គ្រោះថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​១៨​មីនា​ស្លាប់​មនុស្ស​៣នា​ក់​និង​របួស១​៧​នា​ក់​

តាម​​របាយ​ការណ៍ ​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគ​រ​​បាល​​ជាតិ​បាន​ឲ្យ​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​​កាល​ពី​​ថ្ងៃ​​ទី​​១៨​ ខែ​​មីនា ​ឆ្នាំ​​២០​១៥​​ បាន​កើត​ឡើងចំ​នួន​ ១១​​លើក​ យប់​ ០៧​​លើក​​, ​បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​ចំនួន ​០៣​​នាក់​ (​ប្រុស​​),​ របួស​ធ្ងន់​ ១០​​នាក់​ (​ប្រុស​)​ និង​​របួស​ស្រាល ​០៧​​នាក់​ (​​ស្រី​​ម្នាក់​)​ ។​​

11035689_942304589143330_1824175587115406729_neក្នុង​​គ្រោះ​ថ្នាក់​​ចរាច​រណ៍​ទាំ​ង ​១១​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប​ ១៦​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ​១២​​គ្រឿង​,​ រថយន្ត​​ធុន​​តូច​​ចំនួន ០៣​​គ្រឿង​​, ​យាន​​ផ្សេងៗ ​០១​​គ្រឿង ​។​​

​មូល​ហេតុ ដែ​ល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ ​គឺ​​ល្មើស​​ល្បឿន ​០២​​លើក​​, ​មិន​​ប្រ​កាន់​​ស្តាំ ​១​លើក​​, ​ប្រជែង​​គ្រោះ​ថ្នាក់ ​៤​​លើក​​,​ ស្រវឹង ​២​​លើក​​, ​បត់​​គ្រោះ​ថ្នាក់ ​១​លើក​​, ​ធ្លាក់​​ពី​​លើ​​រថយន្ត​ ១​​លើក ​។​ ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​ ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​១៦​​នាក់​ (​យប់​​១០​​នាក់​)​ ។​​

រថ​យន្ត​​ពិន័យ​​សរុប​​ចំនួន ៥​១០​​គ្រឿង​ (​រថ​យន្ត​​ធំ​​១៧៤​​គ្រឿង​​) ​ស្មើ​​និង ​៥៤៥​​ករណី​​, ​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​ ២៧៤​​គ្រឿង ​ស្មើ​និង​ ២៨៦​​ករណី ​រួមមា​ន ​បណ្ណ​​បើក​បរ​​ហួស​​សុពលភា​ព ​០៦​​ករណី​​, ​គ្មា​ន​​បណ្ណ​​អាជី​វកម្ម ​៣៣​​ករណី​​, ​គ្មាន​​ឈៀក ​២៩​​ករណី​​, ​បណ្ណ​​អាជីវ​កម្ម​​ហួស​​សុពល​ភាព ​២​ករណី​​, ​ឈៀក​​ហួស​​សុព​លភាព​ ៤​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់ ​០៨​​ករណី​,​ បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រវ៉ាត់​ ២០៤​​ករ​ណី​​, ​ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ២៣៦​​គ្រឿង ​ស្មើ​​និង ​២៥៩​​ករណី ​រួម​មាន ​ដឹក​សំពីង​សំពោង ​១៩៤​​ករណី​​,​ ដឹក​​លើស​​ចំណុះ ​២៣​​ករណី​​, ក​ង់​​សឹក​​រេ​​ចរិល ​១០​​ករណី​​,​ ភ្លើង​​បំភ្លឺ​​មិន​​គ្រប់​គ្រាន់​ ១២​​ករណី​​, ​បា​​ឡុង​​តា​​កេរ ​១២​​ករណី​​, ​ខូច​​គន្លឹះ​​សុវត្ថិ​ភាព ​០៥​​ករណី​​, ​គ្មាន​​ឬ​​ខូច​​របាំង​ភក់ ​១​​ករណី​​, ​គ្មាន​​រនាំង​​សុវត្ថិ​ភាព ​២​​ករណី ។​

ដោយឡែ​ក​​ម៉ូតូ ​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ​១,៣​០៣​​គ្រឿង​ ក្នុង​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក ​៧២៦​​ករណី​​, ​ជិះ​ម៉ូ​តូ​​អត់​​​កញ្ច​ក់​ ៥២៦​​ករណី​​, ​ជិះ​​ម៉ូតូ​​អត់​​មួក​​និង​​កញ្ចក់​ ១២​​ករណី​​, ​ម៉ូតូ​​បើក​​ភ្លើង​​ពេល​​ថ្ងៃ ​៣០​​ករណី​,​ ស្រ​វឹង ​០៤​​ករណី ​និង​​ល្មើស​​សញ្ញា​​ចរា​ចរណ៍ ​០៥​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative