គ្រោះថ្នាក់ចរាចរណ៍​ថ្ងៃទី​២០​មីនា​ស្លាប់​មនុស្ស​៣​នាក់​និង​របួស​៨នាក់​

តាមរបាយ​ការពី​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នង​ការដ្ឋាន​នគ​រ​បាលជា​តិ​បាន​ឲ្យដឹងថា​ គ្រោះ​ថ្នា​ក់​ចរាចរណ៍ ​នៅ​ទូទាំង​ប្រ​ទេស​កាលពី​ថ្ងៃទី​២០​ខែ​មីនា ​ឆ្នាំ​២០​១៥ ​បាន​កើត​ឡើងចំ​នួន០​៦​លើក ​យប់​០១​លើក,​ បណ្តា​ល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៣​នាក់​ (ប្រុស) ​របួស​ធ្ងន់ ​០៦​នាក់​(ស្រី​ម្នាក់)​,និង​របួស​ស្រាល​២នាក់​(​ស្រី​ម្នាក់)​។

sក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង ​០៨​លើក​នេះ ​បាន​បង្ក​រ​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ​១១​គ្រឿង ​ក្នុង​នោះមា​ន​ម៉ូតូ​ចំនួន​០៦​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៥​គ្រឿង,​យាន​ផ្សេងៗ​០១​គ្រឿង។​

មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មានគ្រោះ​ថ្នាក់​គឺ ​ល្បើស​២​លើក,​ស្រវឹ​ង​២​លើក,​បត់​គ្រោះ​ថ្នាក់​១​លើក,​មិន​គោ​រព​សិទ្ធ​១​លើក។ ​ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ចំនួន​០៧​នាក់​(យប់​០១​នាក់) ​។​

រថ​យន្ត​ពិន័យ​សរុប​ចំនួន​៤៣៩​គ្រឿង​(​រថ​យន្ត​ធំ​១០៥​គ្រឿង)​ស្មើ​និង​៤៤១​ករណី ,​ករណី​ល្មើស​ក្រដាស​ស្នាម​២៣៨​គ្រឿង ​ស្មើ​និង​២៤០​ករណីៈ ​រួម​មាន​បណ្ណ​បើក​បរ​ហួសសុ​ព​ល​ភាព​០២​ករណី​​,​គ្មាន​បណ្ណ​អាជី​វកម្ម​០៧​ករណី,​គ្មាន​ឈៀក​២​៦​ករណី,​ បើកបរ​ហួស​ល្បឿន​កំណត់​១១​ករណី, ​បើកបរ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​១៩​៤​ករណី,​ចំពោះ ​ករណី​ល្មើស​បច្ចេក​ទេ​សមាន​២០​១​គ្រឿង​ ស្មើ​និង​២០១​ករណី​រួម​មានៈ ​ដឹក​សំពីង​សំពោង​១៩០​ករណី,​ ដឹក​លើស​ចំណុះ១​១​ករណី ។​

ដោយ​ឡែក​ម៉ូតូ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​១.០​៣៤​គ្រឿង​ក្នុង​នោះមា​ន​ ជិះ​ម៉ូតូអ​ត់​ពាក់​មួក​៦០២​ករណី,​ជិះម៉ូ​តូ​អត់​កញ្ចក់​៣៧៦​ករណី​,ម៉ូតូបើ​ក​ភ្លើង​ពេល​ថ្ងៃ​៤៦​ករណី,​ ល្មើស​សញ្ញា​ចរា​ចរណ៍​០១​ករណី​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative