លោក​ ជា ​សុផារ៉ា ​ស្នើ​​ឲ្យ​​ធនាគារ​ពិភព​លោក​​បន្ត​​គាំទ្រ​​វិស័យ​​ទឹកស្អាត​ និង​ អនាម័យ​​ជន​បទ​

លោក ​ជា ​សុផារ៉ា រ​ដ្ឋម​ន្ត្រី​ក្រសួង ​អភិ​វឌ្ឍន៍​ជន​បទ​​បាន​​ស្នើ​​ឲ្យ​​ធនាគា​រ​​ពិភព​ លោក​​បន្ត​​ជួយ​​គាំទ្រ​​ផ្នែក​​បច្ចេក​ទេស​​ផែន​ការ​ សកម្ម​ភាព​​ជាតិ​​សម្រាប់​​វិស័យ​​ទឹក​ស្អាត ​និង​​អនាម័​យ​​ជន​បទ​​ដើម្បី​​សម្រេច​​ឲ្យ​​បាន​​ទិសដៅ​​ឆ្នាំ​២០១​៨​(៦​០​ភាគ​រយ)​ ​និង ​ឆ្នាំ​២០​២៥​(១​០០​ភាគ​រយ) ​។​

f813543a4f3d22e7027eefaff7d5c772eលោក​​ជា​​សុផារ៉ា​​បាន​ស្នើ​​សុំ​​បែបនេះ​​ក្នុង​ខណៈដែ​ល​​លោក​​បាន​ទទួល​​ជួប​​ពិ​ភា​ក្សា​​ការ​ងារ​​ជាមួយ ​លោកស្រី​ Almu​d ​We​i​tz​​ ប្រធាន​​ក្រុម​ការ​ងារ ​កម្ម​វិធី​​ទឹក​ស្អាត ​និង​​អនា​ម័យ​​ប្រ​ចាំ​​តំបន់ ​អាស៊ី​នៃ​​ធនា​គារ​ពិភ​ព​លោក ​កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​មីនា​ ឆ្នាំ​២០​១៥​នៅ​​ទីស្ដីកា​រ​ ក្រ​សួង​​អភិ​វឌ្ឍន៍​ជន​បទ​ ​។​

លោក​ ជា ​សុផារ៉ា ​បាន​​អរគុណ​​ចំពោះ​​ធនា​គារ​ពិភព​លោក​​ដែល​​បាន​រួម​​ចំណែក​​ជួយ​​ដល់​ រាជ​រដ្ឋា​ភិបាល ក​ម្ពុជា​​ក្នុ​ង​ការ​​អភិវឌ្ឍ​​វិស័យ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​​ការ​លើក ​កម្ព​ស់​​ទឹក​ស្អាត​ និង​​អនាម័យ​​ជនបទ​​នៅ ​ប្រទេស​​កម្ពុជា។​ លោក​​បន្ដ​ថា៖​ក្រ​សួង​​មាន​ សំណា​ង​ល្អ​​ដោយ​​ទទួល​បាន​​ការ​ចូលរួ​ម ​យ៉ាង​សកម្ម​​ពី​​ធនា​គារ​ពិភព​លោក​​លើ​ក​ម្ម​វិ​ធី​​ទឹក​ស្អាត ​និង​​អនាម័​យ​​ជន​បទ​​ដើម្បី​​ជួយ ​ឲ្យ​​ប្រ​ជាព​ល​រដ្ឋ​​ជា​ពិសេស​​ស្ត្រី​ និង​​កុមារ ​មាន​​សុខ​ភាព​ល្អ​​មាន​​ពេល​វេលា​​ប្រកប​​មុខ ​របរ​ និង​​ធ្វើ​​ឲ្យ​​សហគ​មន៍​​មាន​​បរិស្ថាន​​ល្អ។​កម្ម​វិធី​​ទឹកស្អាត​ និង​​អនា​ម័យ​​ជនប​ទ​​នៅ​​កម្ពុជា​​ទទួលបា​ន​​លទ្ធ​ផល​​ស្រ​ប​តាម ​គោល​ដៅ​​អភិ​វឌ្ឍន៍​​សហស្ស​​វត្សរ៍​​កម្ពុជា​​ដែល ​បាន​​កំណត់​ថា ត្រឹម​​ឆ្នាំ​២០១​៥​ កម្ពុជា​​ត្រូវ​​ផ្គត់​ផ្គង់​​ទឹក​​ស្អា​​ត់​​ឲ្យ​បា​ន ​៥០​ភាគ​រយ និ​ង​​ការ​ងារ​​អនា​ម័យ​​ឲ្យ​​បាន​ ៣០​ភាគ​រយ។​

លោក​ស្រី ​Al​m​u​d​ ​​W​ei​​tz​ ​ បាន​បញ្ជាក់​ ថា៖ ​ចំពោះ​​ការ​ងារ​​លើក​កម្ពស់​​ទឹក​ស្អាត​ និង​​អនា​ម័យ​​ជន​បទ​​ដែល​​ទទួលបា​ន​​លទ្ធ​ផល​​ល្អ​ប្រសើរ​ ស្រ​ប​តាម​​ផែន​ការ​​របស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា។​ ទ​ន្ទឹ​ម​គ្នា​នេះ​​លោក​ស្រី ​ក៏បា​ន​​បង្ហាញ​​នូវ​​សេច​ក្តី​​រី​ក​រាយ​​ចំ​ពោះ​​ទំនាក់​ទំនង​​ការ​ងារ​​ល្អ​ជា​​មួយ​​ក្រ​សួង ​និង​​បាន ​បញ្ជាក់​ថា ​ទឹកស្អាត​ និង​​អនា​ម័យ​​គឺ​​កត្តា​សារៈ​សំ​ខាន់​​សម្រាប់​​លើក​កម្ព​ស់​​សុខ​ភាព​ ការ​អប់រំ ​និង​​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច។​

ជាកា​រ​​ឆ្លើយត​ប​​ទៅ​នឹង​​សំណើ​​របស់​​ក្រ​សួង​​អភិ​វឌ្ឍន៍​ជន​បទ​​ លោក​ស្រី​​បាន​​ឲ្យ​​ដឹង​ថា​​ធនាគារ​ពិភ​ព​លោក ​រីករាយ​​នឹង​ចូល​រួម​​គាំទ្រ​​លើ​​ការ​ងារ​​ទឹក​ស្អាត ​និង​​អនា​ម័យ​​របស់​​ក្រ​សួង​​ដើម្បី​​អនុ​វត្ត​​ឲ្យ​​បាន​​ជោគ​ជ័យ​​នៅពេ​ល​​អនា​គត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative