ក្រសួង​អភិ​វឌ្ឍន៍​ជន​បទ​ស្នើ​ឲ្យ​អង្គ​ការ​យូ​នី​សេហ្វ​បន្ដ​ផ្គត់​ផ្គង់​ទឹក​ស្អាត​បន្ត​ទៀត​

លោក​ ​ជា ​សុ​ផារ៉ា ​បា​ន​​ស្នើ​​សុំ​​ឲ្យ​​អង្គ​​ការ​យូនី​សេហ្វ​(U​NF​)​ ​បន្ដ​ជួយ​សហ​ប្រតិ​បត្ដិកា​រ​ផ្គត់​ផ្គង់​​ទឹក​ស្អាត​អនា​ម័យ​បរិ​ស្ថាន​ជន​បទ​ដើម្បី​លើក​កម្ពស់​សុខ​ភាព ​ពល​រដ្ឋ។​

bbaxdរដ្ឋ​មន្ដ្រី​ក្រ​សួងអ​ភិ​វឌ្ឍន៍​ជន​បទ​ បាន​ស្នើ​សុំ​បែប​នេះ​ក្នុង​ខណៈ​ដែ​ល​​លោក​ បាន​ទទួល​ជួប​ពិភា​ក្សា​ការ​ងារ​ជាមួយ​លោក​ Sanjay​  Wi​j​e​s​e​ke​r​a​ ប្រ​ធាន​ទឹក​ស្អាត ​និង​ អនា​ម័យ​សាកល​នៃ​អង្គកា​រ​យូនី​សេហ្វ​ (​U​N​F​)​  នៅ​ទី​ស្ដី​ការ​ក្រ​សួង​កាល​ពីថ្ងៃ​ទី​១៣​ ខែ​មីនា ​ឆ្នាំ​២០​១៥​ ។​

លោក ​ជា ​សុផារ៉ា​ បាន​បន្ត​ថា ​«​ក្រ​សួង​អភិ​វឌ្ឍន៍​ជន​បទ​មាន​សំ​ណាង​ល្អ​ដោយ​ទទួល​បាន ​ការ​ចូល​រួម ​យ៉ាង​សកម្ម​ពី​អង្គ​ការ​យូនី​សេហ្វ​លើ​កម្ម​វិធីទឹ​ក​ស្អាត​ និង​អនា​ម័យ​ ជន​បទ​ដើម្បី​ជួយ​ឲ្យ​ប្រ​ ​ជា​ពល​រដ្ឋ​ជា​ពិសេស​ស្ត្រី ​និ​ង​កុមារ​មាន​សុខ​ភាព​ល្អ​មាន​ពេល​ វេ​លា​ប្រកប​មុខ​របរ​ និង​ធ្វើ​ឲ្យ​សហ​គមន៍​ មាន​ពណ៌​បៃត​ង​តាម​រយៈ​ការ​ដាំ​ដុះដំណាំ​ផ្សេង​ៗ​នៅ​ជុំ​វិញ​លំ​នៅ​ស្ថាន​»។​ លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ ថា ​កម្ម​វិធី​ទឹក​ស្អាត​និង​អនា​ម័យ​ជន​បទ​នៅ​កម្ពុជា​ទទួល​បាន​លទ្ធ​ផល​ស្រ​ប​តាម​គោល​ដៅ​អភិ​វឌ្ឍន៍​សហ​ស​វត្ស​រ៍ក​ម្ពុជា​ដែល ​បាន​កំ​ណត់​ថា ​ត្រឹម​ឆ្នាំ២​០​១៥ ​កម្ពុជា​ត្រូ​វ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ឲ្យ​បាន​៥០​ភាគរ​យ ​និង ​ការ​ងារ​អនា​ម័យ​ឲ្យ​បាន​៣០​ភាគ​រយ។​ ជាក់ ​ស្តែង​គិត​មក​ត្រឹម​ឆ្នាំ២​០​១៣​ការ​ផ្គត់​ផ្គង់​ទឹក​ជន​បទ​ សម្រេច​បាន​៤៩​ភាគ​រយ​ហើយ ​ការ​ងារ​អនា​ម័យ​សម្រេច​បាន ​៣៨,​៥​ភា​គរយ។​

​លោក​ជា​សុផា​រ៉ា​បា​ន​បញ្ជាប់​ ថា​ ក្រ​សួងនឹ​ង​ខិត​ខំ ​ជំរុញ​ប​ន្ថែម​ទៀត​ដើ​ម្បី​ឈាន​ទៅ​ស​ម្រេច​  ឲ្យ​បាន​តាម​គោល​ដៅ​អភិ​វឌ្ឍន៍​សហស​វត្សរ៍​កម្ពុជា​ផ្នែក​ទឹក​ស្អាត ​និង​អនា​ម័យ​ក្នុ​ង​ឆ្នាំ ​២០​២៥​ ដោយ​ក្រ​សួង​នៅ​តែ​ត្រូវ​ការ​ការ​ គាំទ្រ​ និ​ង​សហ​ការ​ល្អ​ពី​ដៃ​គូ​អភិ​វឌ្ឍន៍​ និង​អង្គ​ការ​ពាក់​ព័ន្ធ​នានា​ជា​ចាំ​បាច់។​

លោក ​Sa​n​ja​y​ W​i​je​s​e​k​e​ra​ ​បាន​មាន​ប្រ​សាសន៍ ​ថា ​លោក​សូម​ចូល​រួម​អប​អរ​សាទរ​ចំពោះ ​ការ​ងារ​លើក​កម្ពស់​ទឹក​ស្អាត​ និង​អនា​ម័យ ​ជន​បទ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ប្រ​សើរ ​ស្រប​តាម​ផែន​ការ​របស់​រាជ​រដ្ឋា​ភិ​​បាល​កម្ពុជា​។ ​លោក​បាន​ចាត់​ទុក​ថា​ទឹក​ស្អាត​ និង​អនា​ម័យ​គឺ​កត្តា​ សារៈ​សំ​ខាន់​សម្រាប់​លើក​កម្ពស់​សុខ​ភាព ​ការ​អប់រំ​ និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។​

លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​រៀប​ចំ​ផែន​សកម្ម​ភាព ​រួម​គ្នា​មួយ​លើ​ការ​ងារ​ទឹក​ស្អាត ​និង​អនា​ម័យ​ រ​វាង​ក្រ​សួង​ និង​អង្គ​ការ​ពាក់​ព័ន្ធ​ដើម្បី​អនុ​វត្ត​​ឲ្យ​បាន​ជោគ​ជ័យ​នៅ​ពេល​អនា​គត។​ សូម​បញ្ជា​ក់​ថា ​ កន្ល​ង​មក​អង្គ​ការ​យូនី​សេហ្វ​(U​N​F)​ ​បាន​សហ​ការ​ជា​មួយ​​ក្រ​សួង ​លើ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​និង​លើក​កម្ពស់​អនា​ម័យ​​នៅ​ជន​បទ​នៅ​ក្នុង​ខេត្ត​ចំ​នួន​១០​គឺ​ខេត្ត​ក្រ​ចេះ ​ស្ទឹង​ត្រែង​ ឧត្តរ​មាន​ជ័យ ​កំព​ង់​ធំ ​កំពង់​ឆ្នាំង​ កំពង់​ចាម ​ព្រៃ​វែង ​ស្វាយ​រៀង ក​ណ្តាល​ និង​ខេត្ត​កំព​ង់​ស្ពឺ។​

សម្រាប់​ឆ្នាំ ​២០​១៥​ អង្គ​ការ​យូនី​សេហ្វ​ នឹង​បន្ត​ធ្វើ​ការ​អប់រំ​ប្រ​ជា​ព​ល​រដ្ឋ​ដែល​រស់​នៅតាម​តំ​បន់​មាន​សារ​ធាតុ​អា​សេ​និច​ឲ្យ​យល់​ដឹង​ពី​សារ​ធាតុ​អា​សេនិច​ចំនួន​៦២៥​០០​គ្រួ​សារ​ផ្តល់​ទឹក​ដែល​មាន​សុវតិ្ថ​ភាព​ដល់​ប្រ​ជា​ព​ល​រដ្ឋ​ចំនួន​២០​ ០០០​ គ្រួសារ​លើក​កម្ពស់​អនា​ម័យ​ចំនួន ​១២០ ​០០០​ នា​ក់​នៅ​ក្នុ​ងឃុំ ​ចំនួន​២៣​ ឃុំ ​លែង​បន្ទោ​បង់​ពាស​វាល ​ពាស​កាល​ សិស្ស​ចំនួន​១០០​ ០០០​ ទទួល ​បាន​ការ​អប់​រំ​អនា​ម័យ ​និង​មាន​សម្ភារៈ​លាង​ សម្អាត​ដៃ ​សាលា​រៀនចំ​នួន​៣៦​មាន ​ការ​ថែ​ទាំអ​នាម័យ ​បរិស្ថា​ន​ល្អ​ និង​ជន​បង្គោល​ ឃុំ៨​០០​នាក់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ និ​ង​ចេះ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​សហ​គមន៍។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០១៥

 

Google Analytics Alternative