អគ្គស្នង​ការ​​នគ​រ​បាល​​ជាតិ ​បង្កើត​​ក្រុម​ការ​ងារ​​ចំរុះ​​បង្ការ​​ពន្លត់​អគ្គី​ភ័យ​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​

អគ្គស្នង​ការ​​នគរ​បាល​​ជាតិ​​បាន​ប្រ​កាស​​សមាស​ភាព​​ក្រុម​ការ​ងារ​​ចំរុះ​​សំរាប់​​បង្កា​រ​​ពន្លត់​អគ្គី​ភ័យ​​នៅ​​រាជ​ធានី​​ភ្នំពេញ។​ការ​ប្រ​កាស​​សមាស​ភាព​​ក្រុម​ការ​ងារ​​ចំរុះ​​បាន​​ធ្វើ​ឡើង​​នៅ​ក្នុង​​កិច្ច​ប្រ​ជុំ​​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែ​មី​នា ​ឆ្នាំ​២០​១៥ ​នៅ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​​ក្រោ​ម​​អធិ​បតី​ភាព​​លោក ​នាយ​​ឧ​ត្ត​ម​​សេនីយ៍ នេ​​ត​ សាវឿន​​អគ្គ​ស្នង​ការ​​នគ​រ​បាល​​ជាតិ។​

b5d6487b-ddcc-432a-8f20-a8cee6b99e18dសមាស​ភាព​​ក្រុម​ការ​ងារ​​ចំរុះ​​មាន ​សមា​ជិក ​ចំនួន​​ប្រាំ​​មួយ​រូប ​ក្នុង​នោះ​​លោក ​ឃួ​ង​ ស្រេង​ អភិ​បាល​រង​​រា​ជ​ធានី​​ភ្នំពេញ ​ជា​​ប្រ​ធាន​ និង​​លោក​​ឧ​ត្ត​​ម​​សេនីយ៍​​ឯក​ សួស ​អង្គា​រ៍​ អគ្គ​​ស្នង​ការ​រង​​នគរ​បាលជា​តិ​ជា​​អនុ​ប្រ​ធាន។​

នៅ​ក្នុង​​ឪ​​កាស​​នោះ​ដែរ​​លោក​នាយ​​ឧ​ត្ត​​​ម​​សេនី​យ៍ ​នេ​ត​ សាវឿ​ន​​បាន​​ជំរុញ​​ឲ្យ​​ក្រុមកា​រ​ងារ​​ចំរុះ ​ត្រូវ​​ពង្រឹង​​ការ​ត្រួត​ពិនិត្យ​​ប្រ​ព័ន្ធ​​សុវត្ថិភា​ព ​បង្ការ​​ពន្លត់​អគ្គី​ភ័យ​​នៅ​​រាជ​ធានី​​ភ្នំ​ពេញ​​ឲ្យ ​ទៅតា​ម​​លក្ខណៈ ​បច្ចេក​ទេស។​

លោក​​បានលើ​ក​ឡើង​​ទៀតថា​​ដើ​ម្បី​​ធ្វើ​ការ​​ផ្សព្វ​ផ្សាយ​​ណែនាំ​​​នេះ​​ត្រូវ​​កំ​ណត់​​គោល​ដៅ​​សម្រាប់​​ត្រួត​ពិនិត្យ​ ក្នុង​នោះ​​ជំ​​ហ៊ាន​​ដំបូង​ គោល​ដៅ​​បឋម​​ចំនួន​ ៤​ ត្រូវ​បាន​​កំណត់​ ក្នុង​នោះ​​មាន ​មជ្ឈ​មណ្ឌល​​កោះ​​ពេជ្រ,​ សំ​ណង់​​អាគារ​​ចាស់​ និ​ង​​ថ្មី​, ​រោង​ចក្រ​ និង​​តាម​​ស្ថា​នីយ៍​​ប្រេង​​ឥន្ទ​​នៈ​ ។​

ឯក​ឧត្តម​​បាន​លើកឡើ​ង​​បន្ត​ទៀត​ថា ​បន្ទាប់​ពី​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​ ត្រូវ​មាន​​ការ​ចាត់​វិធាន​កា​រណ៍​​លើ​​ការ​ត្រួត​ពិនិត្យ​​ប្រ​ព័ន្ធ​​បច្ចេក​ទេស​​សុវត្ថិ​ភាព ​បង្ការ​​ពន្លត់​អគ្គី​ភ័យ ​និង​​ត្រួត​ពិនិត្យ​​ប្រ​ព័ន្ធ​​សង្គ្រោះ​​នៅមា​ន​​អគ្គី​ភ័យ ​ដោយ​​ការ​ត្រួត​ពិនិត្យ​​នេះ​​ត្រួវ​​ទៅ​តាម​​លក្ខណៈ​​បច្ចេក​ទេស ​ដូចជា​ ការ​បំពាក់​​បំពង់​​ពន្លត់​អគ្គី​ភ័យ ​ប្រព័ន្ធ​​ទឹក​​តាម​​ជញ្ជាំង​ ប្រព័ន្ធ​​ប្រ​កាសអាសន្ន​ ទំហំ​​អា​គារ ​ច្រក​​ជួយស​ង្គ្រោះ ​ជាដើម ​។

លោក​​បាន​​បន្ត​ទៀត​ថា​​ការ​ត្រួត​ពិ​និត្យ​​នេះ​​ត្រូវ​​មាន​ការ​​កិច្ច​សហ​ការ​​គ្រប់​​សមា​ស​ភាព​​ក្រុម​ការ​ងារ​​ទាំង​អស់​ រួម​​និង​​អង្គ​ភាព​​ដែល​​ពាក់​ព័ន្ធ​ និង​​រួម​សហ​ការ​​ជា​មួយ​​អ្នក​គ្រប់​គ្រង ​និង​​អ្ន​ក​បច្ចេក​ទេស​​នៅ​តាម​​ទី​តាំង​​ដែល​​ត្រូ​វ​​ត្រួត​ពិនិត្យ​ ។​ លោក​​បាន​​បន្ថែម​ថា ​ក្នុង​​ត្រួត​ពិនិត្យ​​ត្រូវ​មាន​​កំ​ណត់​ហេតុ​​ត្រួត​ពិនិត្យ​​ច្បាស់​លាស់ ​រួម​​និង​​រូប​ភាព​​ផង​ដែរ ​។​ ក្នុង​នោះដែ​រ​​ក្រោយ​ពី​​ការ​ត្រួត​ពិនិត្យ​​មាន​ការ​​ខ្វះ​ខាត​​ទៅ​តាម​​ល​ក្ខ​ណៈ​​បច្ចេក​ទេស ​ត្រូវ​ធ្វើ​​ការ​អប់រំ ​ណែនាំ​ ឫ​​ក៏​ត្រូវ​​តម្រូវ​​ឲ្យ​​បំពាក់​​បន្ថែម​​នួវ​​អ្វី​ដែល​​ខ្វះ​ខាត​​ដើម្បី​​ឲ្យ​​ស្រប​​លក្ខណៈ​​បច្ចេក​ទេស​​នៃ​​ការ​បង្ការ​ និង​​សង្គ្រោះ​​ការ​​ពន្លត់​អគ្គី​ភ័យ​ ដោយ​ឡែក​​សំណង់​​អាគារ​​ណា​​ដែល​​ចាំ​បាច់​ និង​​មិ​ន​ទាន់​មាន​​ប្រ​ព័ន្ធ​​បង្ការ​ ពន្លត់​អគ្គី​ភ័យ​ ក្នុង​ករណី​​ចាំបា​ច់​​ត្រូវ​​ផ្អាក​​ដើម្បី​​ឲ្យ​​រៀប​ចំ​​នូវ​​ប្រ​ព័ន្ធ​​បង្ការ​​ពន្លត់​អគ្គី​ភ័យ​​នេះ​​ឡើង ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative