អ្នកគ្រូ​​នាង​​ផល្លា​៖​ទោះ​បី​​ខ្ញុំ​​មិន​​ជាប់​​ពាន​រង្វាន់​​គ្រូ​​ឆ្នើម​​ពិភព​លោក​ក៏​​ខ្ញុំ​​មាន​​មោទន​ភាព​​បំផុត​​ធ្វើ​​ឲ្យ​​កម្ពុជា​​មា​ន​ឈ្មោះ​បោះ​​​សំលេង​​នៅ​​ឆាក​​អន្តរ​ជាតិ​​

អ្នកគ្រូ​ នាង ​ផល្លា​ បេក្ខ​ភាព​​គ្រូ​​ឆ្នើម​​ពិភព​លោក ​១០​រូប​​ចុង​ក្រោយ ​បាន​​ត្រឡប់​​មក​ដល់​​កម្ពុ​ជា​វិ​ញហើ​យ ​កាល​ពី​ថ្ងៃទី​១៨​មីនា​ឆ្នាំ២​០​១៥ ​ដោយ​មាន​​ការ​ទទួល​​ស្វា​គមន៍​​ដោយ​ផ្ទាល់​​ពី​​លោក ​ហង់ ​ជូន​​ណា​​រ៉ុ​ន ​រដ្ឋ​មន្ត្រី​ក្រ​សួង ​អប់រំ​​យុវជន​​និង​​កី​ឡា ​លោក ​ហ៊ុន ​ម៉ា​នី​ ប្រ​ធាន​​សហ​ភាព​​សហ​ព័ន្ធ​​យុវ​ជន​ កម្ពុជា ​លោក ​សំ​ហេង ​បុរស ​ប្រ​ធាន​​សហ​ភាព​​សហ​ព័ន្ធ ​យុវ​ជន​​ក្រ​សួង​​សង្គ​ម​កិច្ច ​និង​​លោកគ្រូ ​អ្នក​គ្រូ ​និង​សិស្សៗ​ ក្នុង​​អង្គ​ការ​​គ្រួ ​សារ​​ថ្មី​ និង​​ក្រុម​យុវ​ជន​​សហ​ភាព​​សហ​​ព័ន្ធ​​យុវជ​ន​​កម្ពុជា​ យុវ​ជន​​កាយ​​រិ​​ទ្ធ​ និង​​យុ​​វជ​​កាក​បាទក្រ​ហម​​ផង​ដែរ ​សរុប ​ជិត ​៦០០​នាក់។​

IMG_1789aទោះបី​​មិ​នបា​ន​​ទទួល​​ជ័យ​លាភី​​គ្រូ​​ឆ្នើម ​តែ​​អ្នក​គ្រូ​ ផល្លា ​បាន​​មាន​ប្រ​សាសន៍​ថា ​អ្នក​គ្រូ​​នៅតែ​មា​ន​​អារម្មណ៍​​សប្បាយ​​រំភើប​​រីក ​រាយ ​ចំពោះ​​ការ​គាំទ្រ ​និង​​ផ្តល់​​កម្លាំង​ចិត្ត​​យ៉ាង​ច្រើន​​កុះករ​​ពី​​ប្រ​ជា​ពលរដ្ឋ​​ខ្មែរ។​ អ្នកគ្រូ ​ផល្លា​ បាន​បង្ហាញ​​នូវ​​ទឹក​ចិត្ត​ មុះ​មុ​ត​​ប្រកប​ដោយ​​ឆន្ទៈ​​ថា​ អ្ន​ក​គ្រូ​​នៅតែ​​បន្ត​​បេស​កកម្ម​ ដែល​​បាន​​អនុវ​ត្ត​​ជាង​ ២០​ឆ្នាំក​ន្លង​មក​​នេះ​​ដដែល ​ក្នុង​ការ ​បណ្តុះ​បណ្តាល​​បង្ហាត់​បង្រៀន​​កុមារ​​ពិ​ការ ​និង​ គ-ថ្លង់​ ឲ្យ​​ពួក​គេ​​ទទួលបា​ន​​ចំណេះ​ដឹ​ង​​ដូច​​កុមារ​​ដទៃ​ទៀត​។

​អ្នក​គ្រូ​​នាង​ ផល្លា​ បាន​​មាន​ប្រ​សាសន៍​​បន្ត​ថា ថ្វីត្បិត​តែ​​អ្នកគ្រូ​​មិន​​បាន​ឈ្នះ​​ពាន​រង្វាន់​​គ្រូ​​ឆ្នើម​​ពិភ​ព​លោក​​ក៏​​អ្ន​កគ្រូ​​​នៅតែ​មាន​​អារម្មណ៍​​សប្បាយ​​ចិត្ត​ខ្លាំង​​ណាស់​ដែរ ​ដោយ​សារ​តែ​​នៅពេ​ល​​អ្ន​ក​គ្រូ​​បាន​​ចូល​រួម​​ក្នុង​​ព្រឹត្តិកា​រណ៍​​នោះ ​ដែល​មាន​​អ្ន​ក​ចូលរួ​ម​​ជាង​​ប្រ​មាណ៨​ពាន់​​នាក់​ ហើយ​​ការ​អប់រំ​​នៅ​​កម្ពុជា​ ក៏​ត្រូវ​​បា​ន​​ពិ​ភព​លោក​​ទទួលស្គា​ល់​​ផង​ដែរ ​។​អ្នក​គ្រូ​នាង​ ផល្លា​​ក៏​បាន​​ផ្ដាំ​ផ្ញើរ​ដ​ល់​​គ្រូ​​នៅ​​កម្ពុជា​​ទាំងអ​ស់​​សូម​​ខិត​ខំ​​ប្រឹង​ប្រែង​​បង្រៀន​​ទៅតា​ម​​ជំនាញ​​របស់​ខ្លួន​ និង​​ខិត​ខំ​​បណ្ដុះប​ណ្ដាល​​សិស្ស​​អោយ​​អស់ពី​​សមត្ថភាព​រ​ប​ស់​​យើង ​។

​អ្នក​គ្រូ​​បាន​​បន្ថែម​ថា ​« ​អ្វីដែ​ល​​ខ្ញុំ​​មាន​​មោទន​ភាព​​បំផុត ​គឺ​​នៅ​ក្នុង​​វេ​ទិកា​​Glo​bal​ Ed​u​c​a​ti​o​n​ a​n​d ​S​k​i​l​ls​ ​F​oru​m​ ​នៅ​​ទី​ក្រុង​​ឌូ​​បៃ​ នៅ​ពេល​ដែល​​គេ​​ឃើញ​​ខ្ញុំ​ និង​​ឮឈ្មោះ​​ខ្ញុំ ​ខ្ញុំ​​មិន​បាច់​​ណែនាំ​​ខ្លួន​​ថា ​ខ្ញុំ​​មក​ពី​​កម្ពុជា​​ទេ​ ព្រោះ​​គេ​​ស្គាល់​​រួច​ទៅហើ​យ»​ ​។​

អ្ន​ក​គ្រូ​​បាន​​ថ្លែង​អំណរ​គុណ​​ចំពោះ​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​និង​​ក្រសួង​​អប់រំ​​យុវជន​​និង​​កីឡា​​ពិសេ​ស​​សម្តេច​​ហ៊ុនសែ​ន​​ដែល​​បាន​ផ្តល់​​មេដាយ​​កិត្តិ​ យស​​ថ្នាក់​​មហា​​សេរី​​វឌ្ឍន៍ ​និង​ ប្រាក់​រង្វាន់ ​១០០លា​ន​រៀល​ ជូន​​ដល់​​អ្ន​ក​គ្រូ។​នេះ​​បង្ហាញ​​ពី​​ការ​យកចិត្ត​ទុក​ដាក់​​ខ្ពស់​​ចំ​ពោះ​​គ្រូប​ង្រៀន​​នៅ​​កម្ពុជា​។

​លោក ​ឯម ​ច័ន្ទ​​មករា ​អគ្គ​លេខា​ធិការ​​ក្រុម​ប្រឹក្សា​​សកម្ម​ភាព​​ជន​ពិការ​​បាន​​ថ្លែង​ថា ​អ្នកគ្រូ នា​ង​ ផល្លា ​បាន​​​នាំ​នូវ​​កិត្តិ​យស​​បន្ថែម​ទៀត​​សម្រាប់​​កម្ពុជា​ ទៅលើ​​ឆាក​ អន្ត​រ​ជាតិ​​និ​ង​​បាន​ធ្វើ​​ឲ្យ​​ពិភព​លោក ​បាន​​យល់​ដឹង​​អំពី​​កា​រវិវឌ្ឍ​​វិជ្ជ​មាន​ នៃ​​ការ​អប់រំ​​នៅ​​កម្ពុជា​។ ​លោក​​បន្ត​ថា ​អ្នកគ្រូ ​ផល្លា ​ជា​​និមិត្ត​រូប ​ដ៏​​ល្អ​​បំ​ផុត​​សម្រាប់​​ការ​អប់​រំ​​ដល់​​កុមារ​​ពិការ​។​លោក​​បាន​​បញ្ជាក់​ថា ​«យើ​ងខ្ញុំ​​សូម​​សម្តែង​​ការ​គាំទ្រ ​និង ​គោរ​ព​​ដឹង​គុណ​​ចំ​ពោះ​​អ្នក​គ្រូ ​នាង​ ផល្លា ​ដែល​​បាន​​ខិ​តខំ​​ប្រឹ​ងប្រែ​ង​​បំពេញ​​តួនា​ទី​​ជា​​អ្នក​គ្រូ ​ដ៏​​ល្អ​​សម្រាប់​ប្អូនៗ​ពិការ ​នៅក្នុង​​អង្គ​ការ​​គ្រួសារ​​ថ្មី​ ជា​​អង្គ​ការ​​ដំបូង​បង្អ​ស់​​ផ្តល់​​ការ​អប់រំ​​ដល់​​កុមារ​​ពិការ​ រួម​មាន​​កុមារ​​ពិការភ្នែក​ ពិការ​ គ-ថ្លង់ ​។ល។ ​យើងខ្ញុំ​​ពិត​ជា​​មាន​​មោ​ទ​ន​ភាព​​ចំ​ពោះ​​អ្នក​គ្រូ ​នាង ​ផល្លា​ ដែល​​បាន​​នាំ​នូវ​​កិត្តិ​យស​​បន្ថែម​ទៀត​​រប​​ស់​​កម្ពុជា ​ទៅ​លើ​​ឆាក​​អន្តរ​ជាតិ ​និង​ បាន​ធ្វើ​​ឲ្យ​​ពិភព​លោក ​បាន​​យល់​ដឹង​​អំពី​​កា​រវិវឌ្ឍ​​វិជ្ជ​មាន​​នៃ​​ការ​អប់រំ​​របស់​​កម្ពុជា​»។​

លោក​​ហង់ ​ជួនណា​​រុន​ បាន​​មាន​ប្រសា​សន៍​ថា​​អ្នក​គ្រូ​​នាង​ ផល្លា​​ត្រូវ​បាន​​ចា​ត់​ទុក​ថា​​បុគ្គល​​ឆ្នើ​ម​​មួយ​រូប​​ទៀត ​សម្រាប់​​កម្ពុជា​ ខណៈ​​ឆ្នាំ២​០​១៤​កន្លង​មកនេះ ​កញ្ញា​​សន​ សៀវ​​ម៉ី​​ជា​​កីឡាកា​រិនី​​ឈ្នះ​​មេដា​យ​មាស​​ពី​​ព្រឹត្តិ​ការណ៍​​អាស៊ី​​ហ្គេម ​។ ​ទោះបី​ជា​​អ្នក​គ្រូ​​មិន​​បាន​ទទួល​​ចំណា​ត់​ថ្នាក់​​លេខ​១ ​ពាន​រង្វាន់​​គ្រូ​​ឆ្នើម​​ពិភពលោ​ក​​ក្តី​​តែ​​ទោះជា​​យ៉ាង​ណា​​អ្នក​គ្រូ​​នាង ​ផល្លា​ក៏​បាន​​ជា​ប់​​ក្នុង​​ចំណាត់​ថ្នាក់​​ក្នុង​ចំណោ​ម​​គ្រូ​​ឆ្នើម​​ទាំង​១០​នាក់​​ផង​ដែរ ​។ ​លោក​រដ្ឋ​មន្ត្រី​បានប​ន្ត​ថារា​ជ​រដ្ឋា​ភិ​បាល​​កម្ពុជា​​យើង ​ក៏បា​ន​​រៀបចំ​​ជា​​រង្វាន់​​លើកទឹ​កចិត្ត​​ដល់​​អ្នក​គ្រូ​​នាង ​ផល្លារ​​និ​ង​​បំពាក់​​មេ​ដាយ​​ជូន​​អ្នក​គ្រូ ​និង​​ស្ថា​បនិក​​អង្គការ​​គ្រួ​សារ​​ថ្មី​​ផ​ងដែរ ​ ។

នៅ​ក្នុង​​ពិធី​​ប្រកាស​​រង្វាន់​​កាល​ពី​​យប់​​ថ្ងៃទី​១៥ ​ខែ​​មិនា ​រង្វាន់​​គ្រូ​​ឆ្នើម​​សកល​​ប្រចាំ​ឆ្នាំ២​០១​៥នេះ​ បាន​​ទៅលើ​​អ្ន​កស្រី ​Na​nc​i​e​ ​At​w​el​l​ គ្រូ​បង្រៀន​​មក​ពី​​សហរ​ដ្ឋ​អាមេ​រិក​ ដោយ​​នាំ​មុខ​​គ្រូ​បង្រៀន​៩​នាក់​​ផ្សេង​ទៀត ​រួម​មាន​ អ្ន​ក​គ្រូ ​នាង​ ផល្លា ​របស់​​កម្ពុជា​ លោក ​Az​i​z​u​l​l​a​h​R​o​y​e​s​h ​(​អា​​ហ្វ​​ហ្គា​​នី​​ស្ថាន​) លោ​ក​ស្រី ​Ki​​​ra​n​​B​i​r​S​e​t​h​i ​(ឥណ្ឌា​) ​លោក ​Guy​ E​t​i​​e​n​ne​ ​(ហៃ​​​ទី)​ លោក​ស្រី ​Jac​q​u​e​​l​i​n​e​ ​Ju​​m​b​ek​a​​h​u​ra​ ​(កេ​​ន​យ៉ា​) ​លោក​ R​i​ch​a​r​d ​​S​p​e​nc​​e​r​ (​អង់​គ្លេស)​ លោក​ S​t​e​p​h​e​n​ ​R​it​z​ (​អាមេ​រិក)​ លោ​ក​ស្រី​​ Na​o​m​i​ ​V​o​l​​a​in​ (អា​មេរិ​ក)​ និ​ង​​លោក ​Ma​d​e​n​​ji​​t ​​Si​​n​g​h​ (​ម៉ាឡេស៊ី​)។​

បើ​ទោះ​បី​ជា​​ប្រាក់​រង្វាន់​១លា​ន​​ដុល្លារ​​អាមេរិ​ក​​នៃ​​កម្ម​វិធី ​Gl​ob​​a​l ​T​​e​a​ch​e​​r ​P​​r​i​z​e​ បា​ន​​ធ្លាក់​​ទៅ​​អ្នក​ស្រី N​a​n​c​i​e ​A​t​we​​l​l ​គ្រូប​ង្រៀន​​មក​ពី​​សហរដ្ឋ​អាមេ​រិ​ក​​ក៏​ដោយ​ ប៉ុ​ន្តែ​​អ្ន​ក​ស្រី ​នាង ​ផល្លា ​គ្រូប​ង្រៀន​​របស់​​កម្ពុជា​​នៅ​មាន​​ឱកាស​​ឈ្នះ​​រង្វាន់​​គ្រូ​​មាន​​ប្រ​ជាប្រិយ​ភាព​ ជា​ង​គេ​​នៅលើ​​បណ្តាញ​​សង្គម​​ហ្វេ​​ស​​ប៊ុ​ក​ ​(M​​o​s​t​ ​P​o​p​ul​a​r​ ​T​e​a​c​h​​e​r ​o​n​ ​​F​ac​e​b​o​o​k​)​។​ ការ​បោះឆ្នោត​​ដំណើរ​ការ​​រហូត​ដល់​​វេលា​​ម៉ោង១​២ ​និង​៥៩​នាទី ​យប់​​ថ្ងៃ​​អង្គារ ​ទី១​៧ ​ខែ​​មិនា ​នេះ។

​យោង​តាម​​ការ​បញ្ជាក់រ​​ប​ស់​​អង្គ​ការ​​គ្រួ​សារ​​ថ្មី ​ អ្ន​កគ្រូ​ នាង ​ផល្លា ​និង​​បេក្ខ​ភាព​​ផ្សេង​ទៀត​​ដែល​​ស្ថិត​ក្នុង​​ចំ​ណោម១​០នា​ក់​​ចុងក្រោយ ​នឹង​​បាន​​ប្រាក់​រង្វាន់​​លើក​ទឹក​ចិត្ត​​ក្នុង​​ម្នាក់​​ចំនួន​២៥០​០០​ដុ​ល្លារ​​អា​មេរិក ​ផង​ដែរ​​ពី​​មូលនិ​ធិ ​Va​r​k​e​y​ ​F​​o​un​d​a​t​io​n​។​

អ្នកគ្រូ ​នាង ​ផល្លា​ ត្រូ​វបា​នតែ​ងតាំ​ង​​ជា​​អគ្គ​រាជ​ទូត​​ផ្នែក​​អ​ប់រំ​បើ​​ទោះបី​​ជា​​មិ​ន បា​ន​​ជាប់​​ ពា​ន​រង្វាន់​​ ​គ្រូ​​ឆ្នើម​​សក​ល​​ប្រ​ចាំឆ្នាំ​ ២០១៥​ (G​l​​​ob​a​l​ ​​Te​a​c​​h​ea​r​​ P​r​i​​z​e​  ក៏ពិត​មែន ​តែ​អ្ន​កគ្រូ ​នាង ​ផល្លា ​ត្រូវ​បាន​​មូលនិ​ធិ ​Va​r​k​e​y​ ​F​o​u​n​d​a​t​i​on​ ​តែងតាំ​ង​​ជា​​អគ្គ​រាជ​ទូត​​ផ្នែក​​អប់រំ​​តំណាង​​ឲ្យ​​កម្ពុជា។​ តំណែង​​ជា​​អគ្គ​រាជ​ទូត ​និង​​អគ្គ​រដ្ឋ​ទូត ​ក៏​​មូល​និធិ ​Va​r​k​e​y​ ​F​o​u​n​da​t​i​o​n​ ​បាន​តែងតាំ​ង​​មនុស្ស​ ៩​ នាក់​​ផ្សេង​ទៀត ​នៃ​​គ្រូប​ង្រៀន​​ចុង​ក្រោយ​​ទាំង​ ១០​ នាក់​​ដែរ។​

ដោយ​ឡែក​​ចំពោះ​​ទឹក​ប្រាក់​​ចំនួន​ ២៥​០០​០ ​ដុល្លារ​ ដែល​មូ​លនិ​ធិ ​Va​rk​e​​y ​​Fo​​un​d​a​​t​i​o​n​ ​ផ្តល់​​ឲ្យ​​នោះ​ អ្នក​គ្រូ ​នាង ​ផល្លា ​បាន​សម្រេច​​ចិត្ត​​ផ្ត​ល់​​ឲ្យ​​មូល​និធិ​​អង្គ​ការ​​គ្រួសា​រ​​ថ្មី​​ទាំង​អស់។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative