អូស្ត្រាលី​​សន្យា​​ជួយ​​កម្ពុជា​​លើ​​ការ​គ្រប់​គ្រង​​ជន​​អន្តោ​​ប្រ​វេ​សន្ត​

លោក​​ភី​ត​ធ័​​រ​ ឌូ​​ថុ​ន​ រដ្ឋ​មន្ត្រី​ក្រ​សួង​​អន្តោ​ប្រ​វេសន៍​ និង​​កា​រ​ពារ​​ព្រំ​ដែន​​ប្រ​ទេស​​អូស្ត្រាលី ​បាន​​ថ្លែង​ថា ​អូស្ត្រាលី​​នឹង​ចូលរួ​ម​​ឧបត្ថម្ភ​​គាំ​ទ្រ​​ផ្តល់​​សំភារៈ​​បច្ចេក​ទេស ​និង​​ការ​អភិវឌ្ឍ​​ន៌​​ធន​ធាន​មនុស្ស​​នៅ​​កម្ពុជា​​ក្នុង​​វិស័យ​​ការពា​រ​​ព្រំ​ដែន ​ការ​គ្រប់​គ្រង​​ជន​អន្តោ​ប្រ​វេសន៍​​ខុស​ច្បាប់​​ដែល​មាន​​កា​រ​​លួច​​ឆ្លង​ដែន​​ចូល​មក​​ប្រ​ទេស​​កម្ពុជា។

55977dលោក​​បាន​​ថ្លែង​​បែប​នេះ​​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មីនា ​នៅ​ក្រោយ​​កិច្ច​​ជំនួប​​រវា​ង​​លោក​​ឧបនា​យក​រដ្ឋ​មន្ត្រី​ ស ខេង​ រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ ​និង​​លោក ​នៅ​​ទីស្តី​ការ​ក្រ​សួង។​

បើតា​ម​​មន្ត្រី​​នាំ​ពាក្យ​​ក្រ​សួង​ម​ហាផ្ទៃ​​បាន​​ដ​ក​ស្រ​ង់​​ប្រ​សាសន៍​​លោក​​ភី​​ត​​ធ័​​រ​ ឌូ​ថុ​ន​មក​បញ្ជាក់ ​​ថា​​ក្នុង​នាម​​រាជ​រដ្ឋា​ភិបាល​​ប្រ​ទេស​​អូស្ត្រាលី​​គឺថា ​លោក​ មាន​​ជឿជា​ក់​​ខ្ពស់ ​ចំពោះ​​ថ្នាក់​ដឹក​នាំ​​ក្រ​សួងម​ហា​ផ្ទៃ​​កម្ពុជា ​ពិ​សេស​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​ដែល​​បាន​​កំពុង​​ខិត​ខំ​​អនុ​វត្ត​​អនុសា​រណៈ​​ការ​យោគ​យល់​​គ្នា​​ក្នុង​ការ​​ព្រម​ព្រៀង​​ទទួល​​ជន​ភៀស​ខ្លួន​​នៅ​​កោះ​​ណា​រ៉ូ​​ប្រទេស​​អូស្ត្រាលី​​មក​​ធ្វើ​ការ​​តាំង​ទី​​លំ​នៅ​​នៅ​​ប្រ​ទេស​​កម្ពុជា។​

​ក្នុង​ជំនួប​​នោះ​​រដ្ឋ​មន្ត្រី​​ទាំង​ពីរ​​បាន​​ពិភាក្សា​​ដោយ​​ផ្តោត​ជាសំ​ខាន់​​នូវ​​ខ្លឹម​សារ ​និង​​ផែន​ការ​​អនុវត្ត​​អនុ​សារណៈ ​MOU​ រវាង​​រដ្ឋ​មន្ត្រី​ក្រ​សួង​​មហា​ផ្ទៃ​​កម្ពុជា​ និង​​រដ្ឋ​មន្ត្រី​​ក្រ​សួង​អន្តោ​ប្រ​វេសន៍ ​និង​​ការ​ពារ​​ព្រំ​ដែន​​ប្រ​ទេស​​អូស្ត្រាលី ​ដែល​​បា​ន​​ចុះហ​ត្ថ​លេខា​​រួច​ហើយ​​កាល​ពី​​អំឡុង​​ពាក់​​កណ្តាល​​ឆ្នាំ​២០​១៤​កន្លង​ទៅនេះ ​ហើយ​​ពិភាក្សា​​នោះ​​គឺ​ធ្វើ​យ៉ាង​ណា ជំ​រុញ​​ឲ្យ​​ការ​អនុវត្ត​​អនុ​សា​រណៈ​​នៃ​​កិច្ច​ព្រម​ព្រៀង​​គ្នា​​នោះ​​មា​ន​​ភា​ព​ល្អ​​ប្រ​សើរ​ឡើង ​តាម​​គោល​ការណ៍​​ស្ម័គ្រ​ចិត្ត​​ដែ​ល​​ភាគី​​ទាំ​ង​​ពី​របា​ន​​ឯក​ភាព​គ្នា។ ​បច្ចុ​ប្បន្ន​​សម្រាប់​​កា​រអនុវ​ត្ត​​អនុ​សារណ​រ​​នោះ ​គឺ​​ភាគី​​កម្ពុជា ​បាន​​កំពុង​​ត្រៀម​​រៀប​ចំ​​ឯក​សារ​​ធ្វើ​​ប​ទ​​បង្ហាញ​​មួយ​​ជូន​​បណ្តា​ជន​​ភៀស​ខ្លួន​​អូស្ត្រាលី​​នៅ​​កោះ​​ណា​រ៉ូ ​ដោយ​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​គេ​​បាន​​យល់​​អំពី​​ស្ថាន​ភាព​​ជាក់​ស្តែង​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​ដើម្បី​អោយ​​គេ​​ងាយ​ស្រួល​​ក្នុ​ង​​កា​រ​ធ្វើ​​សេចក្តី​សម្រេច​ចិត្ត​និង​​ស្ម័គ្រ​ចិត្ត​​ម​ក​​តាំង​​ទី​លំនៅ​​ប្រទេស​​កម្ពុជា។​

លោក ​ឧបនា​យករ​ដ្ឋ​មន្ត្រី​ ស ​ខេង​ មាន​ប្រ​សាសន៍​ថា ​ភាគី​​កម្ពុជា ​បាន​ធ្វើ​ការ​​តាំង​ចិត្ត​​យ៉ាង​​មុត​​ម៉ាំ​​បំផុត​​ក្នុង​​ការ​ជំរុញ ​និង​​ការ​អនុវត្ត​​អនុ​សា​រណៈ​​នៃ​​ការ​យោគ​យល់​​គ្នា​​រវា​ង​​កម្ពុជា ​និង​​អូស្ត្រាលី​ អោយ​​ទទួល​បាន​​ជោគ​ជ័យ ​ហើយ​​កម្ពុជា ​ក៏​​ខិត​ខំ​​ខ្លួន​​អនុវត្ត​​អនុសា​រណៈ​​នោះ​​ឲ្យ​​បា​ន​ល្អ​​ប្រ​សើរ​​ជា​មួយ​​អូស្ត្រាលី​​ដើម្បី​​ធ្វើ​ជា​​ប្រ​ទេស​​គំរូ​ សម្រា​ប់​​ប្រ​ទេស​ផ្សេង។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative