លោកហ៊ុន​ ម៉ាណែត​ចុះសួរ​សុខ​ទុក្ខ​ពល​​តូច​ថ្មើរ​ជើង​លេខ​៥៣​

ក្នុង​គោល​ដៅ​ពង្រឹ​ង​ចំណង​​ទំនាក់​ទំនង​ រវាង​សម​រ​ភូមិ​មុខ​និង​សម​រភូមិ​ក្រោ​​យ​លោក​បណ្ឌិត​ហ៊ុន ​ម៉ា​ណែត ​មេបញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជា​​ការ​ បញ្ជា​ការ​ដ្ឋាន​ជាតិ​កំលាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ បាន​ចុះសួ​រ​សុខ​ទុក្ខ​ពល​តូច​ថ្មើ​ជើង​លេខ​៥៣។​

08sកងពល​តូច​​ថ្មើរ​ជើង​លេខ​៥៣ ​ចំណុះ​ឱ្យយោ​ធ​ភូមិ​ភាគទី​៥ ​ដែល​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​អគ្គនា​យក​ដ្ឋាន​រតនា​គារ​ជាតិ។​

លោក​ឧត្ត​ម​សេនីយ៍​ទោជា ​ភួន​ភិរម្យ​មេបញ្ជា​ការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​​៥៣​ ​បាន​​សំដែង​​នូវ​​កា​រ​​ដឹង​​គុណ ​និង​​ចង​ចាំ​​ជានិច្ច​​ចំពោះ​គុ​ណូប​ការៈ​ដ៏​​ថ្លៃថ្លា​​របស់​​​សម្ដេច​​អគ្គ​មហា​សេនា​ប​តី​​តេ​ជោ ​ហ៊ុន ​សែន​នា​យក​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា និ​ង​​សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​ និង​បាន​ស្វា​គមន៍ ​និង​អំណរ​គុណដ​ល់​លោក​​បណ្ឌិត ​ឧត្តម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែត ​តំណាង​ដ៏​ខ្ព​ង់​ខ្ពស់​សម្តេច​អគ្គម​ហា​សេនាប​តីតេ​ជោ ហ៊ុ​ន​ សែន​នាយ​ក​រដ្ឋ​មន្រ្តី​កម្ពុជា ​និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ហ៊ុន​សែន ​និង​លោក​អគ្គ​នាយក​ នៃ​អគ្គ​នាយក​ដ្ឋាន​រតនា​គារ​ជាតិ ​ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូសម្ព័ន្ធ​មេត្រី​ភាព ​ដែល​តែង​តែ​​ជួយ​ឧ​បត្ថម្ភ​​ទាំង​​ស្មារ​​តី​​ និង​​សំភារៈ​​ដល់​​កង​ពល​តូច​​ថ្មើរ​ជើង​លេខ​៥៣ ​ចំណុះ​ឱ្យ​យោធ​ភូមិ​ភាគ​ទី៥ ​ជារៀងរ​ហូ​​ត​​មក។​​

លោក​អគ្គ​នាយក ​នៃអគ្គ​នាយក​ដ្ឋាន​រតនា​គារ​ជាតិ ​បាន​ថ្លែង​អំណរ​អគុណចំ​ពោះ ​លោក​បណ្ឌិត ​ឧត្តម​សេនី​​យ៍​​ឯក​ ហ៊ុន ​ម៉ាណែត ​ដែលបា​ន​អញ្ជើញ​ចូល​រួម​ជា​អធិ​បតី​ក្នុង​សកម្ម​ភាព​ចុះសួរ​សុខ​ទុក្ខ​ កង​ពល​តូច​​ថ្មើរ​ជើង​លេខ​៥៣ ​ចំណុះ​ឱ្យ​​​យោធ​ភូមិភា​គ​ទី៥​ និង​លោក​ឧត្ត​មសេនីយ៍​ទោ ​ជា ​ភួន​ភិរម្យ​ ដែល​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​យក​​​ចិត្ត​ទុក​ដាក់​របស់​អគ្គ​នាយក​ដ្ឋាន​រតនា​គារ​ជាតិ ​ក្នុង​ការ​ចងស​ម្ព័ន្ធ​មេត្រី​ភាព ​ជាមួយ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥៣ ​ចាប់​ពីថ្ងៃ​ទី​០១​ខែ​ធ្នូឆ្នាំ​២០​០៥។​

លោក​អគ្គ​នាយក ​នៃអគ្គ​នាយ​ក​ដ្ឋាន​រតនា​គារ​ជាតិ ​បាន​នាំនូវ​ប្រសាស​ន៍​ផ្តាំ

​ផ្ញើ​សួរសុ​ខទុ​ក្ខ​ពីសំណាក់​​សម្តេច​ទាំង​៣ ​ពិ​សេស​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំថ្មី ​ប្រពៃ​ណី​ជាតិ​ខ្មែរ​យើង​នាពេល​ខាង​មុខនេះ​ ​និង​បាន​កោត​សរ​សើរ ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នា​ក់​ដឹក​នាំ ​និង​នាយ​ទា​ហាន ​នាយ​ទាហាន​រង ​ពល​ទាហាន​ កង​ពល​​តូច​ថ្មើរ​ជើង​លេខ​៥៣ ​ទាំង​អស់ ​ដែល​បាន​គាំទ្រ​យ៉ាង​ប្តូ​រ​ផ្តាច់​ពេញទំ​ហឹង​ និង​ឥត​ងា​ករេ ​ចំពោះ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល ​និង​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​រដ្ឋ​ធម្មនុញ្ញ ​ព្រ​ម​ទាំង​បទ​ប្បញ្ញាត្តិ​ច្បាប់ ​និង​បទ​បញ្ជាទាំ​ង​ឡាយ ​ដែល​​រាជ​រដ្ឋា​ភិបាល​​​បា​ន​ដាក់​ចេញ និ​ង​បាន​អប់រំ​ខ្លួន​ប្រកប​ដោយ​ការ​តស៊ូអ​ត់​ធ្មត់ ​ព្យា​យាម​ឱ្យ​ក្លាយ​ទៅ​​ជា​​កង​ទ័ព​មាន​វិន័យ, ​មាន​កិត្តិ​យស ​និង​សេចក្តី​ថ្លៃថ្នូរ​,​ ហ៊ាន​ធ្វើ​ពលិ​កម្ម​ដល់អា​យុជី​វិត​ ក្នុង​ការ​បំពេញបេ​ស​កកម្ម​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ខ្លួន ដើ​ម្បី​ការ​ពារ​ជាតិ ​ប្រ​ជា​ជន​ និង​សហ​ការ​សម្រេ​ច​ភារ​កិច្ច​ប្រកប​​ដោយ​​ជោគ​ជ័យ​ ក្នុង​ការ​ងារ​ការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជួរ​មុខ។ ​

​លោក​បន្តថា ​ក្រោម​ការ​ដឹក​នាំដ៏​ឈ្លាស​វៃ ​ប្រកប​ដោយ​គតិប​ណ្ឌិត​របស់​សម្តេចតេ​ជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋម​ន្រ្តី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា ​ក្នុង​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី៥​នេះ ​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​កែទ​ម្រង់​មុត​ស្រូច ​ជាច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ លើគ្រប់​វិស័យ​ដែល​ជាការ​កែ​ទម្រង់​ ធ្វើ​ឡើង​ស្រប​ទៅ​តាម​ពេល​វេលា ​និង​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា​ គ្រប់​និន្នា​ការ​នយោ​​បា​​យ​​ពោល​​គឺ​ សុខ​ទាំង​ផ្លូវ​កាយ ​និង​សុខ​ទាំង​ផ្លូវ​ចិត្ត។​

ក្នុង​នោះក៏​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​ប្រា​ក់​បៀ​វត្ស ​សម្រាប់​យោធិន ​និង​កង​យោ​ធពល​ខេម​រភូមិន្ទ ​ផង​ដែរ ​ដោយ​រាជរ​ដ្ឋាភិ​បាល ​បាន​កែស​ម្រួល​បៀ​វត្ស​មូល​ដ្ឋា​​ន​​ដល់​យោធិន ​និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​កើនជា​ង១​០០%​ (​នាយក​ឯក,​ នាយ​ទោ,​ ពល​ឯក,​ ពល​ទោ) ​ស​ម្រាប់​ខែ​មេសា​ខាង​​មុ​​​ខ​​នេះ ​ឧទា​ហរណ៍ ​យោធិន​ថ្នាក់​ពល​ទោ ​ដំឡើងពី​ជាង​ ៣៥​ម៉ឺន​​រៀល​ក្នុង​មួយ​ខែ ​(រួមមា​នៈ ​បៀ​វត្ស​មូល​ដ្ឋាន, ​បំណាច់​មុខ​ងារ, ​ប្រាក​ម្ហូប,​ គ្រួ​សារ​, កូន)​ ទៅ​ជាង​ ៥៤​ម៉ឺន​រៀល ​ក្នុង​មួយខែ​ ដោយ​មិន​គិត​របប​អង្ករ​;​ យោធិន​ថ្នាក់​ពលឯ​ក​ ដំឡើង​ពី​ជាង ​៣៦​ម៉ឺន​​រៀល​ក្នុង​មួយ​ខែ (​រួម​មានៈ​ បៀ​វត្ស​មូល​ដ្ឋាន,​ បំណាច់​មុខ​ងារ,​ ប្រា​កម្ហូប,​ គ្រួ​សារ,​ កូន)​ ទៅជិត​ ៥​៥​ម៉ឺន​រៀល ​ក្នុង​មួយខែ​ ដោ​យមិ​នគិត​របប​អង្ករ។​

​នៅ​ក្នុង​ឱកាស​នេះ​ដែរ​លោក​បណ្ឌិត ​ឧត្តម​សេនីយ៍​ឯ​ក​ ហ៊ុន ​ម៉ាណែត ​បាន​ពាំនាំ​មក​នូវ​គ្រឿង​ឧប​ភោគ ​បរិភោគ ​និង​ថវិកា​មួយ​ចំនួន​ដែល​ជា​អំណោយ​ដ៏ខ្ព​ង់ខ្ពស់​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ នា​យក​រដ្ឋ​មន្រ្តី​ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ដើម្បី​ឧបត្ថម​ជូន​កង​ពលតូច​ថ្មើជើ​ងលេ​ខ​៥៣ ​ចំណុះ​ឱ្យ​យោធ​ភូមិ​ភាគ​ទី៥​ ដែល​សរុប​ជាទឹ​ក​ប្រាក់​ចំនួន​ជាង​១៧៧​លាន​រៀល។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative