បុណ្យ​ទន្លេ​លើក​ទី២​ឆ្នាំ២​០​១៦នឹ​ង​ប្រារព្វ​ធ្វើ​នៅខេ​ត្ត​កំពង់​ចាម​

រាជ​រដ្ឋា​ភិបាល​គ្រោង​នឹង​ប្រា​រព្វ​ពិធី​បុណ្យ​ទន្លេ​​លើក​​ទី​​២​ ឆ្នាំ​​២០​១៦​​នៅ​​ខេត្ត​​កំព់​ង​ចាម​បន្ទាប់​ពី​ប្រា​រព្ធលើកទី​១​ដោយ​ជោគ​ជ័យ​នៅ​ខេត្ត​ក្រ​ចេះ​រួច​មក​។​

IMG_7926sថ្លែង​នៅ​ក្នុ​ង​​ពិធី​​បើក​​ជា​​ផ្លូវ​ការ​ នៃ​​ពិធី​​បុណ្យ​​ទន្លេ​​លើ​​ក​​ទី​​១​ ឆ្នាំ​​២០​១៥ ​កាល​ពីពេ​ល​ថ្មីៗ​នេះ​​លោក​​បណ្ឌិត​​សភា​​ចារ្យ​ សុខ ​អាន​ ឧប​នាយក​រដ្ឋម​ន្ត្រី​ រដ្ឋ​មន្ត្រី​​ទទួល​ប​ន្ទុ​ក​​ទីស្តី​ការ​គណៈ​រ​ដ្ឋ​មន្ត្រី ​បាន​​ឲ្យ​ដឹង​ថា​បុ​ណ្យ​​ទន្លេ​​លើក​​ទី​​២​ ឆ្នាំ​​២​០​១៦​ នឹង​​ត្រូ​វ​​ប្រា​រព្ឋ​ធ្វើ​ឡើង​​នៅ​​ខេត្ត​​កំព់ង​ចាម ​។​

ពិធីបុណ្យ​​ទន្លេ​ឆ្នាំ​នេះ ដែ​ល​​បាន​​ប្រព្រឹត្ត​ ទៅ​​មាន​​រយៈ​ពេល​​បី​ថ្ងៃ ​ចាប់ពី​​ថ្ងៃ​​ទី​​១៣ ​រហូត​​ដល់​​ថ្ងៃ​​ទី​​១៥​ មីនា ​នៅខេ​ត្ត​ក្រ​ចេះ​​បាន​​ប្រ​ព្រឹត្ត​ទៅ​​ដោយ​​រលូន ​ក្នុង​នោះ​​មាន​​ភ្ញៀវ​​ជាតិ​​និង​​អន្តរ​ជាតិ ​ជា​​ច្រើន​​ម៉ឺន​​នាក់​ បាន​​សម្រុក​​មក​​ចូល​រួម​​កំសាន្ត​ យ៉ាង​ច្រើ​ន​​កុះ​ករ​ លើស​​ពី​​ចំនួន ​នៃ​​ការ​រំពឹង​ទុក​​រប​ស់​​អាជ្ញា​ធរ ​។​​

លោក​​បណ្ឌិត​​សភា​​ចារ្យ ​សុខ ​អាន ​បាន​​មាន​ប្រសា​សន៍ ​បន្ត​ថា ​ទេ​​ចរណ៍​​តាម​​ដង​​ទន្លេ ​គឺ​​សំដៅ​​ទាញយ​ក​​ផល​ប្រ​យោជន៍ ​ជូន​​ដល់​​សហគ​មន៍ ​ស្រ​ប​ពេល​​ដែល​​ខេត្ត​ក្រ​ចេះ ​ជា​​ខេត្ត​​មួយ​ ក្នុង​​ចំ​ណោម​​ខេត្ត​​នៅ​​ភូមិភា​គ​​ឥ​​សាន្ត​ មាន​​ទិដ្ឋ​ភាព​​ស្រស់​ត្រ​កាល​​សំបូ​រ​ ទៅ​​ដោយ​​ធន​ធាន​ធម្ម​ជាតិ​ ប្រ​កប​​ដោយ​​សក្កា​នុ​ព​ល​​ទេ​​ចរណ៍ ​ដែល​​អាច​​ទាញ ​យក​​ផល​ប្រយោ​ជន៍​​ពី​​តំប​ន់​​នេះ ​និង​​តំបន់​​ទាំង​មូល ​។ ​ជាពិ​សេស​​សត្វ​​ផ្សោត​​ទឹក​សាប ​ដែល​​ឧប​នា​យ​ក​​រដ្ឋ​ បាន​​មាន​ប្រ​សាសន៍​​ប្រៀបធៀ​ប​​ថា ​សត្វ​​ផ្សោត​​ទឹក​សាប​​ជា​​កត្តា​​ទី​​ពី​រ បន្ទាប់​​ពី​​ប្រ​សាទ​​អង្គ​រវត្ត​ ការ​​លើ​​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរណ៍ ​សម្រាប់​​ប្រ​ទេស​​កម្ពុជា ​។​​

លោក​​បណ្ឌិ​ត​​សភា​​ចារ្យ ​សុខ អា​ន ​ឧបនា​​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទី​ស្តី​ការ ​គណៈរ​ដ្ឋម​ន្ត្រី ​បាន​​មាន​ប្រសា​សន៍​​លើក​ឡើង​​ទៀត​​ថា​ សុខសន្តិ​ភាព ​និង​​ស្ថេរភាព​​នយោបា​យ ​គឺជា​​មូល​ដ្ឋាន​​គ្រឹះ​​​ដ៏​​ចាំ​បាច់ ​មិន​​អាច​​ខ្វះ​​បាន​​លើ​​ការ​អភិ​វឌ្ឍន៍​ លើ​​គ្រប់​​វិស័យ​ ពិ​សេស​​វិស័យ​​ទេស​ចរណ៍ ​ដែល​​ប្រ​ទេស​​កម្ពុជា​​វិស័យ​​ទេស​ចរណ៍ ​ជា​​ឧស្សា​ហកម្ម​​ក្មេង​ខ្ចី ​បាន​​ក្លាយ​​ជា​​ក្បាល​ម៉ាស៊ី​ន​ ដ៏​​សំ​ខាន់​​មួយ ​សម្រាប់​​ជំរុញ​​កំណើ​ន​​សេដ្ឋ​កិច្ច​​កម្ពុជា​ ។​​

លោក ​ថោង​ ខុន ​រដ្ឋ​មន្ត្រី​ក្រ​សួង​​ទេ​​ចរណ៍ ​បាន​​ថ្លែង​​ឲ្យ​ដឹង​​ដែរ​ថា ​ប្រ​ការ​​គួរ​ឲ្យក​ត់​សម្គាល់ ​ក្នុង​ការ​​ប្រា​រព្ឋ​​ពិធី​​បុណ្យ​​ទន្លេ​​ជា​​លើក​ទី​មួយ ​គណៈ​ក​ម្ម​ការ​​អន្តរ​ក្រ​សួង ​បាន​​រៀប​ចំ​​ឲ្យ​មាន​​សកម្ម​ភាព​​សំខាន់ៗ​ ដូច​ជា ​កីឡា​លើ​​​ខ្សាច់ ​ប្រ​ណាំងទូ​ក​​ប្រពៃ​ណី ​ប្រ​ដាល់​​គុណ​​បូរា​ណ​​ខ្មែរ​ ឆ័ត្រ​យោង​​ពី​លើ​​អាកាស​ ។​​​ល​​។​ ការ​តាំង​​ពិ​​ពណ៌​ស​ម​ទ្ឋិ​ផ​ល​ ផលិត​ផ​ល​​និង​​ក​សិ​​ទេស​ចរណ៍ កា​រ​ប្រ​គុំ​​តន្ត្រី​​ការ​សម្តែង​​ទស្សនី​យភា​ព​​សិល្បះ ​ការ​រៀប​ចំ​​ដាំ​​កូន​ឈើ​​អនុស្សា​វរីយ៍ ​។ ​ដែល​​សកម្ម​ភាព​​ទាំង​នេះ ​ធ្វើ​ទៅបា​ន​​ដោយ​​សារ​​មាន​​ការ​ចូល​រួម ​ពី​​ថ្នា​ក់​​ឯ​ក​ជន​​សា​ធារណៈជ​ន ​និង​​ពល​រដ្ឋ​​មូល​ដ្ឋាន​ ។​​

ជា​មួយគ្នា​នេះ ​ស្នង​ការ​​នគរ​បាល​​ខេត្ត​​ក្រ​ចេះ ​លោក​​ឧត្តម​សេនី​យ៍ត្រី ​លន់ ​សុផាត​ បាន​ឲ្យដឹ​ងថា​ ស្នង​ការ​ដ្ឋាន​​នគ​រ​បាល​​ខេត្ត​ បាន​​ប្រើ​ប្រាស់​​កម្លាំង​​នគរ​បាល​​ចំនួន​​ជាង​ ១​​ពាន់​​នា​ក់ ​ក្នុង​​កា​រ​ងារ​​កា​រ​ពារ​​សុវត្ថិ​ភាព​​នៃ​​ពិធី​​បុណ្យ ​។ ​លោក​ស្នង​ការ​​បាន​​បញ្ជាក់​​ថា ​ក្នុង​អំឡុង ​នៃ​​ពិធី​​បុណ្យ​​ទន្លេ​ ដែល​​បាន​​ប្រ​ព្រឹត្ត​​ទៅ​​មាន​​រយៈពេ​ល​​បី​​ថ្ងៃ​នេះ ​គឺ​​មិន​​មាន​​ឧប្បតិ​ហេតុ ​កើតមា​ន​​ជាយ​ថាហេ​តុ​​ណាមួ​យ ​ដល់​​ភ្ញៀវ​​ជាតិ​ និង​​អន្ត​រ​ជាតិ ​ដែល​​បាន​​ម​ក​លេង​​កំសាន្ត​​ឡើយ ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative