ទិវា​ពិភព​លោក ​កាកបាទ​​ក្រហម​ អឌ្ឍ​ចន្ទ​​ក្រហម ​៨ ​ឧសភា ​ឆ្នាំនេះ​​​ប្រារព្ឋ​​ធ្វើ​​ក្រោម​​ប្រ​ធានប​ទ​ (​កម្លាំង​​មនុស្ស​​ធ​​ម៍​​៖ គោល​ការណ៍​​គ្រឹះ​ នៅក្នុង​​សកម្ម​ភាព)​

កាក​បាទ​ក្រ​ហម​កម្ពុជា ​និង​​ប្រារព្ឋ​​មី​ទ្ទី​ង​​ថ្នាក់​​ជាតិ​​រប​ស់​​ខ្លួន​ ដើម្បី​​អប​អរ​​ខួប​​ទី​​១២៥ ​ទិវា​​ពិភព​លោក ​កាកបាទ​​ក្រហម​ អឌ្ឍ​ចន្ទ​​ក្រហម​ ៨​ ឧសភា ​ឆ្នាំ​​២០​១៥ ​ក្រោម​​ប្រធាន​បទ ​( កម្លាំង​​មនុស្ស​​ធ​ម៍​​៖ ​គោល​ការណ៍​​គ្រឹះ​ នៅ​ក្នុង​​សកម្ម​ភាព​​) ​ក្រោម​​អធិប​តីភាព ​សម្ដេច​​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ និង​​សម្ដេច​​កិត្តិ​​ព្រឹទ្ឋ​​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន ​ប្រ​ធាន​​កាក​បាទ​ក្រហម​កម្ពុជា ​។​​

sយោង​តាម​សេចក្ដី​ប្រ​កាស​​ព័​ត៌​មាន ​របស់​​កាក​បាទ​ក្រ​ហម​​កម្ពុជា​ កាល​ពី​ថ្ងៃ​​ទី​​១៦​ ខែ​​មីនា ​ឆ្នាំ​​២០​១៥ ​ស្ដី​ពី​​ការ​​ប្រារព្ឋ​​ទិវា​​ពិភព​លោក ​កាក​បាទ​​ក្រ​ហម ​អឌ្ឍ​ចន្ទ​​ក្រហម​ ៨​ ឧសភា​ ២០​១៥ ​បាន​ឱ្យ​ដឹងថា​ មី​ទ្ទីង​​ថ្នាក់​ជាតិ ​ខួប​​ទី​​១៥២​ និង​​ធ្វើ​​ឡើង​​នៅ​​ម៉ោង​​៨​​ព្រឹក​ ថ្ងៃទី​​៨​ ខែ​​ឧសភា ​ឆ្នាំ​​២០​១៥ ​នា​ទី​ស្នាក់​ការ​​កណ្ដាល​​កាក​បាទ​ក្រហម​កម្ពុជា ​ក្នុង​នោះ​​មាន​​ការ​ចូលរួ​ម​​ពី​​ឥស្សរ​ជន ​និង​​មហា​ជន​​មក​​ពី​​ស្ថាប័​ន​​នានា ​ប្រ​មាណ​​៥០០០​​នាក់​ ខណៈ​​ការ​​ប្រារព្ឋ​​ពិ​ធី​​នា​​ឆ្នាំ​​នេះ ​គឺជា​​ខួប​​ទី​៦​០​ នៃ​​ការ​បង្កើត​​សមាគម​ជាតិ ​កាក​បាទ​ក្រហ​ម​កម្ពុជា ​។​​

កាក​បាទ​ក្រហ​ម​កម្ពុជា​ ក្នុង​ពេល​​បច្ចុ​ប្បន្ន​​មា​ន​​វិសាលភា​ព ​និង​​ទំហំ​​ប្រ​តិ​បត្តិកា​រ​​របស់​​ខ្លួន​​ធំ​​ឡើងៗ ​ដើម្បី​​ធានា​​ប្រសិទ្ឋ​ភាព ​នៃ​​ការ​បន្ត​​សេវា​កម្ម​​មនុស្ស​​ធ​ម៍​ ជួយ​​ដល់​​ជន​​ងាយ​​រង​គ្រោះ​ថ្នាក់ ​និង​​ជន​រង​គ្រោះ​​ដោយ​​មហន្ត​រាយ ​ព្រម​ទាំង​​ឧប្ប​ទ្ទវ​ហេតុ​​ផ្សេង​ៗ​​ទៀត​​ផង​​ដែរ​ ។​​

ពាក់​​ព័ន្ឋ ​និង​​សកម្ម​ភាព​​មនុស្ស​​ធ​​ម៍​​នេះ ​កាកបា​ទ​ក្រ​ហម​ក​ម្ពុជា ​ក៏​​បាន​​អំពាវ​នាវ ​ដល់​​សប្បុ​រស​ជន​​ជាតិ​ និង​​អន្តរ​ជាតិ ​ចូល​រួម​​ជា​​កម្លាំង​​មនុស្ស​​ធ​ម៍​ បន្ត​​ជួយ​​ឧបត្ថម្ភ​ គាំទ្រ ​និង​​បរិច្ចា​គ​ ជា​​សំភារៈ ​ឫថ​​វិកា​ ដល់​​កាក​បាទ​ក្រហម​កម្ពុជា ​ដើម្បី​​បន្ត​​សកម្ម​ភា​ព​​សេវា​កម្ម​​មនុស្ស​​ធ​​ម៍​​បន្ថែម​ទៀត ​។​​
​គួ​បញ្ចា​ក់​ថា ​បច្ចុប្ប​ន្ន​​កាក​បាទ​ក្រហម​កម្ពុជា ​ស្ថិត​ក្រោម​​ការ​ដឹក​នាំ​ដោ​យ​​សម្ដេច​​កិត្តិ​​ព្រឹទ្ឋ​​បណ្ឌិត​ ប៊ុន​ រ៉ានី ​ហ៊ុន ​សែន ​ជា​​ប្រ​ធាន ​និង​​ក្នុង​​នោះ​​មាន ​សម្ដេច​​ព្រះ​មហាក្ស​ត្រី ​ព្រះ​​វ​រាជ​មាតា​​​ជាតិ​ខ្មែរ ​នរោត្តម​ មុនីនា​ថ ​សី​ហនុ ​ជា​​ព្រះ​​ប្រ​ធាន​កិត្តិ​យស។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative