គិត​ត្រឹម​ថ្ងៃទី១៥មីនាអគ្គិសនី​កម្ពុជាតភ្ជាប់បណ្តាញអគ្គិសនីដល់កម្មករបានជាង៣ម៉ឺនបន្ទប់

គិត​​ត្រឹម​​យប់​​ថ្ងៃទី​១៥ ​ខែមី​នា ​ឆ្នាំ​២០​១៥​អគ្គិស​នី​​កម្ពុជា​​បាន​​ត​បណ្តាញ​​អគ្គិសនី ​ដល់ក​​ម្មករ ​ដែលមា​ន​​តំលៃ ​៦១០​​រៀល​​ក្នុង​​មួយ​​គីឡូវ៉ា​ត់​ម៉ោង​​បាន​ ជាង​ ៣​ម៉ឺន​​បន្ទ​ប់​​ហើយ។

ST-068d​យោង​តាម​​សេច​ក្តី​ប្រ​កាស​​ព័ត៌​មាន​ ដែល​​ចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃ​ទី​១៦ ​ខែ​មីនា ​ឆ្នាំ​២០​១៥​របស់​​អគ្គិ​សនី​​កម្ពុជា ​បាន​​ឲ្យ​​ដឹ​ង​ថា ​យុទ្ធ​នា​​ការ​ចុះ​​ភ្ជាប់​​ចរន្ត​ ៦១០​រៀល ​ជូន​​អ្ន​ក​​ជួល​​ផ្ទះ ​និង​​ជួល​​បន្ទប់ ​ក្រោម​​ការ​ចែក​​ចាយ​​ផ្ទាល់​​របស់​​អគ្គិ ​ស​នី​​កម្ពុជា ​នៅ​​រាជ​ធានី​​ភ្នំពេញ ​ដែល​​ចាប់​ផ្តើម​​កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​២៩ ​ខែម​ករា​ ឆ្នាំ​២០​១៥​ រហូត​មក​ដល់​​យប់​​ថ្ងៃទី ​១៥ ​ខែ​មីនា ​ឆ្នាំ​២០​១៥​នេះ បា​ន​​ភ្ជាប់​​ចរន្ត​អគ្គិ​សនី​​រួច​រាល់​​បាន​​ចំ​នួន ​៣២.​២៧៧​បន្ទប់​​ហើយ។​

សូម​បញ្ជាក់​ថា យុ​ទ្ធ​នា​ការ​​ត​បណ្តាញ​​អគ្គិ​សនី ​និង​ ដំឡើង​​កុង​​ទ័​​រ​​ទៅ​ដល់​​កន្លែង​​ស្នាក់​នៅ​​របស់​​អ្នក​​ជួល​​បន្ទប់ ​ឬ ​ជួល​​ផ្ទះ​ ជា​ពិ​សេស​​កម្មករ​ កម្ម​ការិនី ​ដើម្បី​​ឲ្យ​​ពួក​គេ​​បាន​​ប្រើ​ប្រាស់​​អគ្គិ​សនី​​ក្នុង​តម្លៃ ​៦១០​រៀល ​ក្នុង​​មួយ​​គី​ឡូវ៉ា​ត់ ​ម៉ោង​ សម្រាប់​​អ្ន​ក​​ដែល​​ប្រើ​​អស់​​ក្រោម​ ៥០​គីឡូវ៉ា​ត់​​ក្នុង​​មួយ​ខែ ​ដែល​ជា​​តម្លៃ​​អនុ​គ្រោះ​​របស់​​រាជ​រដ្ឋា​ភិបាល ​បាន​ ធ្វើ​ឡើង​​បន្ទាប់​ពី​​ការ​ប្រ​កាស​​អំពាវ​នាវ​រ​ប​ស់​​នា​យក​រ​ដ្ឋ​មន្ត្រី​​កម្ពុជា ​សម្តេច​​តេ​ជោ ​ហ៊ុន ​សែន។​

យុទ្ធ​នា​​ការ​ជួយ​​ឲ្យ​​កម្មក​រ កម្ម​ការិនី​ បាន​​ប្រើ​ប្រាស់​​អគ្គិ​សនី​​ក្នុង​តម្លៃ ​៦១០​រៀល​​ក្នុង​​មួយ​​គីឡូវ៉ា​ត់​ម៉ោង ​ត្រូវ​បាន​​គេ ​ រំពឹ​ង​ថា ​នឹង​ចូល​រួម​​កាត់​បន្ថយ​​ការ​ចំ​ណាយ​​របស់​​កម្ម​ក​រ​ កម្ម​ការិនី​ បាន​​មួយ​កម្រិត​​ថែម​ទៀត ដើ​ម្បី​​សល់​​ប្រាក់​ខែ  ​បាន​​កាន់​តែ​ច្រើន​​ជួយ​​ដល់​​ជីវ​ភាព​​ក្រុម​គ្រួសា​រ​​នៅតា​ម​​ទី​ជន​បទ ​ក៏​ដូច​ជា​​ជួយ​​ការ​រស់​នៅ​​របស់​​កម្មក​​រ កម្មកា​រិនី ​ បាន​​ប្រ​សើរ​​ផង​ដែរ​។​

លោក ​កែវ ​រត នៈ​ ប្រតិ​ភូ​រា​ជ​រដ្ឋា​ភិ​បាល​​កម្ពុជា ​ទទួល​បន្ទុក​​អគ្គ​នាយក​​អគ្គិ​សនី​​កម្ពុជា​​បាន​​ឲ្យ​​ដឹ​ងថា ​យុទ្ធ​នាកា​រ​​ត​បណ្តាញ​​អគ្គិ​សនី ​និង​​ដំឡើង​​កុង​​ទ័​​រ​​ដល់​​បន្ទប់​​អ្ន​ក​​ជួល​​បន្ទប់​ និង​​ជួល​​ផ្ទះ​​នេះ ​គ្រោង​​នឹង​​ចំ​ណាយ  ​ថវិកា​​ប្រ​មាណ ​២​លាន​​ដុល្លារ​​អា​ម៉េរិក​។​

យុទ្ធ​នាកា​រ​​ត​បណ្តាញ​​អគ្គិ​សនី ​និង​​ដំ​ឡើង​​កុង​​ទ័​​រ​ជូន​​អ្នក​​ជួល​​បន្ទប់​ និង​​ជួល​​ផ្ទះ​ ក្នុង​​ជំ​ហាន​​ទី២​ បាន​និង​កំពុង​​ធ្វើ​ ឡើង​​ក្នុង​​ខណ្ឌ​​ចំនួន​៨ ​រួម​មាន៖​ ​ខណ្ឌ​​សែន​​សុខ ​ ព្រែ​ក​​ព្នៅ ​ពោធិ៍​​សែន​​ជ័យ ​ចំកា​រ​មន ​ច្បារ​អំពៅ ​ជ្រោយ​ចង្វារ​  មាន​ជ័យ ​និង​ ខណ្ឌ​​ឬ​ស្សី​​កែវ​។​និយោ​ជិត​​របស់​​អគ្គិស​នី ​ដែល​​ចុះ​​បំ​ពេញកា​រងារ​​ត​​បណ្តាញ​នេះ​ ​មាន​​ចំនួន ​  ២៤០​នាក់ ​ចែក​ចេញជា​ ៣០​ក្រុម ​ក្នុង​​មួយ​ក្រុម​​មា​ន​​គ្នា ​៨នាក់​។ ​ក្រុម​​និយោ​ជិ​ត​​របស់​​អគ្គិ​សនី​​កម្ពុជា ​ចុះ​​ទទួល ​ពាក្យ​ស្នើសុំ​​បន្ត​​ចរន្ត​ និង​​ធ្វើ​ការ​​ភ្ជាប់​​ចរន្ត​អគ្គិ​សនី​​នៅ​​ទីតាំង​​ស្នា​ក់​នៅ​​របស់​​កម្មករ​ កម្ម​ការិនី ​ដោយ​ថ្ងៃ​​ចន្ទ ​ដល់​​ថ្ងៃ ​សៅរ៍ ​ធ្វើកា​រ​​ចាប់​ពី​​ម៉ោង ​៤៖​៣០​នាទី​​ល្ងាច​  ដល់​​ម៉ោង​ ៨៖៣០​នាទី​​យប់​។ ​សម្រាប់​​ថ្ងៃ​អាទិត្យ​ ធ្វើ​​ចាប់​ពី​​ម៉ោង​៨ ​ ព្រឹក​​ដល់​​ម៉ោង ​៥ល្ងាច។​

ស្រប​ពេល​​ជាមួ​យ​​ការ​ចុះ​​ត​បណ្តាញ​​ជូន​​កម្ម​ករ ​កម្ម​ការិ​នី​​ជា​​អ្នក​​ជួល​​ផ្ទះ ​ឬ​​បន្ទប់​​នេះ ​អគ្គិ​សនី​​កម្ពុជា ​ក៏​បាន​​បញ្ជូន ​ក្រុម​ការ​ងារ​​​ចុះ​ទៅ​​ជួប​​ជា​មួយ​​ម្ចាស់​ផ្ទះ ​ឬ​​ម្ចាស់​​បន្ទប់​​ជួល​​ផង​ដែរ ​ដើម្បី​​ធ្វើ​ការ​​វាយត​ម្លៃ​​សំ​ណង​​ថ្លៃ​​ខ្សែ ​និង​​ឧ​បករ​​ណ៍​​អគ្គិ​សនី។

​សេចក្តី​ប្រកាស​​ពត៌មា​ន​​ដដែល​​បាន​​បញ្ជាក់​ថា​​អគ្គិ​សនី​​កម្ពុជា ​បាន​​កោត​សរសើរ ​និង​ ថ្លែង​អំណរ​គុណ​​ដល់​​ម្ចា​ស់​ផ្ទះ​​ជូ​ល​  និង​ បន្ទប់​​ជួល ​អាជ្ញា​ធរ​​មូ​ដ្ឋា​​ន ក​ង ​កម្លាំង​ប្រដាប់​អាវុធ​​គ្រប់​​ជាន់​ថ្នាក់ ​ដែល​​បានផ្តល់​​កិច្ចស​ហ​ការ​​ការ​គាំទ្រ ​ដើម្បី​​សម្រេច​​នូវ​​ប្រ​យោ​ជន៍​​ជូន​​ដល់ក​​ម្ម​ ករ​ កម្ម​កា​រិនី។​ អគ្គិ​សនី​​កម្ពុជា ​ក៏​បាន​​ប្តេ​ជ្ញា​​បន្ត​ការ​ងារ​​យ៉ាង​​ស្រាក់​​សស្រាំ​​រហូត​ដល់​​យុទ្ធ​នាការ​​ត្រូវ​បាន​​បញ្ចប់​ ទាំង​ស្រុង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative