មន្ត្រី​​នគរ​បាល​​យុត្តិ​ធម៌​​ ត្រូវ​​បម្រើ​ប្រជា​ជន​​ឲ្យ​​អស់​​ពី​​សមត្ថ​ភាព​​កុំ​គិត​តែ​​ពី​​ប្រ​យោជន៍​​ផ្ទាល់​ខ្លួន​​

លោក​នាយ​​ឧត្តម​សេនីយ៍​​ ខេង​ សាម៉េត ​អគ្គ​​ស្ន​ង​​ការ​​រង​​នគរ​បាល​ជាតិ​​និង​​ជា​​មេ​បញ្ជា​ការ​​នគរ​បាលជា​តិ​​ ប្រ​ចាំ​​ទិស​​ភូមិ​​ទី​៤​​ និង​​៥​​បាន​​លើកឡើ​ងថា​ មន្ត្រី​នគរ​​បាល​​យុត្តិ​ធម៌​​ត្រូវ​​ធ្វើ​​បំរើ​​ប្រ​ជាព​លរ​ដ្ឋ​​ឲ្យ​​អស់ពី​​​កំលាំង​កាយ​​ ចិត្ត​​ ធ្វើ​ការ​​កុំ​​គិត​តែ​​ប្រ​យោជន៍​​ ត្រូ​វ​​ឲ្យ​​សោះ​​ដើម្បី​​ឲ្យ​​ប្រ​ជា​​ពលរដ្ឋ​​ស្រ​ឡាញ់ ​និង​​ត្រូវ​​បញ្ឈប់​​អំពើ​​ ដែល​​ប្រ​ជាព​លរ​ដ្ឋ​​ស្អប់​ខ្ពើម​​។​

Fullsលោកក៏​​​បាន​​ព្រ​មាន​​ដល់​​ស្នង​ការ​​នគរ​​បាល​​ខេត្ត​​ផង​ដែរ​ថាក្នុង ​រយៈ​ពេល​​កន្ល​ងម​ក​​មាន​​បាតុភា​ព​​មន្ត្រី​នគរ​បាល​​ចរា​ចរ​​អ្ន​ក​​បង្ក​​ក៏​​ផាក​​ អ្នក​រង​គ្រោះ​​ក៏​​ផាក​​ដែល​​លើក​ឡើង​​កាល​ពី​ថ្មីៗ​​នេះ​​នៅ​​ស្នង​ការ​​នគរ​បាល​​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

ការព្រមា​នរ​បស់​លោក​នាយ​​ឧត្តម​សេនី​យ៍​​ ខេង​ សាម៉េ​ត ​អគ្គ​​ស្នង​​ការ​​រង​​នគរ​បាលជា​តិបា​នធ្វើឡើ​ងកា​លពី​រ​សៀល​ថ្ងៃទី​១៧​ខែមី​នា​នៅ​ក្នុង​ពីធីស​ន្និ​បាត​បូកស​រុប​ការ​ងារ​របស់​ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយមា​ន​ជ័យ។​

លោក​​ ឧត្ត​​ម​​សេនី​យ៍​​ត្រី ​អាត់​ ខែម​​ស្នង​ការ​​នគរ​បាល​​ខេត្ត​បន្ទាយ​មាន​ជ័យ​​បាន​​មា​ន​ប្រ​សាសន៍​​ថា​​នៅ​​ ខេត្ត​បន្ទា​យ​មាន​ជ័យ​​គ្រោះ​ថ្នាក់​​ចរាច​រ​​នៅក្នុង​​ឆ្នាំ​​២០​១៤​​កើត​មាន​​ចំនួន​​៣០៦​​ ករណី​​បណ្តាល​​ស្លាប់​​ចំនួន​​១៣៥​​នាក់​​ក្នុង​នោះ ​ស្រី​​ចំនួន​​២២​​នាក់​​និង​​របួស​ស្រាល​​ចំនួន​​២៥៨​​នាក់​​ស្រី​​ចំនួន​​៦៣​​នាក់​​ របួស​ស្រាល​​ចំនួន​​២០៣​​នាក់​​ស្រី​​៦០​​នាក់​​និង​​ដើម​ឆ្នាំ​​២០​១៥​​គ្រោះ​ថ្នាក់​​ ចរា​ចរ​​កើត​មាន​​៨៣​​លើក​​បណ្តាល​​ស្លាប់​​៤៥​​នាក់​​របួស​ធ្ងន់​​៦៨​​នាក់​​របួស​ស្រាល​​៧៩​ ​នាក់​​។​ ទោះយ៉ា​ង​ណា​​ក៏ដោយ​​លោក​​បាន​​កោត​សរសើរ​​ចំពោះ​​មន្ត្រី​នគរ​បាល​​ចរាចរ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ បាន​​ខិត​ខំ​​ប្រឹង​ប្រែង​​ដើម្បី​​ផ្សព្វ​ផ្សាយ​​ច្បាប់​​ចរា​ចរ​​ជូន​​ដល់​​ប្រជា​ពលរដ្ឋ​ ​ និង​​សិស្សា​នុសិ​ស្ស​​យល់​​​ជ្រាប​​ឲ្យ​​កាន់​តែ​ច្បាស់​​ស្តី​ពី​​ច្បាប់​​ចរា​ច​រ​ផ្លូវ​​ គោក​​ការ​ពារ​​សុវត្ថិ​ភាព​​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​​ចរាច​រ ​ជាដើ​ម។​

លោក​នាយ ​​ឧ​ត្ត​​ម​​សេនីយ៍ ​ខេង ​សា​​ម៉េ​ត​ បាន​​បន្ថែមថា​ ទ​ន្ទឹមនឹ​ង​​មានកា​រ​​កោត​សរសើរ​​ ក៏​​ប្រ​ជាព​លរដ្ឋ​​បាន​​រិះគ​ន់​​ចំ​ពោះ​​មន្ត្រី​នគរ​បាល​​ចរា​ចរ​​នៃ​​ស្នង​​ការ​​នគរ​បាល​​ ខេត្ត​​ គឺ​ជា​​ទម្លាប់​​ដែល​​អ្នក​បង្ក​​គ្រោះ​ថ្នាក់​​ក៏​​ផាក​​វិន័យ​​និង​​អ្នក​រង​គ្រោះ​​ដែល​ ​ស្លា​ប់​​​​ក៏​​ផាក​​វិន័យ​យក​លុយ​​។ ​លោក​​បន្តថា​ បាតុភា​ព​​គឺ​​មិន​​ត្រូវ​អោយ​​កើត​មាន​​ទៀត​ឡើយ​​ព្រោះ​​មន្ត្រី​នគរ​បាល​​ជា​​ មន្ត្រី​នគរ​បាល​​យុត្តិ​ធម៌​​ធ្វើ​​បំរើ​​ប្រ​ជាព​លរ​ដ្ឋ​​មិន​​ធ្វើ​ការ​​គិត​តែ​​ប្រ​យោជន៍​ ​ ត្រូវ​ធ្វើ​​ខ្លួ​ន​​ឲ្យ​ប្រ​ជាព​លរដ្ឋ​​ស្រលាញ់ ​និង​​ត្រូវ​​បញ្ឈប់​​អំពើ​​ ដែល​​ប្រជា​ពល​រដ្ឋ​​ស្អប់​ខ្ពើម​​ឲ្យ​​បាន​​ដាច់​ខាត​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative