ក្រសួង​មហា​ផ្ទៃ​រៀប​ចំ​ផែ​ន​ការ​​ថ្មី​ការ​ពារ​​សន្តិ​សុខ ​​ជូន​​អ្ន​ក​វិនិ​យោគ​ទុន ​និង​​ភ្ញៀវ​​ទេ​​សេ​ច​រណ៍​ប​​រទេស​​

ក្រសួង​មហាផ្ទៃ​ អគ្គ​ស្នង​ការ​​នគ​រ​បាល​​ជាតិ ​បាន​​រៀប​ចំ​​សេចក្តី​ព្រាង​​ផែន​ការ​​ថ្មី​​របស់​​ខ្លួន​ ដើម្បី​បង្កើន​​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​​ការ​ពារ​​សន្តិ​សុខ ​សុខ​​សុវត្ថិ​ភាព ​ជូន​​វិនិ​យោ​គិន​ និង​​អ្នក​​ទេស​ចរណ៍​​បរ​ទេស ​បន្ទាប់​​​ពី​​​​នៅ​ក្នុង​​រយៈពេ​ល​​ ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​​នេះ ​ចំនួន​​អ្នក​​វិ​និ​យោគ​ទុន ​និង​​ភ្ញៀវ​​ទេស​ចរណ៍​​បាន​​កំពុង​​ហូរ​​ចូល ​និង​​មាន​​ការ​កើន​ឡើង​​ជា​​បន្ត​​បន្ទាប់​នោះ​។​

36405dក្នុង​​ពិធី​​ផ្សព្វ​ផ្សាយ​​សេចក្តី​ព្រាង​​ផែន​ការ​​ការ​ពារ​​សន្តិ​សុខ​​សុវត្ថិ​ភាព​​ ជូន​​វិនិ​យោគិន ​និង​​អ្ន​ក​​ទេស​ចរណ៍​​បរទេស​ ដែល​​មាន​​តំណាង​​ស្ថាន​ទូត​​បណ្តា​​ប្រ​ទេស​​ចំនួន​​២៧​​ប្រទេស​​ចូល​រួម ​នៅ​​ទី​ស្តី​ការ​​ក្រ​សួង​​មហា​ផ្ទៃកា​លពី​ ថ្ងៃទី​​១៣ ​ខែ​​មីនា​​លោក ​នាយ​​ឧត្តម​សេនីយ ​នេ​ត​ សាវឿន ​អគ្គ​ស្នង​ការ​​នគ​រ​បាល​​ជាតិ ​មាន​​ប្រ​សា​​សន៌​ថា ផែ​ន​ការ​​ថ្មី​​ដែ​ល​​យើង​​បាន​​សហ​ការ​​រៀបចំ​​នោះ ​គឺធ្វើឡើង​​ធានា​​ប្រ​សិទ្ធ​ភាព​​នៃ​​ការ​រ​ក្សា​​បាន​​បរិ​​កា​ស​ស​និ្ត​​សុខ ​សណ្តា​ប់​ធ្នាប់​​សាធា​រណៈ​​ល្អ​ប្រសើរ​ សម្រាប់​​ជា​​បុព្វ​បទ​​បំរើ​​ដល់​​វិនិ​យោគ​​លើ​​គ្រប់​​វិស័យ ​និង​​ការ​អភិ​វឌ្ឍន៍​​គោល​នយោ​បា​យ​​ជាតិ​​ស្តី​ពី​​ទេស​ចរណ៍​ និង​​ការ​រក្សា​​ការ​ពារ​​សន្តិ​សុខ ​សុវត្ថិ​ភាព ​ជូន​​វិនិ​យោគិន​ និង​​អ្នក​​ទេស​ចរណ៍​​បរទេស​​ទាំង​អស់ ​ដែល​​បាន​​ទទួល​​ការ​​អនុញ្ញា​ត្តិ​​ឲ្យ​ធ្វើ​​ធុរ​កិច្ច ​និង​​ទស្សន​កិច្ច​​នៅ​​កម្ពុជា​​។​

លោក​បានប​ន្ត​ថាអ​នុវត្ត​​ផែន​ការ​​សកម្ម​ភាព​​នោះ ​នឹង​​អាច​​ម្ចាស់​ការ​​បាន​​នូវ​​គ្រប់​​កាលៈ​ទេ​សៈ ​ក្នុង​​ក្តាប់​​ព័ត៌​មាន ​ទាក់​ទង​​នឹង​​ឧបាយក​ល​​បែប​ផែន​​សកម្ម​ភាព​​បំផ្លិច​បំផ្លាញ​​មក​លើ​​វិស័យ​​វិនិ​យោគ ​និង​​ទេស​ច​រណ៍​​ពី​​សំណាក់​​ពួក​​ភេរ​វជន​ និង​​ពួក​​អមិត្រ​​គ្រ​ប់​​ប្រភេទ​​។​​

លោក ​ឯម​ សំអាន​​រដ្ឋ​លេខា​ធិកា​រ​​ក្រ​សួង​ម​ហា​ផ្ទៃ ​មាន​ប្រ​សាសន៍​ថា ​នៅ​ក្នុង​​ផែន​ការ​​ថ្មី​​នេះ ​ប្រ​ការ​​ដែល​​កម្ពុជា​​កំពុង​​ចាប់​អារម្មណ៍​​គឺ​​សារ​ប្រ​យោជន៍​​នៃ​​កា​រ​ហូរ​ចូល​​ភ្ញៀវ​​ ទេស​ចរណ៍​​បរទេស ​កម្ពុជា​​ក៏​​បា​ន​​ជួប​​ការ​​ប្រ​ឈម​​នឹង​​ផល​​អវិជ្ជ​មាន​​មួយ​​ចំនួន​​ដូចជា ​ការ​ទទួល​​រង​គ្រោះ​​រប​ស់​​ជន​បរ​ទេស ​ការ​​ជ្រៀត​ចូល​​សមាសភា​ព​​មិន​ល្អ​​របស់​​ជន​បរទេស ​ហើយ​​បញ្ហា​​នេះ​​គឺ​​បាន​​បង្ក​រ​​ការ​ប៉ះពា​ល​​ជា​ច្រើន​​ដល់​​សន្តិ​សុខ ​សណ្តាប់​ធ្នាប់ ​និង​​វប្ប​ធម៌ ​ប្រ​ពៃណី​​កម្ពុជា​​ពិ​សេស​​មុខមា​ត់​​កម្ពុជា​​ទាំង​មូល​​។​

តាម​​ការ​បញ្ជាក់​​ពី ​លោកឧ​ត្ត​ម​សេនី​យឯក​ គៀត​ ច័ន្ទ​​ថា​រិទ្ធ​ អគ្គ​ស្នង​ការ​​រង​​នគរ​បាលជា​តិ ​បាន​ឲ្យ​ដឹង​​ថា ​នៅ​ក្នុង​​ឆ្នាំ​​២០​១៤ ​កម្ពុជា​​បាន​​ទទួល​​ភ្ញៀវ​​ទេស​ចរណ៍​​បរទេស​​ប្រ​មាណ​​ជិ​ត​​៤​​លាន​​៥​​សេន​​នាក់​ ក្នុង​​នោះ​​អ្ន​ក​​ទេស​​បរ​ទេស ​ជិត​​៤​​លាន​​នាក់​ មាន​​ពាណិជ្ជក​រ​​ជាង​​២​០​​ម៉ឺន​​នាក់​ និង​​មាន​​គម្រោង​​វិនិ​យោគ​ទុន​​១៤៩​​គម្រោង ​មាន​២៥​​វិស័យ​​ក្នុង​​នោះ​​គម្រោង​​វិនិ​យោគ​​ក្នុង​​វិស័យ​​កាត់​​ដែល​ មាន​​៧៣% ​និង​​ឧស្សា​ហ​ក​ម្ម​​ផ្សេងៗ​​ទៀត​​ប្រ​មាណ​​២៣%​​។ ​ឯក​ឧត្តម​ បាន​បញ្ជាក់​​ថា ​កម្ពុជា​ ចាប់​ពី​​ឆ្នាំ​​១៩​៩៤​ មក​ដ​ល់​​ឆ្នាំ​​២០​១៤​​គឺ​​អ្នក​វិនិយោ​គ​ទុន កំ​ពុង​​ធ្វើ​​អា​ជី​វកម្ម​​មាន​​២២​៦៦​​គម្រោង​​​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative