មហា​ សេនាប​តី ​តេ ​ជោ​ហ៊ុន ​សែន​ នាយក​រដ្ឋម​ន្រ្តី​កម្ពុជា​បានស​ម្តែង​នូវ​សេចក្តី​រីក​រាយ​​យ៉ាង​ខ្លាំង ​ដោយ​សារ​ប្រ​ទេស​កម្ពុជា​បាន​សម្រេច​សមិទ្ឋិ​ផល​ គួរ​ជាទី​មោ​ទន​ក្នុងកា​រ​​ប្រ​យុទ្ឋ​នឹង​ជំងឺរ​​បេង។​

09sក្នុង​សា​លិខិត​ចុះហ​ត្ថ​លេ​ខា​កាល​ពី​ថ្ងៃទី​២៣​ មិនា​នេះ ស​ម្តេច​តេ​ជោ​បាន​​​ថ្លែ​ង​ថា ​ស្ថិត​ក្នុង​ឳ​កាស​ដ៏​ប្រ​ពៃនេះ​ខ្ញុំ​សូម​សម្តែ​ង​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង ​ដោយ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ យើង​បាន​សម្រេច​សមិ​ទ្ឋិ​ផល​គួរ​ជាទី​មោទនៈ ​ក្នុង​ការ​​ប្រយុទ្ឋ​នឹង​ជំងឺ​របេង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំក​ន្លង​មក​នេះ ​ខណៈដែ​លកា​ល​ពី​២០​ឆ្នាំ​មុន ​ប្រ​ទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស ​ដែល​មាន​អត្រា​អ្នក​កើត​ជំងឺ​របេ​​ង​ខ្ពស់​ជាង​គេនៅ​លើ​ពិភព​លោក ​តែ​ក្នុ​ងរ​យៈពេ​ល​ដ៏ខ្លី​កម្ពុជា​បាន​ក្លាយ​ជាប្រ​ទេស​គំរូ​មួយ​សម្រាប់​ពិភព​លោក ​ក្នុ​ង​កម្ម​វិធី​ប្រ​យុទ្ឋ​ជំងឺ​របេង​យ៉ាង​សកម្ម ​និង​​ប្រកប​​ដោយ​ប្រសិទ្ឋិ​ភាព។

​សម្តេច​​បានប​ញ្ជាក់​ថា​“​លទ្ឋផល​ដ៏គាប់​ប្រសើរ​នេះ បា​ន​កើត​ចេញពី​ការ​ខិត​ខំ​រួម​គ្នា​របស់​ប្រ​ជា​ជាតិ​យើង ​ក្នុង​នោះ​រាជ​រដ្ឋា​ភិបាល​បាន​ពង្រីក​សេវា​ពិនិត្យ ​និង​ព្យា​បាល​ជំងឺ​របេង​តាម​យុទ្ឋសា​ស្រ្ត​ដូតស៍ ​ នៅ​គ្រប់​មន្ទី​រ​ពេទ្យ​បង្អែក​ មណ្ឌ​ល​​សុខ​ភាព​ ប៉ុស្ត៍​សុខ​ភាពទាំ​ងអស់​ រួម​ទាំង​ថ្នាក់​សហ​គមន៍​ទូទាំង​ប្រ​ទេស”។​

ទន្ទឹម​នឹង​នេះ​យើង​ក៏បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​  និ​ង​ធ្វើ​ការ​ព្យា​បាល​ជំងឺ​របេង​ជូន​​ប្រ​ជាជ​ន​ដោយ​ឥត​គិត​ថ្លៃ ​ដែល​កិច្ច​ការ​នេះមា​ន​ការ​រីក​ចំរើន​គួរ​ឲ្យ​កត់​សំ​គាល់ ​និង​ជាហេ​តុធ្វើ​ឲ្យ​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង​នៅ​ប្រ​ទេស​កម្ពុជា​យើង​​មាន​ការ​ធ្លាក់​ចុះយ៉ា​ង​ខ្លាំង​ ក្នុង​នោះ​អត្រា​ស្លាប់​បាន​ធ្លាក់​ចុះពី​១៥៧ ​ក្នុង​ចំណោម​​​ប្រជា​ជន​១០០​ ០០​០​នាក់​កាល​ពីឆ្នាំ​១៩​៩០​ មក​ដល់​៦៦​ករណី​ក្នុង​ចំណោម​ប្រជា​ជ​ន​១០០​ ០០០​នាក់​នៅ​ឆ្នាំ​២០១​៣​ ដែល​មាន​អត្រា​ធ្លាក់​ចុះស្មើ​នឹង​៥៨​ភាគ​រយ។​តួ​​លេខ​នេះ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​បាន​សម្រេច​គោល​ដៅ​អភិ​វឌ្ឈន៍​សហស​វត្សរ៍​រួច​ហើយ ​ដែល​កំណត់​ត្រឹម​៥០​ភាគ​រយ​នៅ​ឆ្នាំ​២០​១៥។​ រីឯ​អត្រា​ឈឺ​បាន​ធ្លាក់​ចុះពី​១៦​៧០​ករណី ​នៅ​ឆ្នាំ​១៩​៩០​ មក​ដល់​៧១៥​ករណី​ក្នុង​ចំណោម​ប្រ​ជា​ជន​១០០​ ០០០​នាក់​នៅ​ឆ្នាំ​២០​១៣​ ដែល​ស្មើ​នឹង​៥៧​ភាគ​រយ​ធៀប​នឹង​គោល​ដៅ​៥០​ភាគ​រយ​នា​ចុង​ឆ្នាំ​២០​១​​៥។​ ដូច្នេះ​តួ​លេខ​ទាំង​នេះ​បាន​ចង្អុល​បង្ហាញ​ផង​ដែរ​ថា ​“កម្ពុជា​ក៏​បាន​សម្រេច​គោល​ដៅ​អភិវឌ្ឈន៍​សហ​ស​វត្សរ៍​ ពាក់​ព័ន្ឋ​នឹង​អត្រា​ឈឺ​ដោយ​សារ​ជំងឺ​​របេង​មុន​កាល​កំណត់​”។​

សម្តេច​បន្ត​ថា ​“​ជោគ​ជ័យ​របស់​កម្ពុជា​ក្នុង​ការ​កំចាត់​ជំងឺ​របេង ​គឺ​ជា​ស្នា​ដៃ​​មួយ ​ដែល​មាន​ប្រទេស​ក្នុង​ចំនួនតិ​ច​តួច​ប៉ុ​ណ្ណោះ​អាច​សម្រេច​បាន​ ប៉ុន្តែ​បើ​ទោះ​បី​​​ជា​យើង​ទទួលបា​ន​ជោគ​ជ័យ​យ៉ាង​នេះ​ក៏​ដោយ ​ក៏​ខ្ញុំ​យល់​ថា​ប្រ​ទេស​កម្ពុជា​យើង​នៅ​​មាន​អត្រា​ឈឺ និ​ងស្លាប់​ដោយ​សារ​ជំងឺ​របេង​នៅ​ខ្ពស់​នៅ​ទ្បើយ​ បើ​ប្រៀប​ធៀប​​នឹង​ប្រ​ទេស​មួយចំ​នួនទៀ​ត​ និ​ង​នៅមា​ន​បន្ទុ​ក​មនុស្ស​ច្រើន​នៅ​ទ្បើយ​ ដែល​នៅ​តែ​មិន​ទាន់​ដឹង​ថា​គេ​មាន​មេរោគ​របេង”។​ លោក​បន្ត​ថា ​“បញ្ហា​នេះ​ត​ម្រូវ​ឲ្យ​យើង​បន្ត​​កិច្ច​ខិត​ខំប្រឹង​ប្រែ​ង​បំពេញកិ​ច្ច​ការ​បន្ថែមទៀ​ត ​ដើម្បី​កាត់​ប​ន្ថយ​ឲ្យ​បាន​ច្រើន​ថែម​​ទៀត​នូវ​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​សារ​ជំងឺ​រ​បេង​ និង​ឈាន​ទៅ​លុប​បំបាត់​ជំងឺ​នេះ ​ពី​ក្នុ​ង​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង”។​

ក្នុង​ស្មា​រតី​នេះ ​យើង​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​ប​ន្ត​យក​ចិត្ត​ទុក​ដាក់ ​លើ​បញ្ហា​ជំងឺ​របេង​នេះ ​ដោយ​យើង​មិន​អាច​មើល​រំលង​ចំណុច​សេស​សល់​នេះ​បាន​ទ្បើយ​ ដើម្បី​បន្ត​លើក​កំពស់​សុខភាព ​គុណ​ភាព​នៃកា​រ​រស់​នៅ ​សេចក្តី​ថ្លៃថ្នូ​រ​របស់​ប្រ​ជា​ពលរដ្ឋ​យើង​ និ​ង​សំដៅ​ត្រៀម​លក្ខណៈ​ស​ព្ប​ជ្រុង​ជ្រោយ​ ក្នុង​ការ​រួម​ចំណែក​ធ្វើ​ស​​​មា​ហរណ​កម្ម​ជា​មួយ​បណ្តា ​ប្រ​ទេ​ស​ជា​សមា​ជិក​អា​ស៊ាន​ក្នុង​ឆ្នាំ​២០​១៥​នេះ។​ជា ​ការពិ​ត​ប្រ​សិន​ជា​ប្រ​ជា​ពលរដ្ឋ​មាន​សុខ​មាល​ភាព​ល្អ ​នឹង​នាំ​ឲ្យ​ជីវ​ភាព​រស់​នៅ​ល្អ​​ប្រ​សើរ​ មា​ន​លទ្ឋ​ភាព​ខ្ពស់​លើ​ការ​បង្កើន​ចំ​ណេះ​ដឹ​ង ​បង្កើន​ផលិ​ត​ភាព​ដែល​នឹង​នាំ​​មក​នូវ​ភាព​រីក​ចំរើន ​សេចក្តី​ថ្លៃថ្នូរ​ និង​សុភម​ង្គល។​សារ​លិខិត​សម្តេច​បញ្ជាក់​។​

សា​រលិខិត​ដដែល​បាន​បន្តថា​ ចំ​ពោះ​មុខ​នេះ​យើង​មាន​ជំនឿថា​​ ប្រធាន​បទ​​ដែល​យើង​បាន​លើក​ទ្បើង​ក្នុ​ង​ឆ្នាំនេះ​ ដែ​ល​បាន​សង្កត់​ធ្ងន់​ឲ្យ​ពិភព​លោក​ទាំង​មូល ​ត្រូវ​ដាក់​ទុនដើ​ម្បី​បំពេញកិ​ច្ច​ការ​ដ៏​ច្រើន​បន្ថែម​ទៀត ​ពិសេស​ដើម្បីជំ​រុញសេ​វា​ថែរ​ ទាំ​ ព្យាបាល​ជំងឺ​របេង​ជា​សាកល​គ្រប់​ទីក​ន្លែង ​និង​សម្រាប់​ជន​គ្រប់រូ​ប ​ដែលតា​ម​​ការ​ប៉ាន់​ស្មាន​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ក្នុង​មួយ​ឆ្នាំៗ ​មាន​ប្រជា​ជន​ប្រមាណ​៩​​លាននាក់​កើត​ជំងឺ​របេង​ ប៉ុន្តែ​អ្ន​ក​ជំ​ងឺ​ប្រមាណ​៣.៣​លានាក់​ក្នុង​មួយ​ឆ្នាំៗ​ពុំបា​ន​ទទួល​សេវា​ថែរ​ទាំ ​និង​ព្យា​បាល​នៅ​ទ្បើយ។​ ​លើស​ពី​នេះ​ទៀត​ជំងឺ​របេង​បាន​ឆក់​​យក​ជីវិ​ត​មនុស្ស​ក្នុ​ង​មួយ​ឆ្នាំៗ​ប្រ​មាណ​១.៥​លាន​នាក់​នៅ​ទ្បើយ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative