ជំងឺ​ពក​បំព​ង់​ក ​ក្រុ​ម​ប្រ​ឈម​មុខ ​រោគ​សញ្ញា ​និង​វិធី​ព្យា​បាល​

ជា​ជំងឺ​មួយ​ប្រ​ភេទ​ដែល​ឧស្សាហ៍​កើត​មាន​លើ​ប្រ​ជា​ជន​កម្ពុជា ​ ដែល​គ្រូ​ពេទ្យ​ជំនាញ ​បាន​ចាត់​ជំងឺ​នេះ​៤​ប្រ​ភេទ​ខុសៗ​គ្នា​ ហើយ​ជំងឺ​ប្រ​ភេទ​ខ្លះ​មិន​ចាំបា​ច់​ព្យា​បាល​ដោយ​ការ​វះកា​ត់​ទ្បើយ​ ប៉ុន្តែ​ជំងឺ​ប្រ​ភេទ​ខ្លះ​ទៀត​ទាម​ទារ​ការ​វះ​កាត់​ ព្រោះ​ជំងឺ​ប្រ​ភេទ​ខ្លះ​បាន​ធ្វើ​ឲ្យ​អ្ន​ក​ជំងឺ​មាន​បញ្ហា​សុខ​ភាព​ និង​ឈាន​រហូត​ដល់​បាត់ប​ង់​ជីវិត​ ប្រ​សិន​ជា​អ្នក​ជំងឺ​នោះ​មិន​ទទួល​បាន​ការ​ព្យា​បា​​ល​ទាន់​ពេល​វេលា។​

IMG_0094dជំងឺ​ពកក​ទាំង​បួន​ប្រ​ភេទ​នោះ​រួ​​មមា​ន​ ជំងឺ​ពកក​ធម្មតា​ ជំងឺ​ពកក​ដែល​​មាន​លើស​ជាតិ​ពុល ​ជំងឺ​ពកក​ដែល​អាច​វិវត្ត​ន៍​ទៅ​ជា​ជំងឺ​មហា​រីក​ និង​ជំងឺ​ពកក​ដែល​មាន​កង្វះ​អ័​រ​ម៉ូន ​ដែល​ជំងឺ​ចុង​ក្រោយ​នេះ​ងាយ​ស្រួ​ល​ដាក់​ថ្នាំ ​និង​ងាយ​ស្រួ​​ល​ព្យា​​បាល​​។​

លោក​សាស្រ្តា​ចារ្យ​មហា​បរិញ្ញា​កុយ ​វ៉ាន់​នី​អ្នក​ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​​ក្រ​ពេញ ​និង​ជំងឺព​កក​បាន​ថ្លែង​ប្រាប់​ “​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា”​ ឲ្យ​ដឹង​កាល​ពីពេ​ល​ថ្មីៗ​នេះ​ថា ​ជំងឺ​ពកក​មាន​ច្រើន​សណ្ឋាន​ ដូចជា​ ជំងឺ​ពកក ​ដែល​មិន​បណ្តាល​ឲ្យ​ប៉ះពា​ល់​ដល់​ការ​បញ្ចេញ​អ័រ​ម៉ូន។​ ជំងឺ​បែប​នេះមិ​ន​ចាំ​បា​ច់​វះកា​ត់​នោះ​ទេ​ តែ​យើង​ត្រូវ​ពិនិត្យ​​មើ​ល​ផង​ដែរ​ថា ​តើសា​ច់​ពក​នោះ​មា​ន​សភាព​កាច​ឬ​ស្លូត ​បើ​ទោះ​ជា​សាច់​កាច​នោះ​មា​ន​មិន​ដល់​១០​ភាគ​រយ​ក្តី។​ តែ​ជំងឺ​ពក​ក​ដែល​យើង​បារម្ភ ​គឺកា​រពក​​​ក​ដែល​មាន​ជាតិ​អ័រ​ម៉ូន​ទ្បើង​ខ្លាំង​ (​មាន​ជាតិ​ពុល​ក្នុង​ឈាម)​ ជំងឺ​ប្រ​ភេទ​នេះបើ​មិន​ព្យា​​បាល​ទេ ​វា​អាច​សម្លាប់​បេះដូ​ង​មុន​គេ ​ហើយ​វា​ធ្វើ​ឲ្យ​​បេះ​ដូង​អ្ន​ក​ជំងឺ​ខ្សោយ​ ចង្វា​ក់​បេះ​ដូង​ដើរ​មិន​ធម្មតា ​និង​អាច​បណ្តាល​ឲ្យ​អ្ន​ក​ជំងឺ​ស្លាប់​បាន​​ប្រ​សិន​ជា​មិន​ទទួល​បាន​ការ​ព្យា​បាល​ទាន់​ពេល​វេ​លា។​

ជំងឺ​បែប​នេះ​យើ​ង​ត្រូវ​ព្យា​បាល​ឲ្យ​អស់​ជាតិ​ពុល​ជា​មុន​សិន​ ទើប​យើង​ពិ​ចា​​រ​ណា​វះ​កាត់​ឬមិ​នវះ​ ព្រោះ​មិន​មែន​ជំងឺ​ពកក​ទាំង​អស់​ សុទ្ឋ​តែ​ត្រូវ​ការ​វះកា​ត់​នោះទេ​។​សូម​អ្ន​ក​ជំ​នាញខា​ង​អ័រម៉ូន​ទាំង​ទ្បាយ ​មេត្តា​ពិចា​រ​ណាទៅ​លើ​រឿង​នេះសិ​ន​ ​មុ​ន​សម្រេច​ចិត្ត​បញ្ជូន​ទៅ​គ្រូពេ​ទ្យ​វះកាត់។​ ជំងឺ​ពកក​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង ​គឺ​ជំងឺ​ដែល​មាន​ជាតិ​ពុល​ទ្បើង​ខ្លាំង​ និង​រាល​ដាល​ទៅ​កាន់​​សរីរាង្គ​ផ្សេងៗ​ ពិ​សេស​ប៉ះ​ពាល់​ទៅ​លើ​បេះ​ដូង​ និ​ង​ខួរ​ក្បាល​ ដែល​បណ្តាល​ឲ្យ​អ្ន​កជំ​ងឺ​ស្លាប់​បាន”​។​

លោក​សាស្រ្តា​ចារ្យ​បាន​បន្ត​ថា ​រោគ​សញ្ញា​រប​ស់​ជំងឺ​នេះមា​ន​ដូច​ជា ​មាន​បញ្ហា​ផ្លូ​វ​ចិត្ត​ ម៉ួរ​ម៉ៅ ​ខឹង​សម្បា​​ ស្រក​គឺទ្បូ ​បែក​ញើស​ជា​ដើម​។ ​ប៉ុន្តែ​រហូត​​មក​ទល់​ពេល​នេះ ​មិន​ទាន់​មាន​ប្រ​ទេស​ណា​រក​ឃើញ​មូលហេ​តុនាំ​ឲ្យ​មាន​ជំងឺ​នេះនោះ​ទេ​ តែ​វា​អាច​ទាក់​ទង​នឹង​តំណ​ពូជ ​និង​ហ្សែន​រប​ស់​បុគ្គ​ល​ម្នាក់ៗ។​

​ជំងឺនេះ​មិន​មាន​វិធី​បង្កា​រ​នោះទេ​ តែ​គេបា​ន​រក​ឃើញថា​ ក្នុង​ចំ​ណោម​អ្នក​ជំងឺ​នេះ១​០​នាក់ ​គេឃើ​ញមា​ន​មនុស្ស​ស្រី​៧នា​ក់​កើត​ជំងឺ​នេះ។

​លោក​សាស្រ្តា​ចារ្យ​កុយ ​វ៉ាន់​នី​បាន​ផ្តល់​តំ​បូន្មា​ន​ដ​ល់​គ្រូ​ពេទ្យ​ផង​ដែរថា​ ​“​រាល់​ស្រ្តី​ដែល​មាន​អត្ត​ចរិក​ប្រែ​ប្រួល ​កាច ​មួរ​ម៉ៅ​ច្រើន​ស្រ​​ក​គីទ្បូ ​យើង​គ្រូពេ​ទ្យ​ត្រូ​វ​តែ​រ​​ក​ឲ្យ​​ឃើញពី​មូល​ហេតុ​របស់​វា ​ក្រែង​មាន​កម្រិត​អ័រម៉ូននៅ​ក្រ​ពេញ​ក ​ដែ​​ល​គេ​ហៅ​ជំ​ងឺព​កក​ហ្នឹងឯ​ង។​ យើង​មើល​មិន​ឃើ​ញក​​ម្រិ​ត​អ័រម៉ូន​នឹង​ភ្នែក​ទេ ​តែ​យើ​ង​អាច​រក​ឃើញ​តា​មរយៈ​វិ​ធី​បូម​ឈា​ម ​ដែល​ខ្ញុំ​អាច​ឆ្លើយ​ប្រា​ប់​អ្នក​ជំងឺ​បាន​ភ្លាម​ក្នុង​រយៈ​ពេល​ពីរ​បីនា​ទី​ប៉ុ​ណ្ណោះ”​។លោ​ក​បន្ត​ថា ​“​គេបា​ន​រក​ឃើញ​ថាជំ​ងឺ​នេះកើ​ត​នៅលើ​មនុស្ស​គ្រប់​វ័យ​ ហើយ​ជំងឺ​ពកក​ដែល​មាន​ជាតិ​ពុល ​ភាគ​ច្រើន​គេ​រក​ឃើញ​ច្រើន​លើ​​មនុស្ស​ស្រី ​ជា​ពិសេ​ស្រី​អាយុពី​១៦​ដល់​៣៥​ឆ្នាំ​មាន​ច្រើន​ជាង​គេ ​ចំណែ​ក​ជំងឺ​ពកក​​ដែល​ឃើញ​មា​​​ន​ចេញម​ក​ក្រៅ ​ច្រើន​កើត​មាន​លើ​ម​នុស្ស​ចាស់​នៅ​ទី​ជន​បទ​ដែល​ពួក​គាត់​មាន​វ័យ​ចាប់​ពី៥៥​ឆ្នាំទ្បើង​​ទៅ”​។​

លោក​សាស្រ្តា​ចារ្យ​កុយ ​វ៉ាន់​នី​បាន​បន្តថា​ ជំ​ងឺ​នេះ​មិ​ន​មាន​កាល​កំណត់​ថា​​វា​កើត​នៅ​ពេល​ណា​ទ្បើយ ​។​ នេះ​វា​ជា​អន្ទាក់​របស់​គ្រូ​ពេទ្យ​ ដែល​អ្នក​ខ្លះ​នៅ​ធម្មតា​ៗសោះ​​ស្រាប់​តែ​មួយ​ខែ​ក្រោយ​មក​ មាន​អាការៈ​ប្រែប្រួល​ទៅ​ជា​ស្រ​ក​គីទ្បូ ​ឆាប់​ខឹង​មួរ​ម៉ៅ​ច្រើន​ បេះ​ដូង​ដើ​រ​ញាប់ ​ញុំា​បាយ​មិន​បាន​ ឈឺ​ក្រ​ពះ​ជា​ដើម​។​នេះ​ជា​រោគ​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ជំងឺ​ពកក​នេះ​ឯង​។​ លោក​បន្ត​ថា ​យើង​មិន​ទាន់​រក​ឃើញ​ថា​មក​ពី​ប្រ​ទេស​ណា​ក្រ​ ប្រ​ទេស​ណា​មាន​កើត​ជំងឺ​នេះ​ច្រើន​ឬតិ​ច​ទ្បើយ​ គ្រា​​ន់តែ​គេ​រ​ក​ឃើញ​ថា ​ប្រ​ទេស​ដែល​​មាន​កម្រិ​ត​វិទ្យុ​សកម្ម​ច្រើន ​ដូច​ជា​ប្រ​ទេស​ជប៉ុន​ដែល​សម្បូ​រ​ភ្នំ​ភ្លើង​ គឺ​ប្រ​ទេស​នេះ​​មាន​អត្រា​កើត​ជំងឺ​នេះ​ច្រើន​ជាង​គេ។​

លោក​បន្ត​ថា ​លោក​ជួប​អ្ន​ក​ជំងឺ​ច្រើន​ តែ​យើង​គ្មាន​ស្ថិតិ​ និង​គ្មាន​ការ​សិក្សា​ណា​មួ​យ​ពី​ជំងឺ​នេះនោះ​ទេ ​តែអ្វី​ដែ​​ល​យើង​ដឹង​ គឺ​ប្រ​ជា​ជ​ន​នៅ​លើ​ពិភព​លោក​មាន​ប្រ​មាណ​៤ ​ទៅ​៥​ភាគ​រយ​មាន​ជំងឺ​​ពួកក​។ ​បង​ប្អូន​ដែល​សង្ស័យ​មាន​ជំងឺ​ពកក​ ដែល​ស្ទាប​កទៅ​ឃើញ​ក​ ធំ​ ឬ​សុខៗ​ស្រាប់​តែ​ខឹង​ច្រើន​ ម៉ួរ​ម៉ៅ​ច្រើន​ ឬ​សុខៗ​ទ្បើង​គីទ្បូ​ច្រើន​ លែង​និយា​យ​ស្តី ​សណ្ឋា​​ន​ទាំង​អស់​នេះ ​សូម​​បង​ប្អូន​គិត​ដល់​ជំងឺ​ពកក ​ដែល​អាច​មាន​បំរែ​បំរួល​នៅ​ក្រ​ពេញក​របស់​យើង ​ជា​ចំណុច​ដែល​​អា​ច​ប៉ះ​ពាល់​ដល់​អាយុ​ជី​វិត​រប​ស់​អ្នក​ជំងឺ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative