មន្ត្រី​​កាំកុង​ត្រូ​ល​ចុះ​​ត្រួត​ពិនិត្យ​​ទំនិញ​​ដែល​​ហួស​​សុពល​ភាព​​នៅ ​ផ្សារ​​ប៉ា​​ហ៊ី​​ខេត្ត​​ប៉ៃលិន​

​លោក ​សាន ​វិជ្ជា​​សា​រ៉ាវុធ ​ប្រធា​ន​​កាំ​កុង​ត្រូល​​សា​ខា​​ខេត្ត​​ប៉ៃលិន​ និង​​លោក ​សុខ ​សា​ធី​​​ម​ ប្រធាន​​មន្ទី​រ​​ពាណិ​ជ្ជ​កម្ម​​ខេត្ត​​កាលពី​​ ថ្ងៃទី​​១៣ ​ខែមី​នា ​ឆ្នាំ​​២០​១៥ ​បាន​​ចុះ​​ត្រួតពិ​និត្យ​​ទំ​និញ​​ចំណីអា​ហារ​​ និង​​គ្រឿង​​ភេស​ជ្ជៈ​​នៅ​​ផ្សារ​​សាមគ្គី​ ហៅ​​ផ្សា​រ​​ប៉ា​​ហ៊ី ​ខេត្ត​​ប៉ៃលិន ​ដើម្បី​​ធានា​​សុវត្ថិ​ភាព​​សម្រាប់​​ប្រជា​ពលរដ្ឋ​​ទិញ​​យក​​ទៅ​​ប្រើ​​ប្រាស់​។​

F3sការ​​ចុះ​​ត្រួត​ពិនិត្យ​​ទំនិញ​​អស់​​សុពល​​ភាព​​នេះ​ដោយ​សារ​តែ​កា​ល​ពី​ខែ​​មុន​​មាន​​សិស្ស​​តូចៗ​​ចំនួន​​២៨​​នាក់​​សិក្សា​​នៅ​​ឯក​ជន​​ មួយ​​ឈ្មោះ ​ខ្មែរ​​អន្ត​រ​ជាតិ​​(​ប្រ៊ី​ដ​​) មាន​ ​ទីតាំង​​ស្ថិត​នៅ​​ភូមិ​​ថ្នល់ទ​ទឹង ​ឃុំ​​អូរអ​ណ្ដូង ​ស្រុក​​សាលា​​ក្រៅ ​ខេត្ត​​ប៉ៃ​លិន​ បាន​​ពុល​​ចំណី​អា​ហារ​​ក្អួត​ចង្អោរ​ រាគ​​រុះ​​ ហើយ​​ត្រូវ​​បាន​​គេ​​ដឹក​​បញ្ជូន​​ទៅ​​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​​បន្ទាប់​​ពី​​សិស្ស​​ តូចៗ​​ទាំង​នោះ​​បាន​​ទទួល​​ទាន​​ចំណី​អាហារ​​គ្មា​ន​​សុវត្ថិ​ភាព​​នៅ​ក្នុង​​សាលា​រៀន​ ​ឯក​ជន​​នោះ​​,​​ហើយ​​ការ​​ពុល​​ចំ​ណី​អា​ហារ​​ចំពោះ​​សិស្ស​​តូច​​ទាំងនោះ​ ​​គឺ​​មិន​​បង្ក​​ឱ្យ​​សិស្ស​​ណា​​ម្នាក់​​ទទួលរ​ង​​គ្រោះ​​ដល់​​បាត់​បង់​​ជីវិត​​នោះ​​ឡើយ​។​

ប្រ​តិប​ត្តិ​ការ ​​ចុះ​​ត្រួត​ពិនិត្យ​​ទំនិញ​​ចំណី​អាហារ ​និង​​គ្រឿង​​ភេសជ្ជៈ​​របស់​​មន្ត្រី​​ជំនាញ​​នៅ​​ផ្សារ​​ប៉ា​​ហ៊ី ខេ​ត្ត​​ប៉ៃ​លិន ​​គេ​​បាន​រក​​ឃើញ​​ដក​ហូត​​នូវ​​ទំនិញ​​ហួស​​កាល​បរិ​ច្ឆេទ​​ប្រើ​ប្រា​ស់​​ចំនួន​​២​​ ប្រ​ភេទ​​គឺ​​ទឹ​ក​ក្រូច​​សម្រាប់​​កូន​ក្មេង​​ចំនួន​​២​​កេះ​​ស្មើ​និង​​២៤​​ដប​ ប៊ីចេ​ង​​ចំនួន​​៨​០​​កញ្ចប់​​ស្មើ​​និង​​៨.៧​ ​ក្រាម​ និង​​ទឹក​​ក្រូច​​ម៉ាក​​ឆែ​​ចំនួន​​៥​​កេះ​​ស្មើ​​និង​​១២០​ឋ​ដប​​។​​

ចំណី​អាហារ​​ និង​​គ្រឿង​​ភេសជ្ជៈ​​ទាំង​នេះ​​ត្រូវ​​បាន​​មន្ត្រី​​ជំ​នាញ​​ដក​ហូត​​ពី​​អាជី​វក​រ​​យក​​មក​ ​រក្សា​​ទុក​​នៅ​​ការិ​យា​ល័យ​​សាខា ​កាំ​កុង​ត្រូល​​ខេត្ត​​ដើម្បី​​ទុក​​ដុត​​កំទេច​​ចោល​​។​​ ជាមួ​យគ្នានេះ​ដែរ​​ មន្ត្រី​​ជំនាញ​​ក៏​​ឱ្យ​​អាជី​វករ​​ផ្ដិត​មេ​ដៃ​​ធ្វើ​​កិច្ច​សន្យា​​ដើម្បី​​ឱ្យ​​ ពួក​គាត់​​បញ្ឈប់​​កា​រ​ដា​ក់​​តាំង​​លក់​ទំនិញ​​គ្មាន​​សុវត្ថិ​ភាព​​តទៅ​ទៀត ​ប្រ​សិន​​បើ​​នៅ​ពេល​​ក្រោយ​​រក​​ឃើញ​​នៅតែ​​មិ​ន​​រាង​ចាល​​សមត្ថ​កិច្ច​​នឹង​​អនុ​វត្ត​​ ទៅតា​ម​​ផ្លូវ​ច្បាប់​​។​​

លោក ​សាន​វិ​ជ្ជា ​សា​រ៉ា​វុធ ​ប្រធា​ន​​កាំ​កុង​ត្រូ​ល​​សាខា​​ខេត្ត​​ប៉ៃ​លិន​​បាន​​ប្រា​ប់​​ឱ្យ​​ដឹ​ង​​ថា​​ មន្ត្រី​​ជំ​នាញ​​ចុះ​​មក​​ត្រួត​ពិនិត្យ​​នៅ​​លើ​​ទី​ផ្សារ​​ប៉ា​​ហ៊ី ​ក្នុង​​ខេត្ត​​ប៉ៃ​លិន​​នេះ ​ក៏​បាន​​អប់​រំ​​ណែ​នាំ​​ដល់​​អាជី​វករ​​ឱ្យ​​ចេះ​​រៀបចំ​​ទុកដា​ក់​​ទំ​និញ​​តាម​​បច្ចេក​ទេស​​ លក្ខណៈ​​អនាម័យ​​ណែ​នាំ​​ឱ្យ​​ចេះ​​មើល​​លេខ​​កំណត់​​សុពល​ភាព​​ការ​ប្រើ​ប្រាស់​​ទំ​និញ ​និង​​ណែ​នាំ​​អាជីវក​​ទិញ​​ទំនិញ​​យក​​មក​​ដាក់​​តាំង​​លក់​​នូវ​​ទំ​និញ​​ដែល​​មាន​​ស្លាក​​ សញ្ញា​​ត្រឹម​ត្រូវ​​។​​ លោក​​បាន​​ប្រា​ប់​​ឱ្យ​​ដឹង​​ទៀត​​ថា​​ មន្ត្រី​​ជំ​នាញ​​នឹង​​បន្ត​​ចុះ​​ត្រួត​ពិនិត្យ​​ទំ​និញ​​នៅ​​តាម​​ទី​ផ្សា​រ​ជា​​ បន្ត​បន្ទាប់​​ដូច​​ភ្លៀងរ​លឹម​​ដើម្បី​​បង្កា​រ​​ទប់​​ស្កាត់​​រាល់​​កា​រ​​ច​រា​ចរណ៍​​ ទំនិញ​​គ្មាន​​សុវត្ថិ​ភាព​​ចៀស​វាង​​ប្រ​ជាព​លរដ្ឋ​​មិន​បាន​​យល់ដឹ​ង​​ទិញ ​គ្មាន​​សុវត្ថិ​ភាព​​យក​​ទៅ​​ប្រើ​ប្រាស់​​បង្ក​​ឱ្យ​​ប៉ះ​​ពាល់​​សុខភា​ព​​កើត​ជា​​ជំងឺ​​ ដែល​​ជា​​ហេតុ​​ធ្វើ​​ឱ្យ​​ខាត​បង់​​ថវិកា​​ក្នុង​​និង​​ថវិកាជា​តិ​​ផង​ដែរ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative