គ្រោះថ្នាក់​ចរា​ចរណ៍​ថ្ងៃទី​១៥​មីនា​ស្លាប់​មនុស្ស​៦​នាក់​និង​របួស​១៦​នាក់​

តាមរ​​បាយ​​ការណ៍​​ពី​​នា​យក​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្កស្នង​ការ​ដ្ឋាន​​នគ​​​រ​​បាល​​ជាតិ ​បាន​ឲ្យ​ដឹង​ថា​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំង​​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា​ឆ្នាំ​​២​០​១៥​​នេះ ​បាន​កើត​ឡើង​​​ចំនួន​ ១៣​​លើក​ (​​យប់​ ០​៩​​លើក​​)​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់ ​០៦​​នាក់​ (​ប្រុស​)​, ​រង​របួស​​ធ្ងន់ ​១០​​នាក់ ​(​ស្រី​ ០២​​នាក់​)​ និង​​រង​​របួស​ស្រាល ​០៦​​នាក់​​(​ស្រី​ ០២​​នាក់​)​ ​។​​

11000266_1699511673608787_7609026012343795156_ndក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​១៣​​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៧​​គ្រឿង ​ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន ​១៣​​គ្រឿង​​,​ រថ​យន្ត​​ធុន​​តូច​​ចំនួន ​០២​​គ្រឿង​​, ​យាន​​ផ្សេងៗ ​០២​​គ្រឿង ​និង​​អ្នក​​ថ្មើរ​ជើង ​០៣​​នាក់ ។​​

មូល​ហេតុ ​ដែល​​បណ្តាល​ឲ្យ​​មាន​​គ្រោះ​ថ្នាក់ ​គឺ​​មក​ពី​​ល្មើស​​ល្បឿន ០​៣​​លើក​​, ​ស្រ​វឹង ​០៤​​លើក​​, ​មិន​​គោ​រព​​សិទ្ធ ​០១​​លើក​​,​ ប្រ​ជែង​​គ្រោះ​ថ្នាក់​ ០២​​លើក​​, ​បត់​​គ្រោះ​ថ្នាក់​ ០២​​លើក ​និង​​មនុស្ស​​ដើរ​​ឆ្ល​ងផ្លូវ​ ០១​​លើក ​។ ​ក្នុង​​នោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់ ​ដោយ​​មិន​​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន ​១៧​​នាក់​ (​​យប់​ ១៣​​នាក់​​) ​។​​

រថ​យន្ត​​ពិ​ន័យ​​សរុប​​ចំនួន ​១៨៥​​គ្រឿង​ (​​រថ​យន្ត​​ធុន​​ធំ​ ៥៩​​គ្រឿង​​) ​ស្មើ​​និង ​១៩៥​​ករណី​,​ ​ករណី​​ល្មើ​​ក្រ​ដាស​​ស្នាម​ ១៦៥​​គ្រឿង​ ស្មើ​​និង​ ១៧២​​ករណីៈ ​រួម​មាន ​បណ្ណ​​បើក​បរ​​ហួស​​សុពលភា​ព ​១៤​​ករណី​​, ​បណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន ​០១​​ករណី​​, ​គ្មាន​​បណ្ណ​​អាជី​វ​កម្ម ​១៦​​ករណី​,​ គ្មាន​​ឈៀក ២​៣​​ករណី​​, ​បើក​បរ​​ហួស​​ល្បឿន​​កំណត់ ​១១៨​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​ ២០​​គ្រឿង ​ស្មើ​​និង​ ២៣​​ករណី​ រួម​មានៈ ​ដឹក​​សំពីង​សំពោង​ ២៣​​ករណី ​។​​

ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួន ​៤៦០​​គ្រឿង​ ក្នុង​នោះ​​មាន​ ជិះ​​ម៉ូតូ​​អត់​​ពា​ក់​មួក ​២៨១​​ករណី​,​ ជិះ​​​ម៉ូតូ​​អត់​​កញ្ចក់ ​១៥៩​​ករណី​​, ​ដឹក​​លើស​​ចំណុះ ​០១​​ករណី​​, ​សញ្ញា​​ចរា​ចរណ៍ ​១៧​​ករណី ​និង​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​ ០​២​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative