រដ្ឋាករ​​ទឹក​​ស្វយ័ត​​ក្រុង​​​ភ្នំពេញ​​​ចុះ​​កិច្ច​សន្យា​​ជា​មួយ​​ម្ចាស់​​ផ្ទះ​ជួល​​បាន​ជាង​​៦ម៉ឺន​បន្ទប់​ហើយ​

គិត​​មក​ដល់​​ថ្ងៃទី​​១៩​ ខែ​​មីនា ​ឆ្នាំ​​២០​១៥ ​យុទ្ធ​នាកា​រ​​ចុះ​​កិច្ច​សន្យា​​លក់​​ទឹក​​រវាង​​ម្ចាស់​​ផ្ទះ​​ជួ​ល​​និង​​រដ្ឋាក​រទឹ​ក​​ ស្វយ័ត​​ក្រុង​ភ្នំ​ពេញ ​​សរុប​​ទាំងអ​ស់​​បាន​​ចំនួន ​៣.១១​៣​​ទីតាំង​​ម្ចាស់​ផ្ទះ​​ស្មើនឹ​ង ​៦.២​១៨​០ ​បន្ទប់​​ប្រ​មាណ ​៧១%។​

M20-03-15-aZXយុទ្ធនា​ការ​​លើ​​កិច្ច​សន្យា​​ជាមួ​យ​​ម្ចាស់​​ផ្ទះ​​ជួល​​នេះ​​ក្នុង​​ន័យ​​ដែល​​ រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុ​ង​ភ្នំពេញ​​បាន​​បញ្ចុះ​​ថ្លៃ​​ទឹក​​១.០​៣០​​រៀល​​ក្នុង​​១​​ម៉ែត្រ​គូប ​​និង​​បញ្ចុះ​តម្លៃ​​ថែទាំ​​លូ​​១០%​​សម្រាប់​​ម្ចាស់​​ផ្ទះ​​ជួល​ ​និង​​បន្ត​​លក់​​ថ្លៃ​ទឹ​ក​​១.២​០០​​រៀល​​ក្នុង​​១​ម៉ែត្រ​​គូប ចំ​ពោះ​​កម្មករ​ ​និស្សិត ​​ ដែល​​ជួល​​ផ្ទះ។​

បើតាម​លោក ​ស៊ឹម ​ស៊ីថា អ​គ្គ​នាយក​​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេ​ញ​​បាន​​ឲ្យ​​ដឹ​ង​​ថា ​ផែនកា​រ​​ត​បណ្តាញទឹ​ក​​មាន​​ស្រាប់​​ក្នុង​​កិច្ច​សន្យាល​ក់​​ទឹក​​ឲ្យ​​ម្ចាស់​​ផ្ទះ​ជួល ​​នឹង​​បន្ត​​រហូតដ​ល់​​ខែ​​មេសា អា​ស្រ័យ​​ដោយសា​រ​អតិ​ថិជន​​មិន​ទាន់​​យល់​​ច្បាស់​​ពី​​បញ្ហា​​នេះ​​ដោយចេះ​តែគិត​​តម្លៃ​​ទឹក​​ ស្រេច​​នឹង​​ចិត្ត​។​ លោក​បានប​ន្ត​ថាជា​មួយ​​នឹង​​តម្លៃ​​លក់​​ថេរ​​១.០​៣០ ​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប ​និង​វិ​ធាន​កា​​រ​កាត់​បន្ថយ​​បន្ទុក​​ចំណាយ​​បន្ថែម​​របស់​​ម្ចាស់​ផ្ទះ ​និង​​កម្មករ​​នៅ​​តាម​​បន្ទ​ប់​​ជួល ​រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ ​នឹងដា​ក់​កម្ម​វិធី​​ចុះ​​ជួប​​ផ្ទា​ល់​​ជា​មួយ​ម្ចា​ស់​ផ្ទះ ​(​ក្រោយ​ពី​​ប្រជុំ​​ក្រុមប្រឹ​ក្សា​ភិបាល​​វិសា​មញ្ញ​)​ ដើម្បី​​ចរចា​​សម្រប​សម្រួល​​ឲ្យ​ម្ចាស់​ផ្ទះ ឯ​កភាព​​លក់​​បន្ត​​ទៅ​​កម្មករ​​ជួល​​បន្ទប់​​ក្នុង​តម្លៃ​​ត្រឹម​ ១.១០​០​​រៀល​​ទៅ​១.​២០​០​ ​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប​។​ ដូច្នេះ​​អ្នក​​នៅ​​តាម​​បន្ទ​ប់​ជួល​ រួម​​ទាំង​​កម្មករ ​សិស្ស ​និស្សិត​​ក្រីក្រ ​ត្រូវ​​បាន​​បន្ធូរ​បន្ថយ​​បន្ទុក​​ចំណាយ​​លើ​ថ្លៃ​​ទឹក​​ពី​​៣០០​​រៀល​​ក្នុង​​មួយ​​ម៉ែ​ត្រ​គូប​។​ ក្នុង​​តម្លៃ​​លក់​​ឲ្យ​​ម្ចាស់​ផ្ទះ​​១.០​៣០ ​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​​គូប​​នេះ ​ចំណូល​​របស់​​រដ្ឋាករ​​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ ​នឹង​​ត្រូវ​​កាត់​បន្ថយ​​ប្រ​មាណ ​៨៦៤​​លាន​​រៀល​​ក្នុង​​មួយឆ្នាំ។​

តាម​ស្ថិតិរ​បស់រ​ដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញបា​ន​ឲ្យ​ដឹង​ថា​​ក្នុង​​តំបន់​​សេវា​​ផ្គត់​ផ្គង់​​ទឹក​ស្អា​ត​​បច្ចុប្បន្ន​​របស់​ រដ្ឋាករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ មា​ន​អតិ​ថិជន​​ចំនួន​​៤.៣​៥៦​​នាក់​ ដែល​​បាន​​ធ្វើ​​អា​ជីវកម្ម​​បន្ទប់​​ជួល​។​ សរុប​​បន្ទ​ប់​​ជួល​​ទាំងអ​ស់​​មាន​​ចំនួន​​៩០.​៤៧៨​ ​បន្ទប់​។​ បរិ​មាណ​​ទឹក​​ប្រើ​ប្រាស់​​សរុប​​ទាំង​អស់​​ប្រ​មាណ​​៦០​​ម៉ឺន​​ម៉ែត្រ​គូប​​ក្នុង​​១​ខែ​ ស្មើ​នឹង​​ទឹក​ប្រាក់​​ប្រ​មាណ ​៦៩៥​​លាន​​រៀល​​។​ បើ​​គិត​​ជា​​មធ្យ​ម​​ម្ចាស់​ផ្ទះ​​បង់​​ជូន​​រដ្ឋា​ករ​ទឹក​​ស្វយ័ត​​ក្រុង​ភ្នំពេញ ​ក្នុង​តម្លៃ ​១.១​៤៩​​រៀល​​ក្នុង​​មួយ ​​ម៉ែត្រ​គូប​។​ ចំពោះ​​បន្ទប់​​នីមួយៗ​ បរិមាណ​​ទឹក​​ប្រើ​ប្រាស់​​ក្នុង​​១​​បន្ទប់​​គឺ​​ពី​​៣​​ទៅ​​៩​​ម៉ែត្រគូ​ប​​ក្នុង​​មួយខែ​ និង​​ជា​​មធ្យម​​៦​​ម៉ែត្រ​គូប​​ក្នុង​​មួយខែ​​។ ​អ្នក​​​ជួល​​បន្ទប់​​ត្រូវ​​បង់​​ឲ្យ​​ម្ចា​ស់ផ្ទះ​​ពី​​១.៥​០០​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប​​ទៅ ២​.៥​០០​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប​​ដែល​​តម្លៃ​​ជា​​មធ្យម​​២.០​០០​​រៀល​​ក្នុង​​មួយ​​ម៉ែត្រ​គូប។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative