គ្រោះថ្នាក់​​ចរាចរណ៍​​ ​ថ្ងៃទី​​១៩​​ មីនា​​ ​ស្លាប់​​ ០៥​​នាក់​និង ​របួស​ធ្ងន់​​ស្រាល​​ ១៩​​នាក់​​

តាម​​របាយ​​ការ​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ ​នៅ​ថ្ងៃទី​​១៩​​ខែ​មីនា ឆ្នាំ​​២០​១៥​​នេះ ​មាន​​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍ ​នៅ​​ទូទាំង​​ប្រទេស​​ចំនួន​​០៨​​លើក ​យប់​​០៣​​លើក​,​ ប​ណ្ដាល​​អោយ​​មនុស្ស​​ស្លា​ប់​​ចំនួន​​០៥​​នាក់ ​(​​ស្រី​​ម្នាក់​)​ របួស​ធ្ងន់​ ០៨​​នាក់​​(​​ស្រី​​ម្នាក់​​),​​និង​​របួស​ស្រាល​​១១​​នាក់​​(​​ស្រី​ម្នាក់​​)​។​​

11_pxក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​០៨​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១០​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​០​៦​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​​ចំនួន​​០៣​​គ្រឿង​​,​​យាន​​ ផ្សេងៗ​​០១​​គ្រឿង​​និង​​ថ្មើរ​ជើង​​២​​នាក់​​។​​

មូល​ហេតុ ​ដែល​​បណ្ដាល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ ​ប្រ​ជែង​​គ្រោះ​ថ្នាក់​​៣​​លើក​​,​​ស្រ​វឹង​​១​​លើក​​,​​បត់​​គ្រោះ​ថ្នាក់​​១​​លើក​​,​​បើក​បរ​​ ងងុយ​ដេក​​១​​លើក​​និង​​មនុស្ស​​ដើរ​​ឆ្លង​ផ្លូវ​​២​​លើក​​។​ ក្នុង​​នោះ​​​អ្ន​ក​​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិ​ន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ ចំនួន​​០៦​​នាក់​​(​យប់​​០២​​នាក់​)​ ។​​

រថ​យន្ត​​ពិន័យ​​សរុប​​ចំនួន​​៦៤៨​​ គ្រឿង​​(​​រថយន្ត​​ធំ​​២៥៦​​គ្រឿង​​)​​ស្មើ​​និង​​៦៦២​​ករណី ​,​​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៣១២​​គ្រឿង ​ស្មើ​​និង​​៣២៣​​ករណី ​រួម​មាន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​​២១​​ករណី​​,​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​យន្ត​​១​​ករណី​ ​,​​គ្មាន​​ប័ណ្ណ​​អាជីវ​កម្ម​​៣៤​​ករណី​​,​​គ្មា​ន​​ឆៀក​​៥៣​​ករណី​​,​​ឆៀក​​ហួស​​សុពល​ភាព​​ ០៥​​ករណី​​,​​បើក​បរ​​ហួស​​ល្បឿន​​កំណ​ត់​​១៧​​ករណី​​, បើ​កបរ​​មិន​​ពាក់​​ខ្សែ​​ក្រវាត់​​១៩២​​ករណី​​,​​ចំពោះ ក​រណី​​ល្មើស​​បច្ចេក​ទេស​​មាន​​៣៣៦​​គ្រឿង ​ស្មើ​​និង​​៣៣៩​​ករ​ណី​​រួម​​ន​មានៈ​ ដឹក​​សំពីងសំ​ពោង​​៣២៨​​ករណី​​, ដឹក​​លើស​​ចំណុះ​​១១​​ករណី ​។​​

ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​៩៤៨​​គ្រឿង​ក្នុង​​នោះ​មា​ន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៥៧៩​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៣៤៤,​​​ម៉ូតូ​​ បើក​ភ្លើង​​ពេល​​ថ្ងៃ​​១៩​​ករណី​,​​ស្រវឹង​​០២​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​០២​​ករណី ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative