ជប៉ុន​ផ្តល់​ជំនួយជា​ង​១៩ម៉ឺ​ន​ដុល្លារ​ ដល់​ខេត្ត​ពីរ​សម្រាប់​សេវាសុ​ខភា​ព​

ក្រោម​គ្រោងកា​រណ៍​នៃកិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​របស់​ជប៉ុន ​ជំនួយឧ​បត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិ​សុខម​នុស្ស​ជាតិ​(ជំនួយគូ​សាណូណិ​) ​រដ្ឋាភិបា​ល​ជប៉ុន​នឹង​ផ្តល់​ទឹក​ប្រាក់​សរុប​ចំនួន១​៩២​,៧​៤​៦​ ដុល្លារ​ ដល់​ស្ថា​ប័ន​ចំនួន​ពីរ​នៅខេ​ត្ត​តាកែវ​និង​ខេត្ត​ក្រចេះ ​សម្រាប់​គម្រោង​ធ្វើ​ឱ្យ​សេវា​សុខភាព​កាន់​តែល្អ​ប្រសើរ​កាល​ពីម្សិល​មិញ។​

598c2586ff6f52ee1af5b2d93fcfe6fczគម្រោង​ទី១​៖​ថវិកា​ចំនួន ១​០៣,​០៨​២ ​ដុល្លារ​នឹង​ត្រូវ​ផ្តល់​ជូន​មន្ទីរ​សុខា​ភិបាល ​ខេត្ត​តាកែវ​សម្រាប់​គម្រោ​ង​សាង​សង់​អគារ​ជំងឺ​ទូទៅ​មួយ​ខ្នង​នៅ​មន្ទីរ​ពេទ្យ​រង​រមេញនៃ​មន្ទី​រ​ពេទ្យ​បង្អែក​គិរី​វង្ស​ខេត្ត​តា​កែវ​។​

គម្រោងទី​២​ថវិកា​ ចំនួន​ ៨៩​,៦​៦៤​ដុល្លារ​ផ្តល់​ជូន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ក្រចេះ​សម្រាប់​ គម្រោង​សាង​សង់​មណ្ឌល​សុខ​ភាព​កំពង់​ចាម​ក្នុង​ស្រុក​សម្បូរ​ខេត្ត​ក្រចេះ។​

កិច្ច​សន្យា​ផ្តល់​ជំនួយនឹ​ង​ត្រូ​វ​ចុះហ​ត្ថ​លេខា​ដោយ​លោក ​គូម៉ា​ម៉ារ៉ូ ​យូជិ ​ឯក​អគ្គរា​ជ​ទូតរ​បស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​និ​ង​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​ពីរ​នាព្រឹ​ក​ថ្ងៃ​សុក្រ​នេះនៅ​ស្ថាន​ទូត​ជប៉ុន​រាជ​ធានី​ភ្នំពេញ។​ គម្រោ​ង​ទាំង​ពីរ​បាន​ត្រូវ​គេ​រំពឹង​ថានឹង​ ផ្តល់​ផល​ប្រយោ​ជន៍​ដល់​ប្រ​ជាជន​ គោល​ដៅ​និង ជួ​យ ​ធ្វើ​ឱ្យ​ស្ថា​ន​ភាព​និង​សេ​វា​សុខ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង។​

ជំនួយ​គូសា​ណូណិ​របស់​រាជរ​ដ្ឋា​ភិបាល​ជប៉ុន​បាន​ចាប់​ផ្តើម​នៅ​ប្រ​ទេស​កម្ពុជា​តាំង​ពីឆ្នាំ​១៩​៩១​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​អភិ​វឌ្ឍ ​និង​ស្ថាប​នា​ប្រ​ទេស​ឡើង​វិញនៅ​តាម​កម្រិត​មូល​ដ្ឋាន។​ គម្រោង​ជំនួយ​នេះមាន​ទិស​ដៅ​ការ​ពារ​ជន​រង​គ្រោះពី​កត្តា​មួយ​ចំនួន​ដូច​ជា​ភាព​ក្រីក្រ ​និង​ភាព​អកុសល​ដែល​អាច​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់​នៅ ​ការ​ចិញ្ចឹម​ជីវិត​និង​សេចក្តី​ថ្លៃ​ថ្នូរ​រប​ស់​ពួក​គេ​ក៏​ដូច​ជា​ជំរុញនូ​វ​ភាព​ម្ចាស់​ការ​លើខ្លួ​ន​ឯង​របស់​ប្រជា​សហ​គមន៍។​ ចាប់​តាំង​ពី​ឆ្នាំ​១៩​៩១​មក​មក​រដ្ឋា​ភិបាល​ជប៉ុនបា​ន​ផ្តល់​ថវិកា​ជាង​៥០​លាន​ដុល្លា​រ​អាម៉េ​រិក​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ដើម្បី​អនុវត្ត​គម្រោង​ជាង​៤០០​នៅទូទាំ​ង​ប្រ​ទេស​កម្ពុជា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative