សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​​វីដេ​អូ​​ឯក​សារ​​ស្តីពី​“​ទំនប់​​វា​​រី​​អគ្គិ​សនី​​សេ​​សាន​​ក្រោម​២”​

វេទិកា​​នៃ​អ​ង្គកា​រ​​មិន​មែន​​រដ្ឋា​ភិបាល​​ស្តីពី​​កម្ពុជា ​នឹង​​បើក​​សិក្ខា​សាលា​​ផ្សព្វ​ផ្សាយ​​វីដេអូ​​ឯក​ សារ​​ស្តីពី ​ទំន​ប់​​វា​​រី​​អគ្គិ​សនី​​នៅ​​កម្ពុជា​ និង​​បញ្ហា ​ប្រឈ​ម​​នា​ពេល​​បច្ចុប្បន្ន​ “​ទំនប់​​វា​​រី​​អគ្គិស​នី​​សេ​​សាន​​ក្រោម២​”​នៅ ​ថ្ងៃទី២​០ ​ខែ​​មិនា ​ឆ្នាំ ​២០១​៤ ​ម៉ោង ​៩:០​០​ ព្រឹក​ ដល់​ ១១:​០០ ​ព្រឹក​  ដោយ​មាន ​   អ្នក​ចូល​រួ​ម​​ចំនួ​ន​​ជាង​ ៥០​ នាក់​ ជា​​តំ​ណាង​​រាជ​រដ្ឋា​ភិបាល ​ដៃគូ​​អភិវ​ឌ្ឍន៍ ​អង្គ​ការ​​សង្គម​​ស៊ីវិល​​ជាតិ ​និង​​អន្ត​រ​ជាតិ ​អង្គ​ការ​​មិន​មែន​​រដ្ឋា​ភិបា​ល​​ស្តី​ពី​​កម្ពុជា ​អ្នក​ស្រា​វ​ជ្រាវ​ អាជ្ញាធ​រ​​ជាតិ ​សមាជិ​ក​​សហ​គមន៍​រ​ង​​គ្រោះ ​។​

sខ្សែ​​វីដេ​អូ​ឯ​ក​សារ​​ដែល​មាន​​រយៈពេ​ល​​ជាង​ ២០​នាទី ​និង​​ត្រូវ​បាន​​ផលិត​ឡើង​​ដើម្បី​​ប្រើ​ប្រាស់​​ជា​​ឧប​ករណ៍​​ដើម្បី​​ពង្រីក​​ចំ​ណេះ​ដឹង​​ទាក់​ទង​​ទៅនឹង​ ផល​ប៉ះ​ពាល់​​នៃ​​ទំនប់​​វា​​រី​អគ្គី​សនី​​សេ​សាន​ ២នេះ ​បាន​​ផ្តិត​​យក​​នូវ​​ទិដ្ឋ​ភាព​​ពិត​​ទាំង​ស្រុង​​ទាក់​ទង​​ទៅនឹ​ង​​ជីវ​ភាព​​រស់​នៅ​​ប្រ​ចាំ​ថ្ងៃ​​របស់​ ប្រ​ជាជន​​រស់​នៅ​​ផ្ទាល់​​ក្នុង​​សហ​គមន៍​ ក៏​ដូចជា​​អនុ​​សាស្ត្រ​​​ន៍​​ដែល​​ទទួល​បាន​​ពី ​សហ​គមន៍ ​អង្គ​ការ​​ជាតិ​ និង​​អន្តរ​ជាតិ​​ធ្វើ​ការ​​ទៅ​លើ​ប​ញ្ហា​​នេះ​ និង​​ទស្សនៈ​រ​បស់​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​ទៅ​លើ​​ការ​សាង​សង់​​ទំនប់​​នេះ។​ ជា​មួយ​គ្នា​នេះដែរ​ វី​ដេអូ​​នេះ​​ក៏​ត្រូវ​​ចា​ត់​ទុក​ថា ​បាន​ការ​​ទាក់​ទង​​ទៅនឹ​ង​​ទស្សនៈ​​ផ្នែក​​ច្បាប់​​ជាតិ​ និង​​អន្តរ​ជាតិ​​ស្តី​ពី​​ការ​សាង​សង់​​ទំនប់​​វា​រី​​អគ្គី​សនី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative