គ្រាន់តែ​មួយ​ខែមាន​អ្នក​ពុល​ត្រី​កំពត​ពីរ​ករណីនិ​ង​ស្លា​ប់​៣នាក់​នៅ​ខេត្ត​កំពង់​ចាម​

ដោយ​សារ​កង្វះ​ការ​យល់ដឹង​ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព៌ត​មាន​បាន​ធ្វើឲ្យ​មនុស្ស​បីនាក់​បានស្លាប់​ដោយ​សារពុល​ត្រី​កំពត ​ដែល​ហេតុកា​រ​ណ៍នោះ​កើត​ទ្បើង​នៅ​ស្រុក​ស្រី​សន្ឋរ​ ខេត្ត​កំព​ង់ចាម។​

០៩sប្រភព​ព៌ត​មាន​ពី​កន្លែង​កើត​ហេតុបា​ន​ឲ្យ​ដឹង​ថា ​បុរស​ម្នាក់​អាយុ៤​៤​ឆ្នាំបា​ន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ពុល​ត្រី​កំពត ​និង​៣នា​ក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​សង្រ្គោះ​បន្ទាន់​ និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​រាជ​ធានី​ភ្នំពេញ។នេះ​ជា​ករណី​ទី២​ហើយ​ ដែល​មានការ​ពុល​ត្រី​កំព​ត​នៅ​មូល​ដ្ឋាន​ខាង​លើ ​ដែលក​រណី​ទី១​កើត​ទ្បើង​នៅ​ថ្ងៃ​ទី​១៨ ​មិនា​កន្ល​ង​មក​នេះ ​ដែល​បណ្តាល​ឲ្យ​មនុស្ស​២នា​ក់​ស្លាប់​និង​៤នាក់​ទៀតកំ​ពុង​ស្ថិត​ក្នុង​ការ​សង្រ្គោះ​នៅ​ទ្បើយ។​

លោក​ឧត្តម​សេនីយ៍​ប៉ែន​ រ័ត្ន​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ចាម​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​នេះជា​ករណី​ពុល​ត្រី​កំពត​លើក​ទី២​ហើយ ​ដែល​បណ្តាល​ឲ្យ​មនុស្ស​បីនាក់​ស្លាប់​និង​៧នាក់​កំពុង​ស្ថិត​ក្នុង​ការ​សង្រ្​គោះបន្ទាន់។​លោក​បន្តថា​ បុរស​ដែ​ល​ស្លាប់​នោះ​ជា​មេ​គ្រួសារ ​និង​មាន​អាយុ៤​៤​ឆ្នាំ ​ចំណែក​បីនាក់​ទៀតកំ​ពុង​សង្រ្គោះ ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​អត្ត​សញ្ញាណ​ទ្បើយ​។​

ត្រី​កំពត​មាន​ច្រើន​ប្រ​ភេទ ​ក្នុង​នោះមាន​ត្រី​កំពត​មួយ​ចំនួន​បណ្តាល​ឲ្យ​ពុល ​ប្រសិន​ជាយើ​ង​បរិភោគ​វា។​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​រដ្ឋ​បាល​ជល​ផល ​នៃ​ក្រ​សួង​កសិ​កម្ម​ រុក្ខា​ប្រ​មាញ់និ​ង​នេសាទ​។​ រដ្ឋ​បាល​ជល​ផល​ក៏បាន​ណែនាំ​មិន​ឲ្យ​ប្រ​ជាព​លរដ្ឋ​បរិ​ភោគ​ត្រី​កំពត​ផង​ដែរ​ ដើម្បី​បង្ការ​ការ​ពុល​ដែល​នាំឲ្យ​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិ​ត​បែប​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative