មន្ត្រី​ជំនាញ​ចុះ​រិ​ត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ទំនិញ​តាម​ទី​ផ្សា​រ​នៅ​ភ្នំ​ពេញ​

សមត្ថ​ភាព​ជំនាញ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​រិត​បន្តឹ​ង​ការ​ត្រួត​ពិ​និត្យ​ទំនិញ​ទាំ​ង​​ផ្នែក​​អនា​ម័យ​​និ​ង​​ផ្នែក​​គុណ​ភាព ​​នៅ​​តាម​​ទីផ្សារ​​ជា​ច្រើន​​ប្រ​យោជន៍​ដើ​ម្បី​ការពារ​សុខភាព​របស់​ ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រ​សើរ។​

rendជាក់​ស្តែងកា​លពី​​ថ្ងៃ​​១​៤​​មីនា​​២០១៥​ មន្ត្រី​​កាំ​កុង​ត្រូល​​និង​​មន្ត្រី​​សា​ខា​​ផែ​​ស្ងួត​​ចុង​​ទី​​ភ្នំពេញ​​ បាន​​ចុះ​​ត្រួត​ពិនិត្យ​​តាម​​ទី​តាំង​​លក់​ដូរ​​មួយ​​ចំនួន​​នៅ​​ក្រុង​ភ្នំពេញ ​ក្នុង​​គោល​បំណង​​ដើម្បី​​ទប់​ស្កាត់​​មិ​ន​​ឱ្យ​​មាន​ការ​​ចរា​ចរ​​ទំនិញ​​ខូចគុ​ណភា​ព​​នៅ​ ​លើ​​ទីផ្សារ ​។​​

លោក ​គង់​ វុទ្ធី ​អនុ​ប្រធាន​​សាខា​​កាំ​កុង​ត្រូល បា​ន​​មា​ន​ប្រ​សាសន៍​​ថា​ ជាទូ​ទៅ​​រៀង​រាល់​​១​​ខែ​​ម្ដង​​មន្ត្រី​​កាំ​កុង​ត្រូល​​តែង​តែ​​ចុះ​​ត្រួត​ពិនិត្យ​​ ទំ​និញ​​នៅ​​តាម​​ទី​ផ្សា​រ​​និង​​នៅ​​តាម​​ផ្ទះ​​ប្រ​កប​​អាជីវ​កម្ម​​ជា​ដើម ​។ ​ការ​​ចុះ​​ត្រួត​​ពិនិត្យ​​​ទំនិញ​​បែប​នេះ ​ក្នុង​​បំ​ណង​​ដើម្បី​​មើល​​ថ្ងៃ​​ការ​ផលិត​ ថ្ងៃ​​ហួស​​កាល​កំណត់ ​ការ​​វេច​​ខ្ចប់​ គុណ​​ភាព​​របស់​​ទំនិញ​​ទាំង​​ការ​​ស្តុ​ក​​ទុក ​​និង​​ការ​​ដាក់​​តាំង​​លក់។​

លោក គ​ង់ ​វុទ្ធី ​បាន​​បន្ត​​ថា ​ក្រៅ​ពី​​ត្រួត​ពិនិត្យ​​នៅ​​តាម​​កន្លែង​​លក់​ទំនិ​ញ​​ឬ​​កន្លែង​​លក់​​គ្រឿង​ទេស ​មន្ត្រី​​កាំ​កុង​ត្រូល​​​ក៏​​បា​ន​​ត្រួត​ពិនិត្យ​​នៅ​​តាម​​ឃ្លាំង​​ឬ​​កន្លែង​​លក់​​ របស់​របរ​​មួយ​​ចំនួន​​ផង​​ដែរ​ ។​

នៅ​ក្នុង​ថ្ងៃ​​នោះ​ដែរ​​មន្ត្រី​​កាំ​កុង​ត្រូល​​បាន​ចុះ​​ត្រួត​ពិនិត្យ​​នៅ​​ឃ្លាំ​ង​​លក់​​ជី​​មួយ​​ កន្លែង​​ស្ថិ​ត​​នៅ​​តាម​​បណ្ដោយ​​ផ្លូវ​​ព្រែ​ក​ប្រា ​(៣៦៩)​ ក្នុង​​ភូមិ​​កោះ​ក្របី ​សង្កាត់​​ព្រែក​​ព្នៅ ​ខណ្ឌ​​ច្បារ​អំពៅ ប​ន្ទាប់​ពី​​មន្ត្រី​​កាំកុង​ត្រូល​​សង្ស័យ​​ថា​ កន្លែង​​លក់​​តាម​​ហាង​​ឬ​​ឃ្លាំង​​ខ្លះ​​មាន​​បង្កប់​​កន្ទុយ​បារី​​នៅ​​ក្នុង​​នោះ ​ព្រោះ​ថានៅ​​ថ្មីៗ​​នេះ​​មន្ត្រី​​កាំកុង​ត្រូល​​ធ្លាប់​​បង្ក្រាប​​ជី​​ធម្មតា​​ បង្កប់​​កន្ទុយ​បា​រី​​នៅ​​ក្នុង​​នោះ ​បាន​ជា​​ច្រើន​​តោ​ន​​នៅ​​តាម​​បណ្ដា​​ខេត្ត​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative