អ្នកស្រុក​អង្គរ​ធំ​ទទួល​បាន​អណ្តូង​ទឹក​ស្អាត​ចំនួន​៧២​ជា​អំណោយ​របស់​សប្បុរ​ស​ជន​ស្វ៊ីស​

អណ្តូងទឹ​ក​ស្អាត​ចំនួន​៧២​អណ្តូង​ដែល​ជា​អំ​ណោយ​របស់​សប្បុ​រស​ជន​ស្វ៊ីស​ក្នុង​មូលនិ​ធិ​ទឹក​សម្រាប់​ទំាង​អស់​គ្នា​«​Wa​te​r fo​r ​al​l​» ​ត្រូវ​បាន​ប្រគល់​ជូន​ប្រ​ជា​ពលរដ្ឋ​នៅ​តំបន់​ជន​បទ​ដាច់​ស្រ​យាល ​នៃ​ឃុំជ​ប់​តាត្រា​វ​ ស្រុក ​អង្គរ​ធំ ​ខេត្ត​សៀម​រាប​។​

0a497148d4f4d6a407ba2015f3f87c27dពិធី​ប្រគល់​អណ្តូង​ទឹក​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះដោ​យមា​​ន​ការ​ចូល​រួមពី​លោក ​យិន​ គឹម​សាន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ បរិ​ស្ថាន ​និង​លោក​Mi​h​e​l​Ex​​er​t​i​e​r​ប្រ​ធាន​មូលនិ​ធិ​ទឹក​ សម្រាប់​ ទំាង​អស់​គ្នា ​និង​ជា ម្ចាស់​អំ​ណោយ។​

លោក​ M​i​h​e​l​ ​E​x​e​r​t​i​e​r​បាន​មាន​ប្រ​សាសន៍​ឱ្យ​ដឹង​នា​ឱកា​ស​នោះ​ថាមូល​ហេតុ​ដែល​លោក ​ផ្តល់​អណ្តូង​ទឹក​ស្អាត​ដល់​ពល​រដ្ឋ​នៅ​ជន​បទ​គឺដោ​យ​សារ​តែលោ​ក​បាន​មើល​ឃើញ​ពល​រដ្ឋ​នៅ​តំបន់​ដាច់​ស្រ​យាល​ភាគ​ច្រើ​ន​មាន​ជីវភាព​ក្រី​ក្រ​គ្មា​ន​លទ្ធ​ភាព​ក្នុង​ការ​ជីក​អណ្តូង​សម្រា​ប់​យក​ទឹក​ស្អាត​មក​ប្រើ​ប្រាស់​ហើយ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នេះបា​ន​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​ជន​បទ​ងាយ​នឹង​ឆ្លងមេ​រោគ​ផ្សេងៗ​។ ​លោក​ M​i​h​e​l​ ​E​x​e​r​t​i​e​r​បាន​ឱ្យ​ដឹង​ទៀតថា​លោក​បាន​ចាប់​ផ្តើម​ជួយ​ជីក​អណ្តូង ​ទឹក​ស្អាត​ដល់​ពលរដ្ឋ​នៅតំ​បន់​ជនប​ទ​នៃ​ខេត្ត​សៀម​រាប​តាំង​ពីឆ្នាំ​២០​០៧រ​ហូត​មក​ដល់​បច្ចុ​ប្បន្ន​នេះបា​ន​ចំនួន​៣០​៤​អណ្តូង​ទឹក​ហើយ។​

លោក​បាន​សន្យា​ថា​នៅឆ្នាំ​២០​១៥​នេះលោ​ក​នឹង​ជួយ​ជីក​អណ្តូង​ទឹក​ជា​បន្ត​បន្ទា​ប់​ទៀតជូ​នដ​ល់​ប្រ​ជាព​លរដ្ឋ​ដែល​កំពុង​មាន​សេច​ក្តី​ត្រូវ​ការ​។​ក្រៅ​ពីការ​ជួយ​ខាង​ផ្នែក​ទឹក​ស្អាត​នេះ​មូល​និធិ​ទឹក​របស់​លោក​Mi​h​e​lE​x​e​r​t​i​er​ក៏​បាន​ជួយ​ដល់​កុមារ​កំព្រា​ដែល​ឪពុក​ម្តាយ​បោះប​ង់​ចោល​ឱ្យ​ពួក​គេ​បាន​ចូល​រៀន​សូត្រ​ដូ​​ច​កុមារ​ដទៃ​ទៀត​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative