ការ​ប្រើ​ប្រាស់​សេវាធា​នា​រ៉ាប់​រង​មាន​កំណើន​ជាង​២៦​ភាគ​រយ​

ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច ​និង​ប្រា​ក់​ចំណូល​របស់​ប្រ​ជាព​លរ​ដ្ឋ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ថវិកា​បាន​មក​ពី​វិស័យ​ធានា​រ៉ាប់ង​នៅ​កម្ពុជា ​សម្រេច​បាន​កំណើ​​ន​២៦​.២​ភាគ​រយ​កាល​ពីឆ្នាំ​២០​១៤​ ធៀបនឹ​ង​ឆ្នាំ​២០​១៣​កន្លង​មក​។

IMG_2355sប្រ​ធាន​សមា​គម​ធានា​រ៉ាប់រង​កម្ពុជាលោ​កហ៊ុ​យ ​វ៉ាថា​រ៉ូបាន​ថ្លែង​ក្នុង​ពិធី​បើ​​ក​សិក្ខា​សាលា​ស្តីពី​ ការ​គ្រប់​គ្រ​ង​សំណង​សម្រាប់​ធានា​រ៉ាប់រ​ង​សុខភាព​ គ្រោះ​ថ្នាក់​បុគ្គល ​និង​អាយុជី​វិត​ នៅ​សណ្ឋា​គារ​ភ្នំពេញ​នា​ព្រឹ​ក​ថ្ងៃ​ទី​១៣ ​មិនា​កន្លង​មកថា ​ថ្វី​បើ​វិ​​​ស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ​ស្ថិ​ត​ក្នុង​ដំ​ណាក់​កាល​តំបូង​នៃ​ការ​អភិ​វឌ្ឈ ​ប៉ុន្តែ​ជា​វិស័យ​ដែល​មាន​ការ​រីក​ចំរើន​លឿន ​ដោយ​បុព្វ​លាភ​ធានារ៉ា​ប់រ​ង​ទូទៅ ដែ​ល​ប្រមូល​បាន​ក្នុង​ឆ្នាំ​២០​១៤​ បាន​កើន​ទ្បើង​ដល់​ជិត​៥​៣​លា​ន​ដុល្លារ​អាមេរិក​ ​កើន​ទ្បើង​២៦ ​.​២​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២​​០​១៣ ​ដែល​ពិនិត្យ​ជា​រួម​គឺ​មាន​ការ​កើន​ទ្បើង​គ្រប់​ផលិ​ត​​ផ​ល​ធានា​រ៉ាប់រ​ង​ទូទៅ​ទាំង​អស់។​

លោក​បន្ត​ថា ​ផលិត​ផល​ធានា​រ៉ាប់​រង​ទូ​ទៅ​ច​ម្បង​ដែល​នាំ​មុខ ​រួម​មាន​ធានា​រ៉ាប់​រង​អគ្គិ​ភ័​​យ​មាន​៣៤ ​២​ភាគ​រយ ​តាម​ពី​ក្រោ​យ​ដោយ​ធានា​រ៉ាប់​រង​សុខ​ភាព ​និង​គ្រោះ​ថ្នាក់​បុគ្គ​ល​១៩​ ៧​ភាគ​រយ ​និង​ធានា​រ៉ាប់​រង​យាន​យន្ត​១៥ ​៣​ភាគ​រយ។

​លោក​ហ៊ុយ ​វ៉ាថា​រ៉ូបា​ន​បន្ត​ថា “​ការ​រីក​ចំរើន​វិស័យ​ធានា​រ៉ាប់​រង​ដ៏​គួរ​ឲ្យ​កត់​សំ​គាល់នេះ​ ឆ្លុះ​​បញ្ចាំង​ពី​ការ​យល់​ដឹង​របស់​សា​ធារ​ណៈជ​ន ​កាន់​តែ​ច្រើ​ន​អំពី​អត្ថ​ប្រ​យោ​ជ​ន៍​ធា​នា​​រ៉ាប់​រង​ ក៏​ដូច​ជា​ទំនុក​ចិត្ត​សាធារ​ណៈ​ម​ក​លើវិ​ស័យ​ធានា​រ៉ាប់រង​”។​លោក​បន្ត​ថា“​​ការ​ដោះ​ស្រាយ​សំ​ណង​ឲ្យ​បាន​ត្រឹ​ម​ត្រូវ​ និង​ទាន់​ពេល ​គឺជា​កត្តា​ចាំ​បាច់​មួយ​ដែល​​ក្រុ​ម​ហ៊ុន​ធានា​រ៉ាប់​រង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ដើម្បី​បំ​ពេញ​ភាព​ពេញ​ចិត្ត​រប​ស់​អតិ​​ថិជន​ ​ក៏​ដូច​ជា​ការ​រក្សា​បាន​នូវ​អតិ​ថិជន​ ឲ្យ​ប្រើ​ប្រាស់​សេវា​រប​ស់​ខ្លួ​ន​បន្ថែម​ទៀត”​។

​ទោះ​ជា​យ៉ាង​ណា​លោ​ក​ហ៊ុយ វ៉ា​ថារ៉ូ​បា​ន​ទទួល​ស្គាល់​ថា ​ទី​ផ្សា​រ​ធានា​រ៉ាប់​​រ​ង​នៅ​កម្ពុជា​ត្រូ​វ​បាន​គេ​មើ​ល​ឃើញ​ថា ​មាន​ភាព​នៅ​ក្មេង​ខ្ចី​នៅ​ទ្បើយ​ ក្នុ​ង​ពេល​​ដែ​ល​បរិ​ស្ថាន​ទី​ផ្សា​រ​ធានា​រ៉ាប់រ​ង​សា​កល ​ចេះ​តែ​មាន​ការ​វិវត្តន៍​និង​ប្រែ​ប្រួល​ជា​ប្រចាំ​ ទី​ផ្សា​រធានា​រ៉ាប់​រង​នៅ​កម្ពុជា​ក៏​មាន​និន្នា​ការ​មិន​ខុស​គ្នា​ដែរ ​ហើយ​សមត្ថ​ភាព​ធន​ធាន​មនុស្ស​ក៏​ត្រូវ​អភិ​វឌ្ឈ​ឲ្យ​ទាន់​ដំ​ណើរ​ការ​វិវត្តន៍​នៃ​ទី​ផ្សារ​។​

IMG_2358 (1)sលោក​ម៉ី ​វ៉ាន់​អគ្គ​នាយក​នៃ​អគ្គ​នាយ​ក​ដ្ឋាន​ឧស្សា​ហកម្ម​ហិ​រញ្ញ​វត្ថុ​នៃ​ក្រ​សួង​​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ថ្លែង​ថា ​វិស័យ​ធានា​រ៉ាប់​រង​ត្រូ​វ​បាន​ចាត់​ទុក​ជា​ស​រសរ​ស្តម្ភ​មួយ​នៃ​វិស័យ​ហិរញ្ញ​វត្ថុ​ នៅ​ក្នុង​យុទ្ឋ​សាស្រ្ត​អភិ​វឌ្ឈន៍​វិស័យ​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០​១១​ ២០​២០​ ដែល​ជាផែន​ទី​គោរ​ចរ​របស់​រាជ​រដ្ឋាភិ​បាល​សម្រាប់​ចង្អុល​ទិ​ស​​នៃ​​កា​រ​អភិ​វឌ្ឈន៍​វិ​ស័យ​ហិរញ្ញ​វត្ថុ​រ៉ឹង​មាំ ​ដើម្បី​គាំ​ទ្រ​ដល់​ការ​អភិ​វឌ្ឈន៍​សេដ្ឋ​កិច្ច ​និង​កា​​ត់​បន្ថ​យ​ភាព​ក្រីក្រ​។​លោក​បន្ត​ថា ​ស្រ​ប​ពេល​ជា​មួយ​គ្នា​នេះឧ​ស្សា​ហកម្ម​ធានា​រ៉ាប់​​រ​ង​នៅ​ក​ម្ពុជា​សម្រេច​បាន​កំ​ណើន​២ខ្ទង់​ ចាប់​តាំងពី​​ឆ្នាំ​២០​០០​ លើក​លែង​តែ​ឆ្នាំ​​២​០​០៩​  ដែ​ល​កំ​ណើន​បុព្វ​លាភ​ដុល​បាន​កើន​តែ​២​ភាគ​រយ​ប៉ុ​ណ្ណោះ។​

លោក​បន្ត​ថា ​ក្នុង​រយៈ​ពេល​មួយ​ទស​វត្សរ៍​ចុង​ក្រោ​យ​នេះ ​វិស័យ​ហិរញ្ញ​វត្ថុ​​និ​យាយ​ជារួម ​និង​វិស័យ​ធានា​រ៉ាប់រ​ង​និ​យាយ​ដោយ​ទ្បែក​ ត្រូវ​បាន​មើល​ឃើញថា​​​មានកំ​ណើន​ខ្ពស់​ ស្រ​ប​គ្នានឹ​ង​កំណើន​សេដ្ឋ​កិច្ច​និង​ការ​អភិ​វឌ្ឈន៍​​សង្គម​ផង​ដែរ​។​កា​​រអភិ​វឌ្ឈន៍​ជាទី​មោទ​ន​នៃ​វិស័យ​ធានា​រ៉ាប់​រង​នេះ ​សម្រេច​បាន​ដោយ​ការ​ប្រឹង​ប្រែង​​រួ​ម​គ្នា ​រវាង​អ្ន​ក​ដែល​មាន​ចំណែក​ពាក់​ព័ន្ឋ​ទាំង​អស់ ​រួម​ទាំង​បញ្ញត្តិ​ករ​ និង​ប្រតិ​បត្តិករ​ ដោយ​មាន​ការ​គាំ​ទ្រ​យ៉ាង​ពេញទំ​ហឹង​ពី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​តាម​រយៈ​កា​​រ​​បង្កើត​ឲ្យ​មាន​បរិ​ស្ថាន​ និង​ក្រ​ប​ខ័ណ្ឌ​ច្បាប់ ​និង​បទ​បញ្ញត្តិ​សម​ស្រប​សម្រាប់​អាជី​​វកម្ម​ធានា​រ៉ាប់រង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative