ទីតាំង​កាត់​បង្កា​រ​ការ​ចំលង​មេរោគ​អេដស៍​ពីម្តាយ​ទៅ​កូន​កើន​ដល់​១១​៦៦​កន្លែង​

ក្នុង​គោល​ដៅកាត់បន្ថយ​ការ​ចំលង​មេរោគ​អេដស៍​ពីម្តាយ​ទៅកូន​ ក្រសួងសុ​​ខា​ភិបាល​បាន​ពង្រីក​សេវាប​ង្ការ​ ការ​ចំលង​មេរោគ​អេដស៍ពី​ម្តាយ​ទៅកូន​ កើន​ដល់​​១១​៦៦​កន្លែង​នៅទូ​ទាំង​ប្រ​ទេស។

s07យោង​តាម​របាយ​កា​រណ៍​របស់​ក្រសួង​សុខាភិ​បាល ​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ទីតាំង​បង្ការ​ការ​ចំលង​មេ​រោគ​អេដស៍​ពីម្តា​យ​ទៅកូន​ បាន​ពង្រីក​ប​ន្ថែម​​ចំនួន​៧១​កន្លែង​ទៀត ​ដែល​ធ្វើ​ឲ្យ​កន្លែង​ដែល​ផ្តល់សេ​វា​បង្ការ​ ការ​ចំលង​មេ​រោគ​អេដស៍​ពីម្តាយ​ ទៅកូន​កើន​ទ្បើង​ដល់១​.១៦​៦ក​ន្លែង​ទូទាំង​ប្រទេស។​លោក​បន្ត​ថា ​ស្រ្តី​មាន​គ៌ភ​ផ្ទុក​មេរោគ​អេដស៍ ​បាន​ទទួល​ឳសថ​បង្ការ​ការ​ចំលង​មេរោគ​អេដស៍ ​ពី​ម្តាយ​ទៅកូន​បាន​កើនពី​២៧​ភាគ​រយ​កាល​ពីឆ្នាំ​២០​០៨​ បានកើ​ន​ដល់​៦៧​,​៧​ភាគ​​រយកាល​ពី​ឆ្នាំ​មុន។​

ចំណែ​កការ​ថែរ​ទាំស្រ្តី​ក្រោយ​ពេល​សម្រាល​លើក​ទី១​ មាន​ចំនួន​២០​៤០​០​៦ ​ករណី​ឬ​ស្មើ​នឹង​៥៦.​៤​ភាគ​រយ​នៃ​ស្រ្តី​មាន​គ៌ភ​រំពឹង​ទុក។​ ​ដោយ​ទ្បែក​ការ​ថែរ​ទាំ​ក្រោ​​យ​ស​ម្រាល​លើក​ទី២ ​មាន​ចំនួន១​៤៣​.៧​៩​៤​ករណី ​ឬ​ស្មើ​នឹង​៣៩.​៧​ភាគរយ ​នៃ​ស្រ្តី​មាន​គ៌ភ​រំពឹង​ទុក។​

របា​យ​ការណ៍​ដដែល​បាន​បន្ត​ថា​ ក្នុង​ឆ្នាំ២០​១​៤​ស្រ្តី​មាន​គ៌ភ​ទ​ទួល​បាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​តេតា​ណូសលើ​ក​ទី២​ មាន​ចំនួន​១៧​១.​៣៣​០​នាក់​ឬស្មើ​នឹង​៤៧.​៤ភា​គ​រយ​ នៃ​ស្រ្តី​មាន​គ៌ភ​រំពឹង​ទុក។​ ដោយ​ទ្បែក​ស្រ្តី​ក្នុ​ង​វ័យ​បន្ត​ពូជ ​ដែល​មិន​មាន​គ៌ភ​បាន​មក​ទទួល​វ៉ាក់សាំ​ង​តេ​តាណូស​លើក​ទី២​ ពី​មូល​ដ្ឋាន​សុខា​ភិបាល​សាធា​រណៈមា​ន​ចំនួន១​២៤​.​១​៧៣​នាក់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative