គំរោង​ធានា​រ៉ាប់រង​សុខ​ភាព​សហ​គមន៍​កំពុង​ដំណើរ​ការ​នៅ​រាជ​ធានី ​ខេត្ត​ចំនួន​៨​

ជា​គំរោង​មួយ​ដែល​មាន​គោល​ដៅ​ទ​ប់​ស្កាត់ ​ប្រជា​ជន​រស់​នៅ​ក្បែរ​បន្ទា​ត់​នៃ​​ភាព​ក្រីក្រ​ កុំ​ឲ្យ​ធ្លាក់​ខ្លួន​ក្នុង​ភាព​ក្រីក្រ​ជាថ្មី​ គំរោង​ធានា​រ៉ាប់​រង​សុខ​ភាព​សហ​គ​មន៍​​បាន​និង​កំពុង​ដំណើរ​ការ​នៅ រា​ជ​ធានី ​និង​ខេត្ត​ចំនួន​៨​ ក្នុ​ងចំ​ណោម​រាជ​ធានី ​ខេត្ត​ចំនួន​២៥​ទូទាំ​ង​ប្រ​ទេស។​

IMG_1601xលោក​វេជ្ជ​បណ្ឌិត​ទ្បូ​ វាស​នា​គិរី​ប្រ​ធាន​នាយ​ក​ដ្ឋាន​ផែន​ការ​និង​ព៌ត​មាន​សុខាភិ​បា​ល​បាន​ថ្លែង​ប្រា​ប់​គេហ​ទំព័​រ​សុខ​ភាព​កម្ពុ​ជា​ ដឹង​កាល​ពីពេ​ល​ថ្មីៗ​នេះថា​ គំរោ​​​ងធានា​រ៉ាប់​រង​សហ​គមន៍​ជា​គំ​រោង ​ដែល​ហិរញ្ញ​ប្ប​ទាន​ដោយ​ការ​បង់​ប្រា​ក់​ពី​សមា ​ជិក​គំរោង​ឈរ​លើគោ​ល​ការណ៍​ស្ម័គ្រ​ចិត្ត ​និង​គាំទ្រ​ថវិ​កាពីដៃ​គូអ​ភិ​វឌ្ឈន៍​នានា។​ បច្ចុប្បន្ន​កម្ម​វិធី​ធានា​រ៉ាប់រ​ងសុ​ខ​ភា​ព​សហគ​មន៍​ កំ​ពុង​ដំណើរ​ការ​៨​គំ​រោង​ និង​កំពុ​​ង​ដំ​ណើរ​ការ​លើខេ​ត្ត​ចំនួន​៧ ​និង​រាជ​ធានី​ភ្នំ​ពេញ ​ដោយ​បាន​ចុះកិ​ច្ច​សន្យា​ទិញសេ​វា​ជា​មួយ​មណ្ឌល​សុខ​ភាព​ចំនួន​១៣១​ មន្ទីរ​ពេទ្យ​បង្អែក​ចំនួន​៩ ​និង​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​ចំនួន១​។

​លោកប​ន្ត​ថា គិ​តម​ក​ដល់​ដំ​ណាច់​ឆ្នាំ​២០​១៤​កន្លង​មក​នេះ ​គម្រោង​ធានា​រ៉ាប់​​រង​សុខភា​ព​សហគ​មន៍​ មានស​មា​ជិក​ប្រមាណ១​៣៩.៩​៧​១​នាក់​ និង​បាន​ទទួលថ​វិ​កា​ចំនួន​១៩៨​.​៥៦​៥​ដុល្លា​រ​អាមេ​រិក​ ក្នុងនោះ​ថវិកា​ពី​សមា​ជិក​មាន​ចំនួន​៦២​ភាគ​រយ ​និង​ថវិកា​ពីដៃ​គូនានា​ចំនួន​៣៨​ភាគ​រយ។

​លោក​ទ្បូ ​វាសនា​គិរី​បាន​បន្ត​ថា ​តាវ​កាលិ​ក​រប​ស់​គំរោង​ធានា​រ៉ាប់រ​ង​សុខភាព​សហ​គមន៍ ​បង់​ថ្លៃ​សេវា​សម្រាប់​សំណុំ​សកម្ម​ភាព​អ​ប្បប​រិមា​ និង​សំណុំស​កម្មភា​ព​បង្រ្គប់​ ដែ​ល​ប្រើ​ប្រាស់​ដោយ​សមា​ជិក​របស់​គំរោង​ រួម​ទាំង​សោ​ហ៊ុយ​ ធ្វើ​ដំណើរ​ អាហា​រ ​និង​ចំណាយ​បុណ្យ​សព​ផង​ដែរ​។​ គំរោ​ង​នេះគ្រ​ប់គ្រង ​និង​ប្រ​​​តិប​ត្តិ​ដោយ​អង្គ​ការក្រៅ​រដ្ឋា​ភិបាល​ និង​សហ​គមន៍​ផ្ទាល់​ដោយ​មិន​ស្វែង​រក​ប្រាក់​​ចំ​ណេញ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative