មន្រ្តី​នគរ​បាលក​ម្ពុជា​ត្រូវ​បង្កើន​ចំណេះ​ដឹង​បន្ថែ​ម​ដើម្បី​ដើរ​ឲ្យ​ទាន់​បរិបទ​នៃ​ការ​រីក​ចំរើន​របស់​សង្គម​

«មន្រ្តីន​គរ​បាល​កម្ពុជា​ទំាង​អស់​ត្រូវ​បង្កើន​ចំ​ណេះដឹ​ង​បន្ថែម​ដើម្បី​ដើរ​ឲ្យទា​ន់​បរិបទ​នៃ​ភាព​រីក​ចំរើន​របស់​សង្គម​ និង​ប្រព័ន្ធ​បច្ចេក​វិទ្យា»​។​នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក​នាយ​ឧត្តម​សេនីយ៍ សេ​ង ​ផល្លី​ ប្រ​ធាន​បណ្ឌិត្យ​សភា​នគ​រ​បាលក​ម្ពុជា ​នៅ​ក្នុ​ង​ពិធី​ប្រ​កាស​តំាង​ស៊ប់​ ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរ​ បាល​ជាតិ ​នៅ​សាលាន​គរ​បាល​ជាតិ​ភូមិ​ភាគ​៤​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃទី​១២​ខែ​មីនា​កន្លង​ទៅ។​

en2sបើ​តាម​របាយ​ការណ៍​លោក​វរសេនីយ៍​ឯក ​ហុង ​ណារ៉ុង​នា​យក​សាលា​នគ​រ​បាល​ជាតិ​ភូមិ​ភាគ​៤ ​ខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​ថា​មន្រ្តី​នគរបា​ល​ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​និង​ប្រ​កាស​តំាង​ស៊ប់​ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគ​រ​បាល​ជាតិ​នៅ​ពេល​នេះ​មាន​ចំនួន​១៨៤​នាក់​ ស្រី​២៤​នាក់​ក្នុង​នោះម​ក​ពី​ខេត្ត​ សៀម​រាប​ ចំនួន ​៩៥​នាក់ ​ខេត្ត​កំពង់​ធំ​៣​​៩​នាក់​ មក​ពី​ខេត្ត​ព្រះ​វិហារ​៣២​នាក់​ និង​មក​ពី​ខេត្ត ​ឧត្តរ​មាន​ជ័យ​១៨​នាក់ ​។​លោក​បាន​បន្ត​ថា​មន្ត្រី​នគរ​បាល​ទំាង​នេះ​សុទ្ធ​តែបា​ន​ឆ្លង​ការហ្វឹក​ ហាត់​មាន​សមត្ថ​ ភាព​គ្រ​ប់​គ្រាន់​ជា​មន្រ្តី​នគ​រ​បាល​ជាតិ​ពិត​ប្រា​កដ ​។​

លោក​សេង​ផល្លី​បាន​បន្ត​ថា​នៅ​ខែ​ធ្នូ​ចុង​ឆ្នំា​២០​១៥​នេះ​ប្រ​ទេស​នៅ​ក្នុង​តំបន់​និង​ធ្វើ​សមា​ហរណ​កម្ម​ពេល​នោះ​ប្រ​ជា​ពលរដ្ឋ​នៅ​ក្នុង​តំប​ន់​ជា​ច្រើ​ន​លាន​នាក់​និង​ធ្វើ​ចរា​ចរ​ពី​ប្រ​ទេស​មួយទៅ​ប្រទេស​មួយ​ដោយ​សេរី​ហើយ​ពេល​នោះ​បទ​ល្មើស​និង​កើត​ឡើង​ច្រើន​នូវ​រាល់​បទ​ល្មើស​និង​មាន​ភាព​ប្លែកៗ​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ ​ដូច្នេះ​បើ​នគរ​បាល​ជាតិ​កម្ពុជា​យើង​មិន​មានជំ​នាញ ​និង​ចំណេះ​ដឹង​គ្រប់​គ្រាន់​ទេ​យើង​ច្បាស់​ជា​ជួប​បញ្ហា​ធំ​ហើយ ​។

លោក​នាយ​ឧត្តម​សេនីយ៍​បាន​ជំរុញ​ឲ្យ​មន្រ្តី​នគរ​បាល​ថ្មី​ទំាង​អស់​ត្រូវ​គោរព​ឲ្យ​បាន​នូវ​វិន័យ ​និង​ត្រូវ​ចេះ​ស្វែង​យល់​អំពី​ភាព​រីក​ចំរើន​នៃ​បរិ​បទ​សង្គម​និង​យើង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​នូវ​រាល់​បទ​ល្មើស​ផ្សេងៗ​ដែល​កើត​ឡើង ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative