អត្រា​ឈឺនិង​ស្លាប់​ដោយ​ជំងឺ​គ្រុន​ឈាម​នៅ​ក​ម្ពុ​ជា​ថយ​ចុះជា​ង​ប្រ​ទេស​ក្នុង​តំបន់​អាស៊ាន​

នៅដើម​ឆ្នាំ​២០​១៥នេះ​អត្រា​ឈឺនិ​ង​ស្លាប់​ដោយ​ជំងឺ​គ្រុ​ន​ឈាម​នៅ​ប្រ​ទេស​កម្ពុជា​មាន​ការ​ថយ​ចុះគួ​រ​ឲ្យ​កត់​សំគាល់​ខណៈ​ពេល​ដែល​ប្រ​ទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួ​យ​បារម្ភ​នោះ។

IMG_0852sយោង​តាម​របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ាស៊ី​ត​សាស្ត្រ​និង​បាណ​កសាស្ត្រ​នៃ​ក្រ​សួង​សុខា​ភិបាល​បានឲ្យ​ដឹង​ថាជំងឺ​គ្រុន​ឈាមនៅ​៧​សប្តាហ៍ដំ​បូង​ក្នុង​ឆ្នាំ​២០​១៥​នេះមា​ន​ចំនួន​២០៧​ករណីដែ​ល​ជាការ​ឆ្លៀយ​តប​នឹង​អត្រា​អាំងស៊ី​ដង់​១,៣​ក្នុង​ចំណោម​មនុស្ស​១០០​ពាន់នា​ក់​និង​ស្លាប់​១​ករណី​ដែល​ស្ថិត​នៅ​ក្នុង​អត្រា​មរណៈនៃ​ចំនួន​០,៤៨​ភាគ​រយ។​

របាយ​ការណ៍​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ចំណែក​នៅ​ប្រ​ទេស​ជិ​ត​ខាង​យើង​មួយ​ចំនួន​មាន​ករណី​គ្រុន​ឈាម​កើន​ឡើង​យ៉ាង​លឿន​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​នោះ​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី​មាន​ចំនួន​១៥០​៣៩​ករណី​ដែល​ចំនួន​កើន​ឡើង​៥៩​ភាគ​រយ​បើ​ប្រៀប​ធៀបនឹ​ងឆ្នាំ​២០​១៤​ហើយ​នៅ​ប្រ​ទេស​ហ្វីលី​ពីន​កើន​ឡើង​៤៥​ភាគ​រយធៀ​ប​ឆ្នាំ​២០​១៤​។​សំរាប់​ប្រ​ទេស​សឹង្ហ​បូរី​សំរាប់​៣​សប្តាហ៍​ដើម​ឆ្នាំ​នេះ​មាន​ចំនួន​៩៨៤​ករ​ណី​ប្រ​ទេស​ឡាវ​មាន​ចំនួន​២៣​ករណីនៅ​ក្នុង​៥​សប្តាហ៍​ដើម​ឆ្នាំ​២០​១៥​នេះ។​

យោង​តាម​របាយ​កា​រណ៍​ខាង​លើ​អាច​បញ្ជាក់​បាន​ថា​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​នៅ​ប្រទេស​កម្ពុ​ជា​មាន​និន្នា​ការ​ស្រ​ដៀងនឹ​ង​ប្រ​ទេស​ជិត​ខាង​ប៉ុន្តែ​មាន​សភា​ព​ប្រ​សើរ​ជាងដោយ​មាន​ករណី​ឈឺនិង​ស្លាប់​តិច​ជាង​បណ្តា​ប្រ​ទេស​ជិត​ខាង​ទាំង​នោះលើ​ក​លែង​តែ​ប្រទេស​ឡាវ។​

តែទោះ​ជា​យ៉ាង​នេះ​ក្តី​ក៏​កម្ម​វិធី​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​បាន​អះអាង​ថា​នៅ​ឆ្នាំ​២០​១៥​គឺជា​ឆ្នាំ​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​គ្រុន​ឈាម​ហេតុ​នេះ​សូម​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​ជំងឺ​គ្រុន​ឈាម។​

លោក​វេជ្ជ​បណ្ឌិ​ត​ហ៊ុយ​រ៉េកុល​ប្រ​ធាន​មជ្ឈ​មណ្ឌ​ល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ប៉ា​រ៉ា​ស៊ីត​សាស្ត្រ​បាណ​ក​សាស្ត្រ​បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា​ទោះ​បី​​​​ជា​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​នៅ​ដើម​ឆ្នាំ​នេះមិន​មា​ន​ការ​រាត​ត្បាត​ក៏​ដោយ​ក៏​យើង​មិន​ត្រូវ​មាន​ការ​ធ្វេស​ប្រ​ហែស​ដែរ​ព្រោះ​ឆ្នាំ​២០១៥​នេះជា​ឆ្នាំ​ដែ​ល​ត្រូវ​ដល់​ជុំនៃ​កា​រ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ហើយ។​លោក​បាន​បន្ត​ថា​ជំងឺ​គ្រុន​ឈាម​តែង​តែ​ធ្វើ​ការ​ផ្ទុះ​រៀង​រាល់​៣​ទៅ​៥​ឆ្នាំ​​ម្ត​ង​ដូច​ជា​នៅ​ឆ្នាំ​១៩​៩៨​ឆ្នាំ​២០​០៧​និង​ឆ្នាំ​២០​១​២ក​ន្លង​ទៅ​ហើយ​តាមកា​រ​អង្កេត​អេពី​ឌីមី​សាស្ត្រ​កា​​ររា​ត​ត្បាត​ជំងឺ​គ្រុ​ន​ឈាម​នេះអាច​កើត​មាន​ចាប់​ពីឆ្នាំ​២០​១៥​រហូត​ដល់​ឆ្នាំ​២០​១៧​ខាង​មុខ​នេះ។​

ដើម្បី​ចូល​រួម​ទប់​ស្កាត់​បញ្ហា​នេះលោ​ក​ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​សូម​សំណូម​ពរ​យ៉ាង​ទទួច​ដល់​ប្រ​ជា​ពលរដ្ឋសូម​ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​លប់​បំបាត់​ភ្ងា​ក់​ងារ​ចំលង​ជម​ងឺ​គ្រុន​ឈាម ​ដែល​បង្ក​ឡើង​ដោយ​ភ្ងា​ក់​ងារ​ចំលង​មូស​ខ្លា​ហើយ​មូស​ខ្លា​នេះកើ​ត​ឡើង​តាម​រយៈ​កា​រ​ទឹក​ដក់​ទឹក​ថ្លា​មិន​មាន​ក្លិន​ស្អុ​យ​នៅតា​មពា​ង​ហាង​ទឹក​។​មាន​តែ​២០​ភាគ​រយ​ទេ​ដែល​កើត​ឡើង​នៅ​តាម​វត្ថុ​ដែល​អាច​ដក់​ទឹ​កបាន​ដូច​ជា​សំ​ក​កង់​ឡាន​ម៉ូតូក​ង់​សំប​ក​ដូង​សំបក​កំប៉ុង​ជាដើម​។​

លោក​វេជ្ជ​បណ្ឌិ​ត​អ៊ុយ​រ៉េ​កុល​បាន​បញ្ជាក់​ថា«​ការ​ងារ​កំ​ចាត់​ភ្ងាក់​ងារ​ចំ​លង​ជំងឺ​គ្រុន​ឈាម​​នេះ​វាមិន​មែន​ជា​ភារ​កិច្ច​របស់​ក្រ​សួង​សុខា​ភិបាល​តែ​ម្នា​ក់​ឯង​នោះទេ។​ក្រ​សួងសុ​ខាភិ​បាល​មាន​តួនាទី​បង្ហាញ​ពីវិ​ធាន​ការ​ទប់​ស្កាត់​បញ្ហា​នេះតែ​អ្នក​អនុវត្ត​ផ្ទា​ល់​គឺ​ប​ង​ប្អូន​ប្រ​ជា​ពលរដ្ឋ​នៅ​តាម​លំ​នៅ​ដ្ឋាន​នីមួយៗ​ជា​អ្ន​ក​ទទួល​ខុស​ត្រូ​វ​ក្នុង​នោះ​ត្រូវ​លប់​បំបាត់​កុំឲ្យ​មាន​ដង្កូវ​ទឹក​នៅ​ក្នុង​ហាង​ទឹក​ពាង​ទឹក​ត្រូវ​លាង​ហាង​និង​ពាង​ទឹ​ក​ឲ្យ​បាន​១​ស​ប្តាហ៍​២ដ​ង​ក្នុង​១​សប្តាហ៍និ​ង​លប់​បំបាត់​ឬដុ​តកំ​ទេច​ចោល​នូវ​រាល់​វ​ត្ថុ​ដែល​អាច​ដក់​ទឹក​បាន​ពោល​គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​​សំអាត​នៅ​ក្នុ​ង​ទីធ្លា​លំ​នៅ​ដ្ឋាន​រប​ស់​បង​ប្អូន​ឲ​បាន​ស្អាត​កុំ​ឲ្យ​មាន​មូស»​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative