ការ​ផ្តល់​អាហា​រូបត្ថ​ម្ភ​សម្រាប់​ម្តាយ​និង​ទារក​អំឡុង​មុន​ពេល​មាន​ផ្ទៃ​ពោះ​មា​ន​សារៈ​សំ​ខាន់​ណាស់​

វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​សម្ភព​បាន​អះ​អាង​ថា​អា​ហា​រូបត្ថម្ភ​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​​ម្តាយ​និង​ ទារក​ នៅ​ក្នុង​អំ​ឡុង​មុន​ពេល​មាន​ផ្ទៃ​ពោះ​ពេ​ល​មាន​គភ៌ ​និង​ក្រោយ​សម្រាល​និង​ជួយ​កា​ត់​បន្ថ​យ​បញ្ហា​កង្វះ​អាហា​រូប​ត្ថម្ភ។​

9172sdដើម្បី​ប​ង្ហាញ​ពី​គុណ​ប្រ​យោជន៍​ដល់​ស្ត្រី​ដែល​ជា​ម្តាយ​ និង​អ្ន​ក​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​​ម្តាយ​នៅ ​ថ្ងៃ​ខាង​មុខ​សិក្ខា​សាលា​មួ​​យ​ស្តីពី​អាហារ​បំប៉ន​ត្រូវ​បាន​រៀប​ចំ​ឡើង ​កាល​ពី​ថ្ងៃ​ទី​១​៥​មីនា​នៅ ស​ណ្ឋា​គា​​រ​អាំង​ទែរ​កុង​ទី​ណង់​កាល់ ​ដោយ​មាន​ការ​ចូល​រួម​ស្តាប់​ពី​មាតា​បិតា​ប្រ​មាណ​២០០​នាក់ ​។​

សិក្ខា​សាលា​សុខ​ភាព​នេះមា​នគោ​ល​បំ​ណង ​ចូល​រួ​ម​អប់រំ​ ស្ត្រី​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្ន​ក​ម្តាយ ​និង​អ្នក​ម្តាយ​នៅ​កម្ពុជា​អំពី​អាហា​រូបត្ថម្ភ​ និង​ការ​ថែ​ទំា​សុខ​ភាព​មុន​និង​អំឡុងពេ​ល​មាន​ផ្ទៃ​ពោះ ​និង​ក្រោយ​ពេល​សម្រាល​កូននិ​ង​ដើម្បី​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ពី​កង្វះ​អាហារ​រូបបត្ថម្ភ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ផ​ង​ដែរ។​

លោក​ស្រី​សាស្ត្រា​ចារ្យ​វេជ្ជណ្ឌិត ​ឯក​ ម៉េង​លី ​ប្រ​ធាន​ផ្នែក​សម្ភព​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ​បាន​លើកឡើ​ងថា​«​ របប​អាហា​រូបត្ថម្ភ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​មាតា ​និង​ទារក​នៅ​ក្នុង​អំឡុង​ពេល​មុន​ពេល​មាន​ផ្ទៃ​ពោះ​ពេល​មាន​គភ៌ ​និង​ក្រោយ​សម្រាល​។​ អាហារ​បំប៉​ន​ទាំង​នោះ​ផ្ទុក​ទៅ ​ដោយ​ជាតិ​ដែក​កាល់​ស្យូម ​DHA​ និង​សារ​ធាតុ​សំខាន់ៗ​ទៀត»​។​

លោក​ស្រី​វេជ្ជ​ប​ណ្ឌិត​ក៏​បាន​ធ្វើ​បទ​បង្ហាញ​និង​ពន្យល់​ពី​សារៈ​សំខាន់​ និង​សារៈ​ប្រ​យោជន៍ ​នៃ​អាហារូ ប​ត្ថម្ភ​  ក្នុ​ង​ពេល​ជិត​មាន​គភ៌​ពេល​កំពុង​តាំង​គភ៌ ​និង​ក្រោយ​ពេល​សម្រាល​ក៏ ​ដូច​ជាវិ​ធី​សាស្ត្រ​ក្នុង​ការ​ថែរ​ក្សា​សុខ​ភាព​មាតា ​និងទា​រ​ក​ព្រ​ម​តាំង​រោគ​ស្ត្រី​ថែម​ទៀត។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative