គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ថ្ងៃទី​​១៣​​ មីនា​​ ​​ស្លាប់​​០៥​​នាក់​​របួស​ធ្ងន់​​ស្រាល​​០​៨​​នាក់​

យោង​​តាម​​របាយ​​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្តា​ប់​​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​​បា​ន​ឲ្យ​ដឹង​​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​នៅ​​ទូទាំ​ង​​ប្រទេស​កាល​ពី​ថ្ងៃ​ទី​​១៣ ​ខែ​មី​​នា ​ឆ្នាំ​​២០១​៥​​នេះ ​បាន​​កើ​ត​ឡើង​​ចំនួន ​០៩​​លើក ​ក្នុង​​នោះ​​យប់​​០​៥​​លើក​​,​ បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន​​០​៥​​នាក់​ (​​ស្រី​​១​​នាក់​)​ រ​ង​​របួស​​ធ្ងន់ ​០៦​​នាក់​​(​ប្រុស​​)​,​​និង​​របួស​ស្រាល​​០​២​​នាក់​ (​ប្រុស​)​។

fulld​នៅក្នុង ​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ​០៩​លើក​​នេះ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​យន្ត​​សរុប ​១៦​​គ្រឿង ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​០​៨​​គ្រឿង​​​,​​រ​ថ​យន្ត​​ធុន​​តូច​​ចំនួន​​០៤​​គ្រឿង​​​,​រ​ថ​យន្ត​​ធុន​​ធំ​​១​​គ្រឿង​,​​យាន​​ផ្សេងៗ​​៣​​គ្រឿង។​

​របាយកា​រណ៍​​ខាង​លើ​​ប្រាប់​​បន្ត​ មូលហេ​តុ ​ដែល​​បណ្ដាល​​ឲ្យ​​កើត​មាន​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្ដាល​មក​ពី​ ល្មើស​​ល្បឿន​​០៣​​លើក​​,​​មិន​​គោរព​​សិទ្ធ​​១​​លើក​​,​​មិន​​ប្រ​កាន់​​ស្តាំ​​១​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​១​​លើក​​,​​ស្រ​វឹង​​១​​លើក​​,​​កត្តា​​យា​ន​យន្ត​​២​​លើក។​ ​ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិ​ន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​​០៨​​នា​ក់​​(​​យប់​​០៤​​នាក់​​)។

​យោង​​ តាម​​របាយ​​ការណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​​ប្រាប់​​បន្ត​​ទៀត​​ឲ្យ​​ដឹង​​ថា ​កាល​ពី​​ថ្ងៃ​ទី​​១៣​ ខែ​មីនា ​ឆ្នាំ​​២​​០​១៥​​នេះ ​រថយ​ន្ត​​ទាំង​អស់​​ដែល​​ត្រូវ​​ផាក​ពិន័យ​​សរុប​​ចំនួន​​៦៦៥​​គ្រឿង​ (​រ​ថយន្ត​​ធំ​​២៣៩​​គ្រឿង​​​)​​ស្មើ​​និង​​៦៧៧​​ករណី ​,​​ករណី​​ល្មើស​​ក្រដាស​​ស្នាម​​៣៨១​​គ្រឿង ស្មើ​​និង​​៣៩០​​ករណី ​រួម​មាន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​​១៧​​ករណី​​, ​គ្មាន​​ប័ណ្ណ​​អា​ជីវ​កម្ម​​៣៣​​ករណី​​,​​គ្មាន​​ឈៀក​​៣៧​​ករណី​​,​​ឈៀក​​ហួស​​សុ​ពល​ភាព​​០៧​​ករណី​​,​បើក​បរ​​ហួស​​ល្បឿន​​កំណត់​​៦១​​ករណី​​,​ បើក​បរ​​មិន​​ពាក់​​ខ្សែ​ក្រវាត់​​២៣៥​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​ទេស​​មាន​​២៨៤​​គ្រឿង ​ស្មើ​​និង​​២៨៧​​ករណី​​រួម​​មាន ​ដឹក​​សំពីង​សំពោង​​២៦២​​ករណី​​, ​ដឹក​​លើស​​ចំណុះ​​២៥​​ករណី។

​ដោយ​ឡែ​ក​​ម៉ូតូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​១,២​០៨​​គ្រឿង​ក្នុង​​នោះ​​មាន ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦៥​៣​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ចក់​​៥០​១​,​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​១៧​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​២៦​ ករណី​​,​​ដឹក​​លើស​​ចំណុះ​​២​​ករណី​​,​​ផ្លាក​លេខ​​បាក់​​ឬ​​ខូច​​៦​​ករណី​​និង​​ស្រ​វឹង​​០៣​​ករណី។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative