សិក្ខា​សាលា​​ ​ស្តីពី​ «​​ជំងឺ​ឆ្លង​​កុមារ ​និង​​ការ​គ្រប់​គ្រង​​អាការៈ​​គ្រុន​ក្តៅ​​»​

ក្រុម​គ្រូពេ​ទ្យ​ជំនាញ​កុ​មា​រ​ជា​ច្រើ​ន​នាក់​បាន​មក​ជួប​ជុំគ្នា​នៅ​ក្នុ​ង​សិក្ខា​សាលា​​សម្រាប់​​ក្រុម​គ្រូ​ពេទ្យ​​កុមារ​​ស្តីពី​ «​​ជំងឺ​ឆ្លង​​កុមារ​ និង​​ការ​គ្រប់​គ្រង​​អាការៈ​​គ្រុន​ក្តៅ​​» ​កាល​ពី​ថ្ងៃ​ទី​​២០​ ខែ​មីនា ​ឆ្នាំ​​២​០​១៥​​នេះ ​នៅ​​សណ្ឋា​គារ​​ភ្នំ​ពេញដើ​ម្បី​រិះរ​ក​វិធី​សាស្ត្រ​ក្នុង​ការ​ព្យា​បាល​ជំងឺ​កុមារ​ឲ្យ​កាន់តែ​មាន​ ប្រ​សិទ្ធិ​ភាព​ខ្ពស់។​

Fullsលោក​​សាស្ត្រា​ចារ្យ ​គឹម​ អាង​ សាស្ត្រា​ចារ្យ​​ឯក​ទេស​​រោគ​​កុមារ ​នៃ​​មន្ទីរ​ពេទ្យ​​កុមារ​​ជាតិ​ និង​​ ​​ជា​​អនុ​ប្រធាន​​សមាគ​ម​​គ្រូពេ​ទ្យ​​កុមារ​​កម្ពុជាបា​ន​មាន​ប្រ​សាសន៍​ នៅ​ក្នុង​​សិក្ខា​សាលា​​នោះថា​សិក្ខាសាលា​​នេះ​​ធ្វើ​ឡើង​​ក្នុង​​គោលបំ​ណង​​ផ្សព្វ​ផ្សាយ​​និង​​ចែក​​រំលែក​​បទ​ពិសោធន៍​ ​ចំណេះ​​អំពី​​ជំ​ងឺ​ឆ្លង​​កុមារ​ និង​​ការ​គ្រប់​គ្រង​​អាកា​​រៈ​​គ្រុន​ក្តៅ​​លើ​​កុមារ​ ដែល​​នេះ​​ជា​​ឱកាស​ល្អ​​មួយ​​សម្រាប់​​ក្រុម​គ្រូពេ​ទ្យ​ និង​​និស្សិត​​ពេទ្យ​​ផ្នែក​​កុមារ​​ទាំ​ង​អស់​​ថ្ងៃនេះ​ ត្រូ​វ​​ចូល​រួម​​ពិភា​ក្សា​​ឱ្យ​​បាន​​ផុល​ផុស​​ដើម្បី​​បទ​ពិសោ​ធន៍​​ជំនាញ​​ល្អៗ​​ ក្នុង​ការ​​ព្យា​បាល​​កុមារ​​បាន​​សម​ស្រប ​និង​​មាន​​ប្រ​សិទ្ធ​​ភាព​​។​​

លោកសា​ស្ត្រា​ចារ្យ​បាន​បន្ត​ថាជំ​ងឺ​​គ្រុន​ក្តៅ​​លើ​​កុមារ​​អាច​ឱ្យ​​កុមារ​​ស្លា​ប់​​បាន​​ បើ​សិន​ជា​​យើង​​មិន​​ចាប់​អារម្មណ៍​​ទេ​​នោះ​​។​ ជំងឺ​​គ្រុន​ក្តៅ​​គឺជា​​ជំងឺ​​មួយ ​ដែល​​តែង​​កើតមា​ន​​ជា​​ញឹក​ញាប់​​លើ​​កុមារ​ ដែល​​បញ្ហា​​នេះ​​ត្រូវ​តែ​​ស្វែង​យល់​​ជាសំ​ខាន់​​លើ​​ការ​ថែទាំ​​គ្រប់​គ្រង​​កុមារ ​ជាពិ​សេស​​លើ​​កុមារ​​តូច​​អាយុ​​ក្រោម​​៣​​ឆ្នាំ​​។

លោក​សាស្ត្រា​ចារ្យ​បានប​ន្ថែម​ថាបញ្ហា​​ថែ​ទាំ​​កុមារ​​នេះ​ យ៉ាង​ហោច​ណាស់​​យើង​​ត្រូវ​​ចេះ​​ពី​វិ​ធី​​ងាយៗ​​ក្នុង​ការ​​មើល​ថែទាំ​​កុមារ​​ចាប់ពី​​ ជំងឺ​​ផ្តា​សាយ​​ធម្មតា​​។​

ចំណែ​ក​ឯ ជំ​ងឺ​​​​ផ្តាសា​យ​​នេះលោ​កសា​ស្ត្រា​ចារ្យ​មាន​ប្រ​សាសន៍​ថាគួ​រកុំ ​​បណ្តែត​បណ្តោយ​​ទុក​​យូរ​​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ង​រ​​ណាស់​​ កុំ​​មើល​ស្រាល​​ឱ្យ​សោះ​មិ​ន​​បាន​ទេ​​ដោយ ​ជំងឺ​​គ្រុន​ក្តៅ​​នេះ​​ទុក​​យូរ​​មិន​​ចាប់​អារម្មណ៍​​បណ្តាល​ឱ្យ​​កុមារ​​ប្រឈម​​និង​​ ការ​​រលាក​​ស្រោ​ម​ខួរ​​។ ​ម្យ៉ាង​ទៀត​​ជំងឺ​​គ្រុន​ក្តៅ​​នេះ​​ក៏​​បណ្តា​ល​មក​ពី​ជំងឺ​​ផ្សេងៗ​​ក៏​មា​ន ដូច​ជា​​រលាក​​បំពង់​ក​រ​ រលាក​​ផ្លូ​វ​ដង្ហើម​​បណ្តាល​​មក​​ជំងឺ​​ផ្តា​សាយ ​ដែល​​ជំងឺ​​នេះ​​មាន​​អត្រា​​ស្លា​ប់​​ច្រើន​​ជា​​រៀងរា​ល់​ឆ្នាំ​​លើ​​កុមារ​​អាយុ​​ក្រោម​ ៥​​ឆ្នាំ​​។​

លោក​បញ្ជាក់​ថាហេ​តុ​​នេះហើ​យ​​បាន​​ក្រ​សួងសុ​ខាភិ​បាល​​តែង​​បា​ន​​ណែនាំ​​ឱ្យ​​មាតា​បិតា ​អាណា​ព្យាបាល​​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​​កូន​ចៅ​​ជា​​កុមារ​​តូចៗ ​ហើយ​​ព្យា​​យាម​​នាំ​​កុមារ​​ទៅ​​ពិគ្រោះ​​ជា​មួយ​​លោក​គ្រូ​​ពេទ្យ​​នៅ​តាម​​មន្ទីរ​ពេទ្យ​​ ដើម្បី​​ទទួល​​ការ​ព្យា​បាល​​បាន​​ទាន់​​ពេល​វេលា​​ទៅតា​ម​​វេជ្ជ​បញ្ជា​​គ្រូ​ពេទ្យ​ និង​​ទទួល​​ថ្នាំ​​ការពារ​ ៦​មុខ​​សម្រាប់​​កុមា​រ​​ទៅ​តាម​​កា​រ​ណែនាំ​​ឱ្យ​​បាន​​គ្រប់ៗ​​គ្នា​​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative