កម្ពុជា​ប្រារព្វ​ពិព័រណ៍​ភូមិ​អា​ស៊ាន​ជា​លើក​ដំបូង​នៅ​ក្នុង​តំបន់​

ដេប៉ា​តឺម៉ង់​សិក្សា​អន្តរ​ជាតិ​នៃ​សាកល​វិទ្យា​ល័យ​ភូមិ​ភ្នំពេញ​បាន​រៀប​ចំ​ពិ​ព័រណ៍​ភូមិ​អាស៊ាន​ជា​លើ​ក​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា​និង​ខុស​ប្លែក​ពី​អ្វី​ដែល​ធ្លាប់​មាន​នៅ​តា​ម​បណ្តា​ប្រ​ទេសនានា​ក្នុង​តំបន់​ពិសេស​ព្រឹត្តិ​ការណ៍​នេះ​រៀបចំ​ឡើង​ស្រប​ពេល​ដែល​សមាគ​ម​ប្រ​ជា​ជាតិ​អាស៊ី​អា​គ្នេយ៍​(អាស៊ាន​)​កំ​ពុង​តែរួម​គ្នា​បង្កើ​ត​ជា​សហ​គមន៍​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០​១៥​ខាង​មុខ។​

IMG_1737dព្រឹត្តិ​ការណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិ​វេណ​វិទ្យា​ស្ថាន​ភាសា​បរទេស​នៃ​សាក​ល​វិ​ទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំ​ពេញ​ក្រោ​ម​អធិប​តី​ភាព​លោក​ហង់​ជួន​ណា​រ៉ង​រដ្ឋ​មន្ត្រី​ក្រ​សួអ​ប់រំ​យុវ​ជន​និង​កីឡា​និ​ង​មាន​ការ​ចូល​រួម​តាំង​ពិព័​រណ៍​ពីបណ្តា​ប្រ​ទេស​ក្នុង​អាស៊ាន​ចំនួន​៩​រួម​មាន​ប្រ​ទេស​កម្ពុជា,​វៀ​ត​ណាម,​ឡាវ,​ប៊្រុយ​ណេ,​ឥណ្ឌូ​នេស៊ី,​ម៉ា​ឡេស៊ី​,ថៃ​,មីយ៉ាន​ម៉ា​និង​ប្រ​ទេស​ហ្វីលី​ពីន​។​ចំ​ណែក​ប្រទេ​ស​សឹង្ហ​បូរី​មិន​បាន​ចូល​រួម​ទេ។​

លោក​នាក់​ចិន្តា​រិទ្ធិ​ប្រ​ធាន​ផ្នែក​ដេប៉ាតឺ​ម៉ង់​សិក្សា​អន្ត​រ​ជាតិ​បាន​មាន​ប្រ​សាស​ន៍​ថា​ពិព័រណ៍​ភូមិ​អាស៊ាន​នេះ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដែល​បង្កើត​ឡើង​ជាលើ​​ក​ដំបូង​សំរាប់​ប្រ​ទេស​កម្ពុជា​ក៏​ដូច​ជា​ប្រ​ទេស​នៅ​ក្នុង​តំ​បន់​ក្នុង​គោល​បំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​វប្ប​ធម៌​និង​អរិ​យ​ធម៌​ដ៏​ល្អ​ប្រ​ពៃណី​រ​បស់​ប្រ​ទេស​ជាស​មាជិក​អាស៊ាន​និង​ក៏​ដើម្បី​បង្កើត​ទំ​នាក់​ទំន​ង​ជិត​ស្និត​ក្នុ​ង​ចំ​ណោម​មហា​ជន​ក្នុង​គោល​ដៅ​រួម​គ្នា​កសាង​សហ​គមន៍​អាស៊ាន​។​លោក​បាន​បន្ត​ថា​ពិព័រណ៍​នេះក៏​នឹង​បាន​ផ្តល់​ឪកាស​ដល់​អ្ន​ក​ចូល​រួម​បាន​សិក្សា​ស្វែង​យល់​បន្ថែ​ម​អំពី​លក្ខណៈពិ​សេស​រប​ស់​ប្រ​ជា​ជាតិ​អាស៊ីអា​គ្នេយ៍​។​

លោក​នាក់​ចិន្តា​រិទ្ធិ​បាន​បន្ថែម​ថា​ពិព័រណ៍​នេះ​ផ្តោត​លើ​ស​កម្មភា​ព​ចំនួន​៤​គឺ​ទី​១​ការ​តាំង​ពិព័រណ៍​ទី​២​ការ​បង្ហាញ​ពី​ប្រ​ភេទ​អាហារ​រប​ស់​ប្រ​ទេស​នីមួយៗ​ទី៣​ការ​លេង​ល្បែង​ប្រ​ពៃណីនិ​ង​ទី៤​និង​ការ​បង្ហាញ​ពី​វប្ប​ធម៌​និង​របាំរ​បស់ប​ណ្តា​ប្រ​ទេស​ជា​សមា​ជិក​អាស៊ាន។​

កញ្ញា​ហេង​មុនី​និច​និស្សិ​ត​វិទ្យាស្ថាន​ភាសា​បរទេស​ឆ្នាំ​ទី៣​ដែល​បាន​ចូល​រួមនៅ​ក្នុង​ពិព័រណ៍​ភូមិ​អាស៊ាន​ដែរនោះ​​បាន​មាន​ប្រ​សាសន៍​ថា«​ព្រឹត្តិ​ការណ៍​នេះ​វាមា​ន​សារៈ​សំខាន់​ណាស់​ដល់​និស្សិ​ត​យើង​ក្នុង​ការ​យល់​ដឹង​ពី​វប្ប​ធម៌​និង​ប្រ​ពៃ​ណី​រ​បស់​អា​ស៊ាន​ព្រោះ​ថា​ពេល​ខ្លះ​យើង​បាន​ឃើញ​តែ​នៅ​ក្នុង​ឯក​សារ​ឬសៀ​វ​ភៅ​តែ​មិន​បាន​ឃើញ​ពី​ទំនៀម​ទំលាប់​ការ​សំដែង​របស់​គេ​ឡើយ​តែ​ពេល​នេះ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្តង​»​។​

លោ​ក​ហង់​ជួន​ណារ៉ុន​បាន​មាន​ប្រ​សាសន៍​ថា​នេះ​គឺ​ជា​លើក​ទី១​ហើយ​ដែល​ប្រ​ទេស​កម្ពុ​ជា​បាន​រៀប​ចំ​ឡើងពិ​ព័រណ៍​ភូមិ​អា​ស៊ាន​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​បង្កើត​សហ​គមន៍​អា​ស៊ាន​នៅ​ចុង​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ​ដែ​ល​នៅ​អា​ស៊ាន​មាន​៣​គឺ​សហ​គម​ន៍​សេដ្ឋ​កិច្ច​អាស៊ាន ​សហ​គមន៍​សន្តិ​សុខ​អាស៊ា​ននិង​ សហគ​មន៍​វប្ប​ធម៌​អាស៊ាន​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ការ​រៀប​ចំព្រឹត្តិ​ការណ៍​នេះឡើ​ង​ដើម្បី​លើក​កំពស់​ការយ​ល់​ដឹង​ពី​អាស៊ាន​ដើម្បី​ឲ្យ​យុវជ​ន​យើង​បាន​ស្គា​ល់​ពី​វប្ប​ធម៌​អាស៊ាន​ដើម្បី​យុវជន​បាន​ដឹង​ពី​វប្ប​ធម៌​ប្រ​ណៃ​ណី​និ​ង​ម្ហូប​អាហារ​អាស៊ា​ន​និង​ក៏​ដើ​ម្បី​បង្ហាញពី​មិត្ត​ភាព​និង​សាម​គ្គី​ភាព​ប្រ​ទេស​និង​ប្រ​ជា​ជន​អាស៊ាន។​

លោក​រដ្ឋ​មន្ត្​រីបា​ន​បញ្ជា​ក់​ថា«​នេះជា​ព្រឹត្តិ​ការណ៍​យ៉ា​ង​សំខាន់​ដែល​បង្ហាញ​សញ្ញា​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើ​ម្បី​បោះ​ជំហាន​ចូល​ទៅ​ក្នុ​ង​សហ​គមន៍​អាស៊ាន»។​

លោក​រដ្ឋ​មន្ត្រី​បន្ថែ​ម​ថា«​ដើម្បី​ប្រកួ​ត​ប្រ​ជែង​ប្រ​ទេស​នៅ​ក្នុង​អាស៊ាន​កម្ពុជា​ជា​ប្រទេស​ដែល​ជាសមាជិក​ថ្មី​ត្រូវ​ខិត​ខំប្រឹង​ប្រែង​ថែម​ទៀតដើ​ម្បី​ប្រ​ណាំង​ប្រ​ជែង​ជាមួ​យ​ប្រ​ទេស​អាស៊ាន​ផ្សេងៗ​ទៀត។ ​យុវជន​យើង​ក៏​ត្រូ​វ​ខិត​ខំ​ពង្រឹង​ចំណេះ​ដឹ​ង​សមត្ថ​ភាព​ខ្លួន​ឯង​ដើម្បី​ប្រ​កួត​ជា​មួយ​ប្រ​ទេស​ផ្សេង​ទៀដែ​រ​។​ហេតុ​ដូច្នេះហើ​យ​បា​​​ន​ជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បា​ន​ដាក់​ចេញ​នូវ​កំណែ​ទំ​រង់​ដើម្បី​ឲ្យ​យុវជ​ន​យើង​អាច​មាន​សត្ថភាព​ដូចគេ​ដូចឯង​ដែរឬ​ខ្លាំង​ជាង​គេ​ពីព្រោះ​ថាដើ​ម្បី​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​សមា​ហរណ​កម្ម​អាស៊ានបា​នល​៕ត្រា​តែ​យើង​ខ្លាំង​មាន​សមត្ថ​ភាព។​អញ្ខឹង​យើង​ត្រូ​វ​ខំប្រឹង​ដើ​ម្បី​ឲ្យ​ខ្លាំង​។​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​យុវជន​យើង​ស្គាល់​ច្បា​ស់​ពី​ខ្លួ​ន​យើង​ស្គាល់​ច្បា​ស់​អ្ន​ក​ជិត​ខាង​យើង​ហើយ​ត្រូវ​ដឹង​ថា​តើ​យើង​ត្រូវ​ទៅ​កន្លែង​ណានៅ​ឯណា​នឹ​ង​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៀត»។​

IMG_1726dតែ​យ៉ាង​ណាក៏​ដោយ​លោក​ហង់​ជួនណា​រ៉ុន​បាន​លើក​ឡើង​ថា​ក​ម្ពុជា​នៅ​តែមា​ន​បញ្ហា​ប្រ​ឈម​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រ​ទេស​គេ​ដែល​មិន​មាន​ស​​ង្គ្រា​ម​៣០ឆ្នាំ។​ប្រទេស​យើង​មាន​សង្គ្រាម​ត្រូវ​បាន​បំផ្លាញ​ស្ទើ​រ​តែ​ទាំង​ស្រុង​ពិសេស​លើ​វិស័យ​អប់រំ​អញ្ខឹង​ការ​ប្រឈម​គឺកា​រខ្វះ​សម្ភារ​សិក្សា​និង​ធន​ធាម​នុស្ស​។​ដូច​នេះ​ទាម​ទារ​ឲ្យ​យុវ​ជន​យើង​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ទាន់​ប្រទេស​គេ។​

ពាក់ព័ន្ធ​បញ្ហា​សមា​រណកម្ម​សេដ្ឋ​កិច្ច​អាស៊ាន​នេះ​ដែរ​កញ្ញា​ហេង​មុនី​និច​បាន​លើក​ឡើងថា​«​ខ្ញុំ​បាន​ត្រៀម​រួច​ហើយ​នៅ​ពេល​សហ​គមន៍​សេដ្ឋ​កិច្ច​អាស៊ាន​ចូល​មក​ដល់​នា​ចុង​ឆ្នាំនេះ​។​ទោះ​ជា​មិន​បាន​១០០​ភាគ​រយ​ក៏អា​ច​បាន​៨០​ភាគ​រយ​ពោល​គឺ​បាន​សិក្សា​និង​ស្គាល់​ពី​វប្ប​ធម៌​របស់​អាស៊ាន​ដ៏ទែ​ទៀត»។​កញ្ញ​បាន​បន្ថែម​ថា​ប៉ុន្តែ​អ្វី​ដែល​យុវជន​ត្រូវ​ប្រ​ឈម​នោះ​គឺ​ភាសាតែ​ម្តង។​យុវ​ជន​ដែល​អាចមា​នសមត្ថ​ភាព​មាន​តែមួ​យ​ចំនួន​ទេ​ចំពោះ​យុវ​ជន​នៅ​តាម​ជន​បទ​មាន​ភាព​ទន់​ខ្សោយ​ផ្នែក​ភាសា​នេះ។​រីឯ​ជំនាញ​ក៏មា​ន​ការ​ខ្វះ​ខាត​ដែរ​។ដូច​នេះ​ដើម្បី​ចូល​រួម​ជា​មួយ​គេ​បា​ន​ត្រូវ​ពង្រឹ​ង​ផ្នែ​ក​ភា​សា​បរទេស​និង​ពង្រឹង​ការ​អប់រំ​ពី​ថ្នាក់​ក្រោ​ម​ដល់​លើ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative