សភា​ពាណិជ្ជ​កម្ម​​ឥណ្ឌា​​បើក​​សិក្ខា​សាលា​​ពិភា​ក្សា​​អំពី​​វិស័យ​​ឱសថ​​ឥណ្ឌា​​នៅ​​កម្ពុជា​

ប្រតិ​ភូ​​មក​ពី​​ប្រទេស​​ឥណ្ឌា ​ចំនួន​ 10​0នា​ក់ ​បាន​​មក​ជួប​ជុំគ្នា​នៅ​ក្នុង​​សិក្ខា​សាលា​​មួយ​​នៅ​​សណ្ឋា​គារ​ In​te​rC​on​t​i​n​​en​t​​a​l​ រាជ​ធានី​ភ្នំ​ពេញ​កា​ល​ពី​​ថ្ងៃទី​១៦ ​ខែ ​មីនា ​ឆ្នាំ ​២០​១៥ ​​ដើម្បី​​ពិ​ភា​ក្សា​គ្នា​​អំពី​​វិ​ធី​​ដែល​​អាច​ធ្វើ​អោយ​​ទៅ​មុខ​​សម្រាប់​​វិស័យ​​ឱស​ថ​​ឥណ្ឌា​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​​និង​​បញ្ហា​​ប្រ​ឈម​​សំរាប់​​យុទ្ធ​សាស្ត្រ​​របស់​ខ្លួន​​នា​ពេល​​បច្ចុ​ប្បន្ន​​និង​​ពេល​អនា​គ​ត។​

IMG_1747edfសិក្ខា​សាលា​​នេះ​រៀប​ចំឡើង​​សភា​ពាណិជ្ជ​កម្ម​​ឥណ្ឌា​​នៅ​​កម្ពុជា​សហ​ការ​ជាមួយ​ក្រ​សួង​សុខា​ភិបាល​ក្រោម​ការ​ឧបត្ថម្ភ​​ពី​​ស្ថាន​ទូត​​​ឥណ្ឌា​​ប្រ​ចាំ​​នៅ​​កម្ពុជា។​

​សិក្ខា​សាលា​​នេះ​ក៏​​បាន​បង្ហាញ​​ពត៌​មាន​​និង​​ករណី​​សិក្សា​​ដើម្បី​​ផ្តល់​នូវ​​ទិដ្ឋ​ភាព​​ទូទៅ​​នៃ​​ឧស្សា​ហកម្ម​​ឱសថ​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​​និង​​ប្រ​ទេស​​ឥណ្ឌា​​ដើម្បី​​ជួយ​​ដល់​​ក្រុម​ហ៊ុន​​និ​ង​​បុគ្គល​​ក្នុង​ប្រ​ទេស​​កម្ពុជា។​

លោក​ Mr.​ Pa​r​e​s​h​ C​H​a​n​​wa​l​a​ ​ប្រធាន​ P​ha​​rm​e​x​i​l​ ​បាន​​មាន​ប្រ​សាសន៍​ថា​​ប្រ​ទេស​​កម្ពុជា​​គឺ​ជា​​ប្រ​ទេស​មួយ​​ក្នុង​ចំ​ណោម​​ប្រ​ទេស​​ដែ​ល​មាន​​​ទីផ្សារ​​នាំ​ចូល​​ដែល​​ប្រ​ទេស​​គោល​ដៅ​​របស់​​ក្រុម​ហ៊ុន​​ឳ​​សថ​​ការី​​ឥណ្ឌា​​សំរា​ប់​​កា​រនាំ​ចេញ។គា​ត់​​មាន​ប្រ​សាសន៍​​បន្ថែម​ទៀត​​ថា​​ការ​នាំ​ចេ​​ញ​​មាន​ការ​​រីក​ចំ​រើន​​នឹង​​ប្រ​កប​ដោយ​​ស្ថិរ​ភាព​​អស់​​រយៈ​ពេ​ល​​ជា​៣​ឆ្នាំ​​ម​ក​ហើយ​​សំ​រាប់​​ប្រ​ទេសមួ​យ​​នេះ។​

លោក​ De​b​a​s​i​s​h​ Pa​t​t​n​a​ik​ ​ក្នុង​នាម​​ជា​​ប្រ​ធាន​សភា​​ពាណិជ្ជ​​កម្ម​បាន​​មាន​ប្រ​សាសន៍​ថា“​ប្រ​ទេស​​កម្ពុជា​​នឹង​មាន​​គម្រោង​​ផ្លាស់​ប្តូ​រ​ ដោយ​​ពឹង​​ផ្អែក​លើ​​វិស័យ​​ក​សិ​ក​ម្ម​ វិស័​យ​​កាត់​ដេរ​​និង​​វិស័យ​​ទេស​ចរណ៍​​ជា​​មធ្យម​​និង​​តម្លៃ​បន្ថែម​​កំរិ​ត​​ខ្ពស់​​លើ​​ផ្នែក​​សេដ្ឋ​កិច្ច​ ក្នុង​ការ​​ថែ​ទាំ​​លើ​​វិស័យ​​ដ៏​​សំ​ខាន់​​របស់​​ក្រុម​ហ៊ុន​​ឱស​ថកា​រី​​ឥណ្ឌា​​ដែល​​បាន​រួម​​ចំណែក​​យ៉ាង​ច្រើន​​ក្នុ​ង​​លក្ខ​ខណ្ឌ​​សំរាប់​​ការ​នាំ​យក​​ឱសថ​​ដែល​មាន​​តំលៃ​​សម​រម្យ​​និង​​ការ​ថែទាំ​​សុខ​ភាព​​ទៅ​ក្នុង​​ប្រ​ទេស​​នេះ​​ផង​ដែរ ​ជំ​នួយ​​ចែក​ចាយ​​ផ្នែក​​វេជ្ជ​សាស្ត្រ​​នៅ​ក្នុង​​លក្ខ​ខណ្ឌ​​នៃ​​ការ​បង្កើត​​មន្ទីរ​ពេទ្យ​​ដែល​មាន​​ជំនាញ​​របស់​​វេជ្ជ​បណ្ឌិត​​ឥណ្ឌា​​នានា ។​ ឱស​ថការី​​ដែល​មាន​​កំ​ណើន​​ប្រ​ចាំ​ឆ្នាំ​​ប្រ​មាណ ​11​%​ និង​​ក្រុម​ហ៊ុន​​ឥណ្ឌា​​ដ៏​ទៃ​​ផ្សេង​ទៀត​​បាន​រួម​​ចំ​ណែក​​លើ​​ការ​នាំ​​ចូល​មក​​កាន់​​ប្រ​ទេស​​កម្ពុជា​ »។​

អគ្គ​នាយក​​បច្ចេក​ទេស​​សុខាភិ​​បាល​​លោក​ស្រី​​វេជ្ជ​បណ្ឌិត​ ឱ​វ៉ា​ន់​ឌី​ន​ បាន​លើកឡើ​ង​​ពី​​ទិដ្ឋ​ភាព​​ទូទៅ​​នៃ ​Ph​a​r​m​a​bu​s​i​n​e​s​s​e​s​ ដែល​​អា​ច​​រួម​បញ្ចូល​​ឱស​ថ​​ឥណ្ឌា​​ចូល​ក្នុ​ង​​ទី​ផ្សារ​​ក្នុ​ង​ស្រុក ​និង​​ការ​និយាយ​​អំពី​​ច្បាប់​​និង​​បទ​​ប្ប​ញ្ញត្តិ​​ថ្មី​​បំ​ផុត​​ដែល​​ក្រុម​ហ៊ុន​​ឱសថ​ការី​​ត្រូវ​តែ​​គោរ​ព​​តាម។​

លោក​​ឯក​អគ្គ​រដ្ឋ​ទូត​​ឥណ្ឌា​​លោក ​Di​n​e​s​h​ ​Pa​t​n​a​i​k​ ​ក៏​បាន​​អធិ​ប្បាយ​​ថា​​​វា​​គឺ​ជា​​ពេល​វេលា​​មួយ​​ដែល​​ប្រ​ទេស​​កម្ពុជា​​ត្រូវ​ការ​អភិវឌ្ឍ​ន៍​ប​ន្ថែ​​ម​​ទៀត​​លើ​​វេទិ​កា​​សម្រាប់​​កំណែទ​ម្រង់​​គោល​នយោ​បាយ​​និង​​បទ​​ប្បញ្ញត្តិ​​និង​​ការ​ផ្តល់​​ឱ​កាស​​ដល់​​ឱសថ​​របស់​​ឧស្សា​ហកម្ម​​ឥណ្ឌា​​មាន​​វត្ត​មាន​​របស់ខ្លួន​​នៅ​ក្នុង​​ទី​ផ្សា​រ​​និង​​ដើ​ម្បី​​ផ្តល់​​ការ​ព្យា​បាល​​ដូច​គ្នា​​នៅ​ក្នុង​​លក្ខ​ខណ្ឌ​​នៃ​​ការ​អនុម័​ត​​ថ្នាំ​​របស់​ខ្លួន​​ស្មើ​នឹង​​បណ្តា​​ប្រ​ទេស​​ដទៃ​ទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative