លោកហោណាំហុង​ស្នើឲ្យ​UNICEF​ជួយ​កុមារ​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា​​

5s​​ដល់​​កុមារ​​ដែល​​កំពុង​​ផ្ទុក​មេរោគ​​អេដស៍​​នៅ​​ក្នុង​​​ភូមិ​​​រកា​​​ខេត្ត​​បាត់​ដំបង​។​

ការស្នើ​របស់លោ​ក​ឧ​បនាយក​រដ្ឋមន្ត្រី​ហោ ណាំ​ហុង ​នេះបាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​​ពិភាក្សា​​​​​ជា​​មួយ​​​លោកស្រី​​R​a​na​ ​F​lo​we​r​ ​កាល​ពីថ្ងៃទី​២០​មីនានៅ​​ទីស្តី​ការ​ក្រសួ។

​នេះ​​បើតា​ម​​ការ​បញ្ជាក់​​ពី​​លោក​​កុយ ​គួ​ង​​អ្នក​នាំ​ពាក្យ​​ក្រ​សួងកា​របរទេស​​កម្ពុ​ជា​​​ដែល​​​បាន​​ថ្លែង​​ទៅ​កាន់​​ អ្នក​សារ​ព័ត៌មា​ន​ថា​ការ​ស្នើ​​ឡើង​​នេះ ​ខណៈដែ​ល​​កុមារ​​កម្ពុជា​​ក្នុង​ភូមិ​​រកា ​ប្រ​មាណ​​៦០​នាក់​​​បាន​​​ធ្លាក់​​ខ្លួន​​​ឆ្លង​​​មេរោគ​​​អេដស៍។​​ មេរោគ​​​អេដស៍​​ដែល​​បាន​​ចម្លង​​ដល់​​ប្រជាព​លរដ្ឋ​​ភូមិ​​រកា​​ប្រមាណ​២៤០​នាក់ ​ដោយ​សារ​តែ​​ការ​ប្រើ​ប្រាស់​​ម្ជុល​​សា​រ៉ាង​​រួម​គ្នា​​របស់​លោក​​គ្រូ​ពេទ្យ​​ភូមិ​​យ៉ែម ​ជ្រិ​​ន​។

​ក្រៅពី​​សំណើរ​​គាំពារ​​ដល់​​ប្រជា​ពលរដ្ឋ​​ភូមិ​​រកា​​នោះ ​លោក ​ឧបនា​យក​រដ្ឋ​មន្ត្រី ​ក៏បា​ន​​ស្នើ​ឱ្យ​​អង្គ​​ការ​​​​យូ​នី​​សេហ្វ ​ពិនិត្យមើ​ល​​លើ​​កុមារ​​អណាថា​​នៅតា​ម​​​ដង​ផ្លូវ​​ដែល​​កំពុង​​ធ្វើ​​សកម្មភាព​​លក់​​ ផ្កា​ និង​​​​សុំ​ទាន​​​តាម​​ដងផ្លូវ​ និង​​បញ្ហា​​សុខ​ភាព​​មាតា ​ទារក​ រួម​ទាំង​​ការ​បោះប​ង់​​ការ​សិក្សា​​រប​​ស់​​កុមា​រី​​​។​ ​

លោក​​ស្រី​​Ra​n​a​ F​l​o​we​r​ បាន​​សន្យា​​និង​​ពិនិត្យ​​រាល់​​សំណើរ​​របស់​​ភាគី​​កម្ពុជា​​ទាក់​ទង​​នឹង​​បញ្ហា​​របស់​​កុមារ​​នៅ​​កម្ពុជា​​នេះ។​

សូម​​រំលឹក​ថា ​​កុមារ​​នៅ​​ភូមិរ​​កា​រ​ប្រ​មាណ៦​០នា​ក់ ​បាន​​ផ្ទុ​ក​មេរោគ​​អេដស៍​​ក្នុង​ចំណោម​​ប្រជា​​ពល​​រដ្ឋ​​​ប្រ​មាណ​​២៤០​​នាក់​​​ដែល​មាន​​ ទាំងចា​ស់​​ប្រុស​​ស្រី ​តាំង​ពី​​កុមារ ​៧ខែ​​រហូតដ​ល់​​មនុស្ស​​ចា​​ស់​​៧០​​ឆ្នាំ។​​

លោក ​លី​ប៊េ​​​ង​ស៊​ ប្រ​ធាន​​មជ្ឈម​ណ្ឌល​​សុខ​ភាព​​ភូមិ​​រកា ​បាន​​លើក​ឡើងថា​​សំណើ​រ​​របស់​​​រដ្ឋ​មន្ត្រីកា​រ​បរទេស​​ចំពោះ​​អ្នក​ភូមិ​​រកា​​នេះ ​គឺមាន​​សារ​សំខាន់​​ត្បិត​​អី​​កុមារ​​ប្រមាណ​៦០នា​ក់​​ដែល​​កំពុង​​ផ្ទុក​មេរោគ​​អេដស៍​​ បា​ន​​ជួប​ប្រទះ​​បញ្ហា​​សុខភាព​ និង​​ជីវភាព។​ ហើយ​​វា​​ជាកា​រ​​លើក​​ទឹក​​ចិត្ត​​ដល់​​កុមារ​​ឱ្យ​​បន្ត​​ការ​សិក្សា​​រប​ស់​​ពួកគេ​។ កុមារ​​ដែល​​ធ្លាប់​​បោះប​ង់ចោ​ល​​កា​រសិក្សា​​ព្រោះ​​តែ​​​មាន​ការ​​រើស​អើង​​ពី​​ ប្រ​ជាពលរដ្ឋ​​ក្នុង​ភូមិ។ ​រហូត​មក​ដល់​​ពេល​នេះ ​ក្រសួងសុ​ខាភិបាល​ បាន​​ផ្តល់​​​ឱសថ​​ប្រឆាំង​​មេ​រោគ​​អេដស៍​​បាន​ត្រឹម​តែ១​៧០​នាក់​​តែ​ប៉ុណ្ណោះ ​ក្នុង​ចំណោម​​មនុស្ស​​ដែល​​ផ្ទុក​មេរោគ​​អេដស៍​​ជាង​២០០​នាក់។​

សូមប​ញ្ជាក់ថា​ រហូតម​កដ​ល់​​ពេល​នេះ ​មាន​​ប្រជា​ពលរដ្ឋ​​ដែល​មាន​​ផ្ទុក​មេរោគ​​អេដស៍​​ក្នុង​ភូមិ​​រការ​៦នាក់​​ហើយ​​បាន​​ ស្លាប់​ ចំណែក​ឯ​ម​នុស្ស​៦នាក់​​ផ្សេង​ទៀត​​កំពុង​មាន​​សភាព​​ជំងឺ​​ដុន​ដាប។​ ​នេះ​​បើតាម​​ការ​ប​ញ្ជាក់​​ពី​​មន្ត្រី​​សុខាភិ​បាល​​ឃុំ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative