គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ ​ថ្ងៃ​ទី​​១៧​​ មីនា ​​ ​ស្លាប់​​មនុស្ស ​​០៧​​នាក់​ របួស​ធ្ងន់​​ស្រាល​​១​៤​​នាក់​​

តាម​​របាយ​​ការណ៍​​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​បាន​ឲ្យ​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូ​ទាំង​​ប្រ​ទេស​​កាល​ពី ​​ថ្ងៃទី​​១៧​​ខែ​មីនា ​ឆ្នាំ​​២០​១៥​​បានកើ​ត​ឡើ​ងចំ​នួន​​១២​​លើក ​យប់​​០៨​​លើក​​, ​បណ្ដាល​​អោយ​​មនុស្ស​​ស្លាប់​​ចំនួន​​០៧​​នាក់​ (​​ស្រី​​២​​នាក់​​)​ របួស​ធ្ងន់ ​១០​​នាក់​​(​​ស្រី​​៣​​នាក់​​),​​និង​​របួស​ស្រា​ល​​០៤​​នាក់​​(​​ប្រុស​​)​។​​

11035689_942304589143330_1824175587115406729_neក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំ​ង ​១២​​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​២០​​គ្រឿង​ ក្នុ​ង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១២​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំនួន​​០៥​​គ្រឿង​​,​​ រ​ថ​យន្ត​​ធុន​​ធំ​​០២​​គ្រឿង​​,​យាន​​ផ្សេង​ៗ​​០១​​គ្រឿង​​និង​​ថ្មើរ​ជើង​​២​​នាក់​​។​

មូល​ហេតុ ដែ​ល​​បណ្ដា​ល​​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន​​០​៤​​លើក​​,​​មិន​​គោ​រព​​សិទ្ធ​​២​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​១​​លើក​​,​​ ប្រ​ជែង​​គ្រោះ​ថ្នាក់​​២​​លើក​​,​ស្រ​វឹង​​១​​លើក​​,​​មនុស្ស​​ដើរ​​ឆ្លង​ផ្លូវ​​២​​លើក​​។ ​ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់មួ​ក​​សុវ​ត្ថិ​ភាព​​ចំនួន​ ​១៣​​នាក់​​(​​យប់​​០៨​​នាក់​​) ​។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន​​៥៣៨​​គ្រឿង​ ​(​​រថ​យន្ត​​ធំ​​១៤២​​គ្រឿង​​)​​ ស្មើ​​និង​​៥៣៨​​ករណី ​,​​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៣២០​​គ្រឿង​ ស្មើ​​និ​ង​​៣២០​​ករណី ​រួមមា​ន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុព​លភា​ព​​០២​​ករណី​​,​​ប័ណ្ណ​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​​០១​​ ករណី​​,​​គ្មាន​​ប័ណ្ណ​​អាជីវ​កម្ម​​១២​​ករណី​​,​​គ្មាន​​ឆៀក​​២២​​ករណី​​,​​បើក​បរ​​ហួស​ ​ល្បឿន​​កំ​ណត់​​៤១​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែ​​ក្រ​វាត់​​២៤១​​ករណី​​,​​បើក​បរ​​មិន​​គោរព​​ច្បាប់​​ចរា​ចរណ៍​​១​​ ករណី​​,​​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២១៨​​គ្រឿង ​ស្មើ​​និង​​២១​៨​​​ករ​ណី​​​​រួម​​ន​​មានៈ ​ដឹក​​សំពីង​សំ​ពោង​​២០៥​​ករណី​, ​ដឹក​​លើស​​ចំណុះ​​១៣​​ករណី​​។​​

ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​១,​៣៥​៤​​គ្រឿងក្នុង​​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៧៩៧​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៤៥៦​,​​ជិះ​​ម៉ូតូ​​អត់ ​​មួក​​និង​​កញ្ចក់​​២​​ករណី​​,​​ម៉ូតូ​​បើកភ្លើង​​ពេល​​ថ្ងៃ​​៣៦​​ករណី​​,​​ស្រ​វឹង​​០៣​​ ករណី​​,​ល្មើស​​សញ្ញា​​ចរា​ច​រណ៍​​៦០​​ករណី​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative