គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​ថ្ងៃទី​១៦ ​មីនា ​ស្លាប់​​មនុស្ស ​០៤​នាក់ ​របួស​ធ្ងន់​​ស្រាល​២៩​នាក់​

តាម​​របាយ​ការណ៍​​​ពី​​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់​​នៃ​​អគ្គ​ស្នង​ការដ្ឋា​ន​​នគ​រ​​បាល​​ជាតិ ​បាន​​ឲ្យ​​ដឹង​ថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​ទាំង​ប្រ​ទេស​​កាល​ពី​ថ្ងៃ​ទី​១៦ខែ​មីនា ​ឆ្នាំ២​០​១​៥​បា​ន​​កើត​ឡើង​​ចំនួន​១​៦​លើក ​យប់​០៧​លើក,​ បណ្តា​ល​អោយ​​មនុស្ស​​ស្លាប់​​ចំ​នួន០​៤​នាក់ ​(​ស្រី​១​នាក់)​ ​របួស​ធ្ងន់​ ១៣​នាក់​(​ស្រី​២​នាក់​),​និង​​របួស​ស្រា​ល​១៦​នាក់​(​ស្រី​២​នាក់​)។​

11024702_358114657706964_8813126902319714132_nxក្នុ​ង​​គ្រោះ​ថ្នាក់​​ច​រា​ចរណ៍​​ទាំង​ ១៦​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​២៩​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​១៨​គ្រឿង​,​រថ​យន្ត​​ធុន​​តូច​​ចំនួន​០៦​គ្រឿង,​រថ​យន្ត​​ធុន​​ធំ​០២​គ្រឿង,​ យាន​ផ្សេង​០៣​គ្រឿង។​

មូល​ហេតុ ​ដែល​​បណ្តា​ល​​ឲ្យ​​មា​ន​​គ្រោះ​ថ្នាក់​​គឺ​ ល្មើស​​ល្បឿន​០៧​លើក,​មិន​​គោ​រព​​សិទ្ធ​១​លើក,​មិន​​ប្រ​កាន់​​ស្តាំ១​លើក,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​៣​លើក,​ស្រ​វឹង​១​លើក​,កត្តា​​យាន​យន្ត​២​លើក,​​បត់​​គ្រោះ​ថ្នា​ក់​២​លើក។​ ក្នុ​ង​នោះ​​អ្ន​ក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិ​ន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន២​៩​នាក់​(យ​ប់​១១​នាក់)​ ។​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន​៦០០​គ្រឿង​(រថ​យន្ត​​ធំ​២៤៥​គ្រឿង)​ស្មើ​​និ​ង​៦២៧​ករណី ​,​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​២៤៩​គ្រឿង ​ស្មើ​​និង​២៥៥​ករណីៈ​ រួម​មាន​​បណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​០៥​ករណី,​ប័ណ្ណ​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​០៥​ករណី,​បើក​បរ​​មា​ន​​ជាតិ​​ស្រវឹ​ង​១​ករ​ណិ​, ​គ្មាន​​បណ្ណ​​អាជី​វកម្ម​២២​ករណី​,គ្មាន​​ឈៀក​០៩​ករណី,​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​៦១​ករណី,​ បើក​បរ​​មិ​ន​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​២០៦​ករណី,​បើក​បរ​​មិន​​គោ​រព​​ច្បា​ប់​​ចរា​ចរណ៍​១​ករណី​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​៣៥១​គ្រឿង ​ស្មើ​​និង​៣៧​២រ​​ណី​​រួម​​​ន​​មានៈ ​ដឹក​​សំពីង​សំពោង​២៨៩​ករណី,​ ដឹក​​លើស​​ចំណុះ​២៣​ករណី​,ក​ង់​​សឹ​ក​រេច​រឹល​១៧​ករណី,​ផ្លាក​លេខ​​បាក់​​ឬ​​ខូច​២ក​រណី​​, ភ្លើ​ង​​បំ​ភ្លឺ​​មិ​ន​​គ្រា​ប់​​គ្រាន់​១៦​ករណី,​បា​​ឡុង​​តា​​កេរ​១៥​ករណី,​ខូច​​គន្លឹះ​​សុវត្ថិ​ភាព៤​ករណី,​ គ្មាន​ ឬ​​ខូច​​របាំង​ភក់​៦​ករណី។​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន៨​៨៤​គ្រឿង​ក្នុង​​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​៥​៥២​ករណី​,ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​៥៥​២​,​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​២៧​ករណី,​ ផ្លាក​លេខ​​បាក់​​ឬ​​ខូច​២​ក​រណី​​និ​ង​​ស្រ​វឹង​០៦​ករណី ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative