ជប៉ុន​បើក​ក្រុម​ហ៊ុន​នាំ​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ជប៉ុន​

ដោយ​មើល​ឃើញ​ពី​សក្តា​នុព​ល​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​នោះ​អ្នក​វិនិ​យោគ​ជប៉ុន​បានបើក​ក្រុម​ហ៊ុនP​ro​c​a​s​t ​C​a​m​b​​od​i​a​ Co,​LT​D​សំរាប់​ជ្រើស​រើស​បណ្តុះ​បណ្តាល​បញ្ជូន​និង​គ្រប់​ គ្រង​កម្ម​សិក្សា​ការី​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។​

IMG_1793sពិធីស​ម្ពោ​ធ​ជាផ្លូវ​ការ​ក្រុម​ហ៊ុនP​r​oc​a​​st​ ​C​a​m​bo​d​i​a​ Co​,​L​T​D​បា​ន​ប្រ​ព្រឹត្ត​ទៅកា​ល​ពី​​រសៀល​​ថ្ងៃទី​២០ខែ​​មិនា​​ឆ្នាំ​២០​១៥​នៅ​​សណ្ឋា​គារ​​អ៊ី​​ន​ធឺ​​ខន​ក្រោម​អធិប​តីភាព​លោក​​អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​​ការ​ងារ ​និង​​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ ​។​

លោក​​យ៉ូ​ស៊ី​​ខុន​​ដូ​​នា​យក​​ក្រុម​ហ៊ុន P​ro​c​a​s​t​ C​a​m​b​o​d​i​a​ ​Co​,L​T​Dបា​ន​​មាន​ប្រ​សាសន៍ថា​​​ការ​សំរេច​ចិត្ត​​បើក​​ក្រុម​​នេះ​​នៅ​​ប្រ​ទេស​​កម្ពុជា​​ដោយ​សារ​តែ​​ក្រុម​ហ៊ុន​​បាន​​មើល​ឃើញ​​ពី​​សក្តា​នុព​ល​​សេដ្ឋ​កិច្ច​របស់​​ប្រ​ទេស​​កម្ពុជា​​ពិសេស​​​មា​ន​​អ្ន​ក​វិនិ​យោគ​​ជប៉ុន​​ជា​ច្រើ​ន​​បាន​​បណ្តាក់​ទុន​​រក​ស៊ី​​នៅ​​កម្ពុជា ។​

ស្រ​បពេល​​ប្រ​ទេស​​កម្ពុជា​​កំពុង​តែ​​មាន​ការ​​រី​ក​ចំរើន​​នោះ​​លោក​​យ៉ូ​​ស៊ី​ខុ​ន​​ដូ​​បាន​​មា​ន​ប្រសា​ស​ន៍​​ថា​កក្តា​​ធន​ធាន​​មនុ​ស្ស​មាន​​សារៈ​សំខាន់​​ណាស់​​ក្នុង​ការ​​ចូលរួ​ម​​អភិ​វឌ្ឍន៍​​សេដ្ឋ​កិច្ច​​ប្រ​ទេស​​កម្ពុជា។​ដូច​នេះ​​យើង​​នឹង​​ជួយ​​បណ្តុះ​បណ្តាល​​យុវ​ជន​​កម្ពុជា​​ដើម្បី​​បាន​​ទៅធ្វើ​​ការ​​នៅ​​ប្រ​ទេស​​ជប៉ុន។លោ​កនា​យក​​ក្រុម​ហ៊ុន​​បាន​​បញ្ជាក់​ថា«​ការ​បង្កើត​​ក្រុម​ហ៊ុន​​នេះ​​ក៏​​ដើម្បី​​ធ្វើជា​​ស្ពាន​មេត្រី​​និង​​មិត្ត​ភាព​​រវាង​​ប្រទេស​​ទាំង​ពីរ​​ផងដែរ​»។​

លោក ​មី​តូ​​រិ ប្រ​ធាន​​ផ្នែក​​សហ​ប្រតិ​បត្តិ​ការ ​និង​​សេដ្ឋ​កិច្ច​​តំណាង​​ស្ថាន​ទូត​​ជប៉ុន​​ប្រចាំ​​នៅ​​កម្ពុជា ​មាន​ប្រសា​សន៍​ថា​​ប្រទេស​​កម្ពុជា​​បច្ចុ​ប្បន្ន​​មាន​ការ​​រីក​ចម្រើន​​យ៉ាង​​ឆាប់​រហ័ស ​ដោយ​សារ​​កំណើន​​លើ​​វិស័យ​​មួយចំ​នួន ​ដូច​ជា​​ការ​នាំចេ​ញ​​នៅ​​វិស័យ​​កសិកម្ម​ ឧ​ហ្សា​​ហ​កម្ម​​កាត់​ដេរ​​ទៅ​​ក្រៅ​ប្រទេស​​យ៉ាង​ច្រើន។​លោក​​បន្តថា​​​ទោះជា​​យ៉ាង​ណា​​កម្ពុជា​​នៅតែ​​ត្រូវកា​រ​​ធន​ធាន​មនុស្ស​​ប​ន្ថែ​​ម​​ទៀត ​លោក​​ជឿជា​ក់​ថា ​វត្ត​មាន​​នៃ​​ក្រុម​ហ៊ុន P​ro​c​a​s​t​ C​a​m​b​o​di​a​ និង​​ជា​​ស្ពាន​​ក្នុង​ការ​​រិត​​ចំណង​​ទំនាក់​ទំនង​​រវាង​​កម្ពុ​​ជា​​ឲ្យ​​កាន់​តែ​​ប្រ​សើរឡើ​ង​​បន្ថែម​ទៀត ​ពិសេស​​ក្រុម​ហ៊ុន ​Pr​o​​ca​s​​t ​Ca​m​b​o​d​i​a​ និង​​ជួយ​​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស ​និង​​ចំណេះ​ដឹ​ង​​វិជ្ជា​ជីវៈ​​ដល់​​យុវ​ជន​​នៅ​​កម្ពុជា​​ប្រ​កប​ដោយ​​ប្រសិទ្ធ​ភាព ​ដែល​ជា​​ចំណែក​​មួយ​​ក្នុង​ការ​​រួម​ចំណែក​​បណ្តុះ​​បណ្តាល​​ធន​ធាន​មនុស្ស​​នៅ​​កម្ពុជា​​ឲ្យ​​កា​ន់​តែ​​រីកច​ម្រើ​ន​​ឡើង​​បន្ថែម​ទៀត ​ស្រ​ប​តាម​​យុទ្ធ​សាស្ត្រ​​របស់​​រដ្ឋា​ភិបាល​​ក្នុង​ការ​​កាត់​បន្ថយ​​ភាព​ក្រីក្រ​​តាម​រយៈ​​ការ​បង្កើន​​ធន​ធាន​មនុស្ស។​

​លោក​​រដ្ឋ​មន្ត្រី​​អ៊ិត​​សំហេង​​បាន​​ឲ្យ​​ដឹង​ថា​៖​គិត​​រហូតម​ក​ដល់​​ដើម​ឆ្នាំ២​០​១៥នេះ​ ប្រ​ទេស​​កម្ពុ​ជា​មាន​​ក្រុម​ហ៊ុន​ចំ​នួន៥​៨ ​និង​​អង្គ​ការ​​ចំនួន២​ ដែល​​បាន​ផ្តល់​​ឱកាស​​ការ​ងារ​​និង​​ប​ញ្ជួ​​ន​​ពល​ករ​​កម្ពុជា​​ទៅ​ធ្វើ​​ការ​​នៅ​​បរ​ទេស។​គិត​​ត្រឹ​ម​​ឆ្នាំ​២០​១៤​កន្លង​ទៅនេះ​​ពល​ករ​​ទៅ​​បម្រើ​​ការ​ងារ​​នៅ​​បរ​ទេស​​សរុប​​ចំនួន​៧​២​ម៉ឺន​​នាក់​​ក្នុង​នោះ​​ធ្វើ​ការ​​មាន​នៅ​​ប្រទេស​​ថៃ ​ចំនួន​៦៤ម៉ឺន​​នាក់ ​ម៉ាឡេ​ស៊ី​​ចំនួន​​ជាង​៤៥​ម៉ឺន​​នាក់​ សឹង្ហ​​បូរី​​ចំនួន​៣២​៦​នាក់ ​ជប៉ុន​​ចំនួន​​ជាង​១១៧​៨​នាក់ ​និង​​សាធា​រណរ​ដ្ឋ​​កូរ៉េ​​ចំនួន​​ជា​ង​៣ម៉ឺន៦​ពាន់​​នាក់​។​ក្នុង​នោះ​​ពល​ករ​​មិន​​ស្រប​ច្បាប់​​នៅ​​ប្រ​ទេស​​ថៃ​​ប្រ​មាណ​៥០​ម៉ឺន​​នាក់​ និង​​នៅ​​ម៉ា​ឡេស៊ី​ និង​​សាធា​រណរ​ដ្ឋ​​កូរ៉េ​​មួយចំ​នួន​ទៀត។​

សូមប​ញ្ជាក់​ថា​​បច្ចុ​ប្បន្ន​​ប្រ​ទេស​​ជប៉ុន​​គឺ​ជា​​ប្រ​ទេស​មួយ​​ក្នុ​ង​ចំណោ​ម​​ប្រ​ទេស​​ជា​ច្រើន​​ផ្សេង​ទៀត​​ដែល​​បាន​ផ្តល់​​ជំនួយ​​ដល់​ ប្រ​ទេស​​កម្ពុជា​​ទាំង​​លើ​​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​​មនុស្ស​ ចំណេះដឹ​ង​​វិជ្ជា​ជីវៈ ​ទាំង​​ផ្នែក​​ហេ​ដ្ឋ​​រចនា​សម្ព័ន្ធ​​ជា​ច្រើន។​ជាមួ​យ​គ្នា​នេះដែរ​ ស្ពាន​​នាក់​​លឿង​​ដែល​​ជាប់​​ចំណាត់​ថ្នាក់​​ជា​​ស្ពាន​​ដែល​មាន​​ប្រវែង​​វែង​​ជា​​គេ ​នៅ​ក​ម្ពុជា​​ដែល​​និង​​ត្រូ​វដាក់​​ឲ្យ​​ដំណើរ​ការ​​នៅ​​ខែ​មេសា ​ខាងមុខ​នេះ​​ក៏​ជា​​អំណោយ​​របស់​​ប្រទេស​​ជប៉ុន​​ផងដែរ។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative