ជំងឺ​ខ្សោយ​តម្រ​ង​នោម​ធ្ងន់​ធ្ងរ​បណ្តាល​មក​ពី​មូល​ហេតុ​ពីរ​ធំៗ​

ជំងឺ​ខ្សោយ​តម្រង​នោម​ធ្ងន់​ធ្ងរ​ជា​ប្រភេ​ទ​ជំ​ងឺ​រុំារ៉ៃ​មួយ ​ដែល​បណ្តាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​ តែ​មូល​ហេតុ​ធំៗ​ចំនួ​​ន​ពី​រប​ស់​ជំងឺ​នេះ ​គឺ​ជំងឺ​ទឹក​នោម​​ផ្អែម​ និងជំ​ងឺលើ​ស​សម្ពា​ធ​ឈាម។​

IMG_2222sលោក​វេជ្ជ​បណ្ឌិត​សុវណ្ណ ​កន្និ​ដ្ឋា​ឯក​ទេស​ជំងឺ​តម្រង​នោម​និង​លាង​ឈាម​នៃ​​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត​បាន​ថ្លែង​ឲ្យ ​“​គេហទំ​ព័​រសុខ​ភាព​កម្ពុជា​” ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​ជំងឺ​ខ្សោយ​តំរង​នោម​​រុំារ៉ៃ​គឺ​ជា​ជំងឺ ​ទាក់​ទង​នឹង​ការ​វិវត្តន៍​នៃ​មុខងា​រ​របស់​តម្រ​ង​នោម​ ជា​ពេល​ដែល​​មុខ​ងា​រតម្រ​ង​នោម​ថយ​ចុះ ​ហើយ​បើ​កា​រ​វិវត្តន៍​ដល់​ដំ​ណាក់​កាល​ចុង​ក្រោយ​ តំ​រង​នោម​​នឹង​លែង​ដំណើរ​ការ​១០០​ភាគ​រយ ​ដែល​ទាម​ទារ​ការ​ព្យា​បាល​ពី​គ្រូ​ពេទ្យ​ជាប​ន្ទាន់​។លោ​ក​​បន្ត​ថា ​ជំងឺ​នេះ​មាន​មូល​ហេតុ​ច្រើ​ន​ដូច​ជា ​ទឹក​នោម​ផ្អែម​ ដែល​បច្ចុប្បន្ន​ប្រ​ទេសក​ម្ពុជា ​ក៏​ដូច​ជា​ប្រ​ទេ​​ស​នានា​នៅ​លើពិ​ភព​លោក​បាន​ជួប​ច្រើន​ ទី២​ ជំងឺ​លើស​ឈាម​ ដែ​ល​ជំងឺ​ទាំ​ង​ពីរ​នេះ​ដើរ​តួ​ជា​មូល​ហេ​តុចំ​បង​នាំ​ឲ្យ​មាន​ជំងឺ​នេះ​​ឆាប់​បំផុត ​បើ​អ្ន​ក​ជំងឺ​មិន​ទៅ​គ្រូ​ពេទ្យ​ឯក​ទេស​ព្យា​បាល​បាន​ទាន់​ពេល​វេលា។​

មូល​ហេតុដ​ទៃ​ទៀត ​ដែល​បណ្តា​ល​ឲ្យ​កើត​ជំងឺ​នេះ​មា​ន​ដូច​ជា ​អ្នក​ជំងឺ​កើត​គីស​នៅតំ​រង​នោម​ទាំង​សង​ខាង ​អ្នក​ជំងឺ​ដែល​ប្រើ​ប្រាស់​ថ្នាំ​ដោយ ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ​ ដែល​ថ្នាំ​ទាំង​អស់​នោះ​ធ្វើ​ឲ្យ​ពុល​ក្រ​លៀ​ន​ទាំង​សង​ខាង​ និ​ង​ករណី​តំណ​ពូជ​ជា​ដើម​។​ ដូច្នេះ​ពេល​យើង​រក​ឃើញ​ថា ​យើង​មាន​ជំងឺ​ណា​មួយ​ក្នុង​ចំ​ណោម​ជំងឺ​ទាំង​នេះ ​អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ ​ដើម្បី​ទប់​ការ​វិវត្តន៍​រប​ស់​វា​កុំ​ឲ្យ​​ដល់​ស្ថាន​ភាព​ចុង​ក្រោយ​លឿនពេ​ក។​

លោក​បន្ត​ថា“​ជំងឺ​នេះកំ​ពុង​មាន​ការ​កើន​ទ្បើ​ង​គួរ​ឲ្យ​កត់​សំគាល់ ​យើង​កំពុង​ព្រួយ​បារម្ភ​ ព្រោះ​បង​ប្អូន​ប្រ​ជាព​ល​រដ្ឋ​យើង​ មិន​សូវ​ប្រើ​ប្រា​ស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា ​និង​គ្មាន​ប្រភ​ព​ច្បាស់​លាស់​​”។​

វេជ្ជ​បណ្ឌិត​ឯក​ទេស​រូបនេះ​បានប​ន្ត​ថា ​ការ​ព្យាបា​លជំ​ងឺ​នេះ​ធ្វើ​ទ្បើ​ង​តាម​ដំ​ណាក់​កាល​ខុសៗ​គ្នា​ទាំង​​៥​ ដែល​ដំណាក់​កាល​ចុង​ក្រោយ​របស់​ជំងឺ​នេះ ​គឺ​អ្ន​ក​ជំងឺ​មិន​មាន​លទ្ឋ​ភាព​បញ្ចេញ​ជាតិ​ពុលចេ​ញពី​ក្នុង​ខ្លួន​នោះទេ​ គឺ​ជាតិ​ពុល​ចាល់​ក្នុង​ឈាម ​ដែល​ធ្វើ​ឲ្យ​អ្ន​ក​​ជំងឺ​ពិសារ​បាយមិ​ន​បាន ​ធំ​ក្លិន​មាត់​ ក្អូត​ចង្អោរ​ ស្រក​ទម្ងន់ ​ហើម​សាច់ ​និង​ការ​​លើ​សស​ម្ពា​ធ​ឈាម​ធ្ងន់​ធ្ងរ ​និង​ហើម​សួត​ដែល​ជាស​ញ្ញា​ត្រូ​វ​ព្យា​បាល​បន្ទាន់​។​​កា​រ​ ព្យា​បាល​ត្រូវ​លាង​ឈាម​ ហើយ​ការ​លាង​ឈាម​នេះគឺ​លាង​ជាតិ​ពុលចេ​ញពី​​ក្នុ​ង​ឈាម​ និង​យក​ជាតិ​ទឹក​ខ្លះ​ចេញ​ពី​ក្នុង​ខ្លួ​ន​អ្នក​ជំងឺ។​

​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​ទី២ ​កើត​លើ​ម​នុស្ស​ចាប់ពី​វ័យ​៣៥​ឆ្នាំ ​និង​៤០​ឆ្នាំ ​ទ្បើ​ង​ទៅ ​និង​ជំងឺ​មួយទៀ​ត​កើត​លើ​ម​នុស្ស​វ័យ​ក្មេង​ ​បើ​គ្រប់​គ្រ​ង​ជាតិ​ស្ក​មិន​បាន​ល្អ ​វានឹ​ង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងាយ​វិវត្ត​ន៍​ទៅ​ករណី​​ធ្ង​ន់​ធ្ងរ​ និង​ជំងឺ​មួយទៀ​ត​គឺ​ជំងឺ​លើស​ឈាម ​បើ​ព្យា​បាល​ថ្នាំ​មិន​បាន​ត្រឹម​ត្រូវ​ ក៏​អាច​ធ្វើ​ឲ្យ​ជំងឺ​តំរង​នោម​នេះ​ងាយ​ទៅរ​ក​ស្ថាន​ភាព​ចុង​ក្រោយ​។​

លោក​វេជ្ជ​បណ្ឌិត​សុវ​ណ្ណ ​កន្និ​ដ្ឋា​បាន​បន្ត​ថា ​ជំងឺ​នេះ​មិន​ថា​កើត​លើ​ស្រ្តី​ឬ​ប្រុស​ច្រើ​ន​ជាង​នោះ​ទេ ​តែ​អ្វី​ដែល​សំ​ខា​ន់​គឺ​ជំងឺ​នេះ​ទាក់​ទង​នឹង​ការ​ព្យា​បាល ​និង​ការ​ទប់​កុំ​ឲ្យ​​វាវិវត្តន៍​ទៅ​ជា​ធ្ង​ន់​ធ្ងរ​។​

តើគេ​អា​ច​ការ​ពារ​កុំឲ្យ​កើ​ត​ជំងឺ​នេះដោ​យ​របៀប​ណា​?​ លោក​វេជ្ជ​បណ្ឌិត​​សុវណ្ណ ​កន្និ​ដ្ឋា​បាន​ពន្យ​ល់​ថា ​គេអាច​ការ​ពារ​កុំ​ឲ្យ​កើត​ជំងឺ​នេះ​បាន​តាម​វិធី​មួយ​ចំនួន​ ដូច​ជា ​បង្កា​រកុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែ​ម​ប្រ​ភេទ​ទី២​ ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ ការ​បរិ​ភោគ​ប្រ​​ចាំ​ថ្ងៃ​ឲ្យស​ម​ស្រប​ ទាក់​ទង​នឹង​ការ​សារ​សុរា ​បារី​ ដែល​ធ្វើ​ឲ្យ​ខ្លួន​យើង​ងាយ​កើត​ជំងឺ​ទឹ​ក​នោម​ផ្អែម​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative