រដ្ឋាភិបាល ​ត្រៀម​កម្លាំង​ជាង​៩០០​នាក់​ការ​ពារ​ដំណើរ​ទស្សន​កិច្ច​ភរិយា​លោក​Oba​ma​

រាជ​រដ្ឋា​ភិបាលក​ម្ពុជា​បាន​ត្រៀម​កង​កម្លាំង​ចម្រុះ​ជាង​៩០០​នាក់​ ​ក្នុង​នោះ​រួមមា​ន​អង្គរ​ក្សស​ម្តេច ​អង្គ​រ​ក្ស​ស្នង​ការ​ខេត្ត​ កង​រាជ​អាវុធ​ហត្ថ ​អង្គ​ភាព​ប៉ូលិស​ការ​ពារ​បេតិ​ក​ភណ្ឌ ​ប៉ូលិស​ទេស​ចរណ៍ ​នគ​រ​បាល ​និង​កម្លាំ​ងខាង​ព្រ​លាន​យន្ត​ហោះអ​ន្តរជាតិ​ខេត្ត​សៀមរា​ប

imagessដើម្បី​ការ​ពារ​សុវត្ថិ​ភាព ​ សន្តិ​សុខ ​សណ្តាប់​ធា្នប់ ​អំឡុង​ពេ​ល​ទស្សន​កិច្ច​រយៈពេ​ល​៣ថ្ងៃ​ របស់​ភរិយា​លោក​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អាមេ​រិក ​នៅ​លើទឹ​ក​ដី​ខេត្ត​សៀម​រាប ។​

លោក ​កាន់ ​សម្បតិ្ត​ស្នង​ការ​រង​ខេត្ត​សៀម​រាប ​បាន​ឲ្យ​ដឹង​ថា ​ស្នង​ការ​ខេត្ត​សៀមរា​ប ​ដោយ​មាន​កិច្ច​សហ​ការ​រវាង​អគ្គ​ស្ន​ង​ការ​នគរ​បាលជា​តិ បាន​ប្រជុំ ​និង​រៀប​ចំ​កម្លាំង​ប្រ​មាណ​ជិត​១​ពាន់​នាក់​ នៅ​ក្នុង​គោល​ដៅសំ​ខាន់ៗ​ ដែ​ល​លោក​ស្រី​ Mi​ch​el​l​e​ Obama​ គ្រោ​ង​នឹង​ទៅ។​ លោក​ កាន់ ​សម្បត្តិ​បាន​បន្ត​ថាក​ង​កំលាំង​ទាំង​នេះនឹ​ង​ដាក់​នៅ​តាម​គោល​ដៅ​នានាដូ​ចជា​ នៅ​តាម​កំ​ណាត់​ផ្លូវ​ឆ្លង​កាត់ ​កន្លែង​ស្នាក់​នៅ ​និង​ដំណើរ​ទស្សន​កិច្ច​នៅកា​ន់​ប្រា​សាទ​ចំនួន​៣ ​មាន​ប្រាសាទ​អង្គ​រវត្ត ​ប្រា​សាទ​បា​យ័ន​ និង​ប្រា​សាទ​តាព្រហ្ម​។​

លោក​ ស្នង​ការ​រង ​បាន​បញ្ជាក់​ថែមទៀ​ត​ថាទី​មួយ​លោក​ស្រី ​Mi​ch​el​l​e​ ​Ob​a​​ma​​នឹង ​ចុះទៅ​វិទ្យា​ល័យ ​ហ៊ុន ​សែន ​បា​គង​ ទី​ពីរ​ ជួប​សិស្សា​នុ​សិស្ស​នៅស​ណ្ឋា​គារ​ ស៊ូហ្វី​តែល​ អង្គរ​។​ នេះជា​គោ​ល​ដៅ​សំខាន់ៗ​រប​ស់​យើង។​

កាល​ពីថ្ងៃទី​១៨​មីនា​លោក​ស្រី ​Mic​h​el​l​e​ ​O​b​a​ma​បា​ន​អញ្ជ​ដល់​ប្រទេស​ជប៉ុន​មុន​នឹង​បន្ត​ធ្វើ​ដំណើ​រ​មក​កាន់​ប្រ​ទេស​កម្ពុជា​នៅ​ថ្ងៃទី​២០​ដល់​២២ខែ​មីនា​ឆ្នាំ២០​១៥​នេះដោ​យ​មាន​ការ​អញ្ជើញ​ទៅទ​ទួល​ស្វា​គម​ន័​ពី​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន​សែនភរិយា​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន។​

លោក​ អ៊ី​វ៉ាន​ មេ​​ដេ​​រ៉ស់​ (​E​v​a​n ​M​E​D​E​​IR​O​S​)​ នា​យក​​ជា​ន់​ខ្ពស់​​ទទួល​​បន្ទុក​​កិច្ច​ការ​​អាស៊ី​​នៃ​​កា​រិ​យាល័​យ​​ ក្រុម​ប្រឹ​ក្សាសន្តិ​សុខ​​ជាតិ ​ថ្លែង​នៅក្នុ​ង​​សន្និ​សីទ​កាសែត​​តាម​រយៈ​​ទូរ​សព្ទ​​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដែល​​រៀប​ចំ​​ដោយ​​ការិ​យាល័​យ​​ស្ត្រី​​ទីមួយ​​នៃ​​សេត​​វិមា​ន​​នោះ ​បាន​​ប្រាប់​​ឲ្យ​​ដឹងថា ​ជម្រើស​​គោល​ដៅ​​នៃ​​ទស្សនកិ​ច្ច​​របស់​លោក​​ស្រី ​Mi​c​he​l​​le​ ​O​b​a​ma​ ​គឺ​​ការ​​ទស្សន​កិច្ច​​ប្រ​ទេសមួ​យ​​ដែល​ជា​​ប្រទេស​​អ្ន​កផ្តល់​ជំនួយ​​ផង​ និង​​ជា​សម្ព័ន្ធ​មិត្ត​​របស់​​អា​មេ​រិក​​ផង​ ពោល​គឺ​​ជប៉ុន ​និង​​ប្រ​ទេស​​មួយទៀ​ត​​ដែល​​អាមេ​រិក​​កំពុង​​អនុវត្ត​ «​គំនិត​​ផ្តួច​ផ្តើម​​នៃ​​ការ​ជំរុញ​​ការ​អប់រំ​​របស់​​យុវតី»​ ​យ៉ាងស​កម្ម​​ដែរ​​​នោះ ​គឺ​​កម្ពុជា​​នោះឯ​ង។​ នៅ​ក្នុង​​សន្និ​សីទ​កាសែត​​តា​មរយៈ​​ទូរ​សព្ទ​​នោះ ​លោក​ Ev​a​n​ ​M​E​D​E​I​R​OS​ ​បាន​​អត្ថា​ធិប្បាយ​​យ៉ាង​​ដូច្នេះ​​ថា​៖«​នៅពេ​ល​ដែល​​លោក​ស្រី​​​ទី​មួយ​​ទស្សន​កិច្ច​​ កម្ពុជា​​ដើម្បី​​ជំរុញ​​ការ​អនុវត្ត​​គំនិ​ត​​ផ្តួច​ផ្តើម​​នៃ​​ការ​ជំរុញ​​ការ​អប់រំ​​ សម្រាប់​​យុវតី​​នោះ ​វា​នឹ​ង​​បង្ហាញ​​អំពី​​គោល​ដៅ​​នៃ​​ការ​ពង្រឹង​​សារៈសំ​ខាន់​​របស់​​អាស៊ីអា​គ្នេយ៍​ដែ​ល​​ មាន​ចែង​​នៅក្នុង​​គំនិត​​ផ្តួច​ផ្តើម​​ពង្រឹង​​តួនាទី​​អា​មេរិក​​ក្នុង​​តំបន់​​អាស៊ី​​ ប៉ាស៊ី​ហ្វិក​»។​ លោក ​Ev​a​n​ ​M​E​D​E​I​R​O​S​ បន្ត​ថា៖«​ក្នុង​​ដំណើរ​​ទស្សន​កិច្ច​២ដង​​នៅ​​អាស៊ី​​កាល​ពី​ឆ្នាំ​មុន ​ក្នុង​​ខែ​មេសា និ​ង​​ខែ​វិច្ឆិកា​​របស់លោ​ក​​ប្រ​ធានា​ធិបតី​​នោះ​ វា​បាន​បង្ហាញ​​អំពី​​ភាព​លេច​​ធ្លោ​​នៃ​​តំបន់​​អាស៊ីអា​គ្នេយ៍​​ហើយ។​ ហើយ​​ទស្សន​កិច្ច​​របស់​លោក​​ស្រី​ M​i​c​he​l​l​e​ ​O​b​a​m​a​ ​នៅ​​កម្ពុជា​​នៅ​ពេលនេះ​ នឹង​​បញ្ជាក់​​អំ​ពី​​ភាព​ទាក់​ទង​​គ្នា​​​ដ៏​​ទូលំ​ទូលាយ​​រវាង​​អា​មេរិក​ និង​​អាស៊ីអា​គ្នេយ៍»​។​

ក្រៅ​ពីកា​រពង្រឹង​​នយោបា​យ​​ការ​បរទេស​​ផ្នែក​​កា​រទូត​​ ​ការ​ពង្រឹង​ការ​អប់រំ​​សម្រាប់​​ស្ត្រី ​ក៏​​សំខាន់​​ណាស់​ដែរ ​។ ​នៅពេ​ល​ដែល​​ស្ត្រី​​ទីមួយ​​នៃ​​សហ​រដ្ឋ​អាមេ​រិក​​បាន​ជ្រើស​រើស​​កម្ពុជា​​សម្រាប់​​ ការ​អនុ​វត្ត​​គំនិត​​ផ្តួច​ផ្តើម​​ជំរុញ​​ការ​សិក្សា​​យុវតី​​នោះ ​នោះ​​គឺ​​ដោយ​សារ​តែ​​កម្ពុជា​​ជា​សិស្ស​​ល្អ​​មួយ​រូប។

​នៅក្នុង​​សន្និ​សីទ​កាសែត​​តាម​រយៈ​​ទូរ​​សព្ទ​​កាលពី​​ថ្ងៃ​ទី​១៦​មីនា​​ដដែល ​លោក​ស្រី ​ធី​​ណា ​ចេ​​ន ​(​T​i​n​a​ T​C​H​E​​N)​ ប្រ​ធាន​ការិ​យាល័​យ​​បុគ្គ​លិក​​របស់​លោក​​ស្រី ​Mi​c​h​e​l​l​e​ ​O​ba​m​a​ ​បា​ន​​ពន្យល់​​ប្រា​ប់​​អ្នក​កាសែត​​យ៉ាង​​ដូច្នេះ៖​«​កម្ពុ​ជា​​គឺ​ជា​​ប្រ​ទេស​មួយ​​ ក្នុ​ង​ចំ​ណោម​​ប្រ​ទេស​​ចំនួន​១១​ ដែល​​ក្រុ​ម​​ស្ម័គ្រ​ចិត្ត​ P​e​a​c​e​ ​Co​rp​s ​កំពុង​ធ្វើ​ការ។​ កម្ពុជា​​បាន​ធ្វើ​​ការ​ងារ​​បាន​ល្អ​​ណាស់​​នៅ​ក្នុង​​សហ​គម​ន៍​»​។

យោង​តាម​​មន្ត្រី​ជាន់ខ្ពស់​​នៃ​​ការិ​យាល័យ​​ស្ត្រី​​ទីមួយ​ លោក​ស្រី ​M​i​c​h​e​l​le​​ ​O​b​a​​m​a​ នឹង​​បាន​​ជួប​​សំណេះ​សំណាល​​ជា​មួយ​​តំ​ណាង​​សហ​គមន៍ ​សង្គ​ម​​ស៊ីវិល ​និង​​ថ្លែង​​សុន្ទ​រក​ថា​​អំពី​​គោល​ការណ៍​​ជា​​មូល​ដ្ឋាន​​នៃ​​ការ​ទទួលបា​ន​​ការ​អប់រំ​​ សម្រាប់​​ទាំង​អស់គ្នា​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative