ស្នើ​ឲ្យ​ក្រុម​ហ៊ុននាំ​ចូលនិ​ងផ​លិត​ឱសថ​ចូល​រួម​ជា​មួ​យ​ក្រ​សួង​សុ​ខា​ភិ​បាល​លប់​បំបាត់​ឱស​ថ​ក្លែង​ក្លា​យ​

មន្ត្រីជា​ន់​ខ្ពស់​នៃ​ក្រ​សួងសុ​ខាភិ​បាល​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​នាំ​ចូល​ឱសថ​ក៏​ដូច​ជា​ក្រុម​ហ៊ុន​ផលិត​ឱសថ​ទាំង​អស់​ចូល​រួមជា​មួយ​ក្រ​សួង​សុខា​ភិបាល​ក្នុង​ការ​លប់​បំបាត់​នូវ​ឱសថ​ក្លែ​ង​ក្លា​យ​និង​ឱសថ​មិន​មាន​គុណភា​ព​។​

IMG_1759sលោក​ស្រី​​វេជ្ជ​បណ្ឌិត​ឱវ៉ាន់​ឌីន​អគ្គ​នាយ​ក​បច្ចេក​ទេស​សុខា​ភិបាល​នៃ​ក្រ​សួង​សុខាភិ​បា​ល​បាន​មាន​លើក​ឡើង​បែប​នេះ​នៅ​ខាង​ក្រៅ​សិក្ខ​សា​លា​មួយដែ​ល​រៀប​ចំ​ឡើង​ដោយ​សភា​ពាណិជ្ជ​កម្ម​ឥណ្ឌា​ប្រ​ចាំនៅ​កម្ពុ​ជា​កាល​ពីថ្ងៃទី​១៦​ខែ​មីនា​ឆ្នាំ​២០​១៥​នៅ​ស​ណ្ឋា​គារ​អ៊ីន​ធឺខន​។​

លោក​ស្រី​វេជ្ជ​បណ្ឌិត​ឱវ៉ាន់​ឌីន​បាន​មាន​ប្រ​សាសន៍​ថា​ការ​ឲ្យ​ក្រុម​ហ៊ុន​នាំ​ចូល​និង​ផលិត​ឱសថសហ​ការ​ជា​មួយ​ក្រ​សួង​លើ​ឱសថ​ក្លែង​ក្លាយ​នេះមា​ន​សា​រ​សំខាន់​ណាស់​ក្នុង​ការ​លប់​បំបាត់​ឱសថ​ក្លែង​ក្លាយ​ដើម្បី​ការ​ពារ​ដល់​សុខ​ភាព​របស់​ប្រ​ជា​ពលរដ្ឋ​យើង​។លោ​ក​ស្រី​បាន​បន្ត​ថា​ថ្មីៗនេះ​​ក្រ​សួង​សុខា​ភិបាល​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សេច​ក្តី​ប្រ​កាស​រួម​រវាង​ក្រ​សួង​និង​ក្រ​សួង​មហា​ផ្ទៃ​ក្នុង​ការ​លប់​បំបាត់​ឱសថ​ក្លែង​ក្លាយ​និង​សេវា​សុខា​ភិបា​ល​ខុសច្បា​​ប់នៅ​​ក្នុង​ប្រ​ទេស​កម្ពុជា​ដល់​ក្រុម​ហ៊ុន​នាំ​ចូល​និង​ផលិត​ឱស​ថ​។

លោក​ស្រី​បាន​បន្ថែម​ថា«​ឆ្លៀត​ឪកាស​នេះ​ខ្ញុំ​សូមផ្សព្វផ្សា​យ​បន្ត​ទៀត​ដល់​ក្រុម​ហ៊ុន​ឱសថ​មក​ពី​ប្រ​ទេស​ឥណ្ឌា​បាន​យល់​ដឹង​ពិ​សេស​​កុំ​ឲ្យមាន​ជន​ខិល​ខួច​ខ្លះ​យក​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​មាន​កេរ៍​ឈ្មោះ​ល្អ​ទៅ​​ប្រើ​ប្រាស់​ផលិត​ឱសថ​ក្លែង​ក្លាយ​ធ្វើ​ចរា​ចរណ៍​នៅ​ក​ម្ពុជា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​របស់​គាត់។​ដូច្នេះ​ជា​ការ​ចាំ​ចាច់​ណាស់​ដែល​ត្រូ​វ​ចូល​រួមជា​មួយ​ក្រ​សួង​ក្នុង​ករណី​បាន​ឃើញថាមា​ន​ក្រុ​ម​ហ៊ុន​បាន​លួចប​ន្លំ​ផលិ​ត​ផល​ណាមួ​យ​ជា​ឈ្មោះ​ក្រុ​ម​ហ៊ុនគា​ត់តែ​មិ​ន​មែន​ជា​របស់​ក្រុម​ហ៊ុន​គាត់​នោះ​សូម​រាយ​ការ​ណ៍​មក​ក្រ​សួង​សុខា​ភិបាល​ជា​បន្ទា​ន់​ដើម្បី​ឲ្យ​ក្រ​សួងមា​ន​វិធាន​ការណ៍»​។​

បច្ចុ​ប្បន្ន​នេះ​ក្រ​សួងកំ​ពុង​អនុ​វត្ត​សេច​ក្តីប្រ​កាស​រួម​និង​ផែន​ការ​រួម​របស់​ក្រ​សួង​មហា​ផ្ទៃ​និង​ក្រ​សួង​សុខា​ភិបាល​។​តា​ម​រយៈ​របាយ​ការណ៍​ដែល​បាន​ផ្ញើរ​មក​ជា​ហូរ​ហែម​កក្រ​សួង​សុខា​ភិបាល​ពី​តាម​បណ្តា​ខេត្ត​នានា​នោះឃើ​ញ​ថា​មាន​សេវា​សុខា​ភិបា​ល​ខុស​ច្បាប់​និង​កន្លែ​ង​លក់​ឱសថ​ស្ថាន​អត់​ច្បា​ប់​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វាឈ​ប់​ឲ្យ​ធ្វើ​អាជី​វកម្ម​បន្ត​ទៀត។​

ទាកទិ​ន​នឹង​បញ្ហា​ឱសថ​ក្លែង​ក្លាយ​នេះដែ​រ​លោក​ស្រី​វេជ្ជ​បណ្ឌិត​ឱវ៉ាន់ឌី​ន​បាន​បញ្ជាក់​ថាឱ​សថ​ក្លាយ​ក្លែង​វា​ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់​សុខ​ភាព​ប្រ​ជា​ពលរដ្ឋ​។​វាចែក​ជា​ពី​រ​គឺ​ឱសថ​ខ្វះ​គុណភា​ព​មិន​មាន​សារ​ធាតុ​ផ្សំ​គ្រ​ប់​គ្រា​ន់​ធ្វើ​ឲ្យ​ការ​ព្យា​បាល​ទាម​ទារ​រយៈ​ពេល​វែងហើ​យ​ស្ថាន​ភាព​ជំងឺ​អាច​វិវត្ត​ន៍​កាន់​តែ​ធ្ង​ន់​ធ្ង​រ​ដែល​បញ្ហា​នេះវា​ធ្វើ​ឲ្យ​បាត់​បង់​ថវិ​កា​និង​ឲ្យ​ការ​ខិត​ខុំប្រឹង​ប្រែ​ង​រប​ស់​រាជ​រដ្ឋា​ភិបា​ល​មិន​មាន​ប្រ​សិទ្ធ​ភាព​។ចំ​ពោះឱ​ក្លែង​ក្លាយ​តែ​ម្តង​ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់​សុខ​ភាព​ប្រ​ជាព​ល​រដ្ឋ​តែ​ម្ត​ង​វា​មិន​មែន​ព្យា​បាល​ជំងឺ​ទេ​វា​នឹង​ធ្វើ​ឲ្យ​ទៅជា​បញ្ហា​ផ្សេងៗ​ទៀត​ដល់​ប្រ​ជា​ពលរដ្ឋ។​

នៅ​ក្នុង​សិក្ខា​សា​លា​នោះ​លោក​ស្រី​ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ឥណ្ឌា​ពិចារ​ណា​ប​ង្កើ​ត​រោង​ចក្រ​នៅ​កម្ពុជា​ផង​ដែរ​។​ព្រោះ​ថា​កម្ពុជា​ក៏​ជា​ទី​ផ្សារ​មួយ​ដ៏​សំ​ខាន់​ក្នុង​ការ​ប្រើ​ប្រើ​ឱសថ​នាំ​ចូល​មក​ពី​ប្រ​ទេស​ឥណ្ឌា។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative