កម្ពុជានឹង​ប្រារព​ទិវា​របេង​ពិភព​លោក​លើក​ទី១៧​នៅ​សប្តាហ៍​ក្រោយ​

ក្នុង​គោល​ដៅ​អប់រំ​ប្រជា​ពលរដ្ឋ ​ឲ្យមា​ន​ការយ​ល់​ដឹង​ពី​ផល​វិបាកនៃ​ជំ​ងឺ​របេង ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺរ​បេង ​នឹង​ប្រារ​ពទិ​វា​របេង​ពិភព​លោក​នៅថ្ងៃ​ទី​២៣ ​មិនា​ខាង​មុខ​នេះ។​

fលោក​វេជ្ជបណ្ឌិត​ម៉ៅ ​តាន់​អ៊ាង​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ឋ​នឹង​ជំងឺ​របេង ​និង​ហង់​សិន​នៃ​ក្រ​សួង​សុខា​ភិបាល​បាន​ថ្លែង​ឲ្យ​ “គេហទំ​ព័រ​សុខ​ភាព​កម្ពុជា”​ ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​២១​ មិនា​នេះថា ​ក្នុង​ទិវា​របេង​ពិភព​លោក​ឆ្នាំនេះ ​កម្ពុជា​នឹង​ប្រារព​ទិវា​ពិភព​លោ​​ក​កំចាត់​រោគ​របេង​នៅថ្ងៃ​ទី២៣ ​មិនា​ខាង​មុខនេះ​ ដែល​នេះជា​លើក​ទី​១៧ ​ដែល​កម្ពុជា​នឹង​ប្រារព​ធ្វើ​នៅ​ពេល​ខាង​មុខ ​ស្រប​ពេល​អត្រា​ប្រេវ៉ា​ទ្ប​ង់​(អត្រា​ឈឺ) ​និងអ​ត្រា​អាំង​ស៊ីដង់​(​អត្រា​ឆ្លង​ថ្មី) ​និងអត្រា​ស្លាប់​ដោយ​សារជំងឺ​របេង​បាន​ថយ​ចុះជា​បន្ត​​បន្ទាប់ ​ដែល​ធ្វើ​ឲ្យ​ប្រទេ​ស​នេះ​បា​ន​សម្រេច​ជោគ​ជ័យ ​ក្នុង​គោល​ដៅ​អ​ភិ​វឌ្ឈន៍​​សហស​វត្សរ៍​២​ឆ្នាំ​មុន​ការ​កំណត់។​

កម្ពុជា​បាន​កាត់​បន្ថយ​អត្រា​ឈឺ ​និង​ស្លាប់​ដោយ​សារ​ជំងឺ​រ​បេង​៥​ភាគ​រ​យ​ប្រ​ចាំ​ឆ្នាំ​ ដែល​ធ្វើ​ឲ្យ​អង្គ​ការ​សុខភា​ព​ពិភព​លោក ​ចុះ​ក្នុង​និទា​នុវប្ប​វត្ត៍​របស់​ខ្លួន​ថា ​កម្ពុជា​ជាប្រទេស​គំរូ ដែ​ល​សម្រេច​បានជោ​គ​ជ័យ​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​របេង​​នៅ​​កម្ពុជា។

​លោកវេ​ជ្ជ​បណ្ឌិត​ម៉ៅ ​តាន់អ៊ា​ង​បាន​បន្ត​ថា ​កម្ពុជានៅ​តែ​រក្សា​បាន​ការ​ព្យា​បា​​ល​ជំងឺ​របេង​បាន​ជា​សះ​ស្បើយ​លើស​ពី​៨៥​ភាគ​រយ ​តាម​ទិស​ដៅ​អង្គ​ការ​​សុខ​ភាព​ពិភព​លោក ​និង​បាន​ពង្រីក​សេវា​ព្យា​បាល​ជំងឺ​របេងនៅ​គ្រ​ប់​មណ្ឌល​សុខ​ភាព​ចាប់​តាំង​ពី​ឆ្នាំ​២០​០០​កន្លង​មក​ម្លេះ។​ បច្ចុ​ប្បន្ន​កម្ម​វិធី​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំងឺរ​បេង​បាន​និង​កំពុងព​ង្រី​ក​ការ​ស្រាវ​​ជ្រាវ​របេង​តាម​សហ​គមន៍ ​ស្រាវ​ជ្រា​វ​លើម​នុស្ស​ចាស់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ​អ្នក​ជាប់​ពន្ឋ​នា​គារ​ជាដើម។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០១៥​

Google Analytics Alternative