កាណាដា​​ស្នើ​​បង្កើន​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​មួយ​​កម្ពុជា​​លើ​​ការ​ទប់​ស្កាត់​​អំពើ​​ជួញដូ​រ​​មនុស្ស​​ឆ្លង​ដែន​

លោក​ Ward​ Elcoc​k​ ទី​ប្រឹក្សា​​ពិសេស​​នាយក​រដ្ឋ​មន្ត្រី​​ប្រទេ​ស​​កាណាដា ​បាន​ស្នើ​​ឲ្យ​​មាន ​ការ​បង្កើន ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ខ្ពស់ ​ជា​មួយ​​កម្ពុជា ​ដើម្បី​​បង្កើន​​សកម្ម​ភាព ​ឲ្យ​​បា​ន​​ខ្លាំង​ក្លា ​ក្នុង​​សកម្ម​ភាព​​ប្រយុទ្ធ ​និង​​ទប់​ស្កាត់​​អំពើ​​ជួញដូ​រ​​មនុស្ស​​រវាង​​ប្រទេស​​កម្ពុជា ​ប្រទេស​​កាណាដា ​បន្ទាប់ពី ​រាជរដ្ឋា​ភិបាល​​កម្ពុជា ​បាន​ដាក់​​ចេញ​​នូវ​​ផែន​ការ​​សកម្ម​ភាព​​ថ្មី ​រឹត​បន្តឹង​​ការ​អនុ​វត្ត​​ច្បា​ប់​​ការ​ ជួញដូ​រ​​មនុស្ស​​នៅ​​កម្ពុជា ។​

adadfលោក ​Ward​ El​cock​ ទី​ប្រឹក្សា​​ពិសេស​​នាយ​ក​រដ្ឋ​មន្ត្រី​​ប្រទេស​​កាណាដា ​បាន​ស្នើ​​ឲ្យ​​មាន ​ការ​បង្កើន ​កិច្ច​សហ​ប្រតិ​បត្តិកា​រ​​ខ្ពស់​ ជា​មួយ​​កម្ពុជា ​ដើម្បី​​បង្កើន​​សកម្ម​ភាព ​ឲ្យ​បាន​​ខ្លាំង​ក្លា ​ក្នុង​​សកម្ម​ភាព​​ប្រយុទ្ធ ​និង​​ទប់​ស្កាត់​​អំពើ​​ជួញដូ​រ​​មនុស្ស​​រវាង​​ប្រ​ទេស​​កម្ពុជា ​ប្រទេស​​កាណាដា ​បន្ទាប់ពី ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ បាន​ដាក់​​ចេញ​​នូវ​​ផែន​ការ​​សកម្ម​ភាព​​ថ្មី​ រឹ​ត​បន្តឹង​​ការ​អនុវត្ត​​ច្បាប់​​ការ​ ជួញដូ​រ​​មនុស្ស​​នៅ​​កម្ពុជា​ ។

​ការ​ស្នើ​​របស់​លោក ​Ward​ E​lcock​នេះ​​បាន​​ធ្វើ​ឡើង​​នៅក្នុង​​ជំនួប​​ពិភា​ក្សា​​ការ​ងារ​​ជា ​មួយ​​លោក ​ជំទាវ​​ជូ​ប៊ុន​​អេង​​រដ្ឋ​លេខា​​ក្រសួងម​ហា​ផ្ទៃ​​និង​​អនុប្រ​ធា​​ន​​អចិ​ន្ត្រៃយ៍​​គណ​កម្មា​ធិការ​​ជា​តិ​​ប្រ​យុទ្ធ​ប្រឆាំង​​អំពើ​​ជួញ​ដូ​រ​​មនុស្ស ​គ​.​ជ​.​ប​.​ជ​ ​កាល​ពី​​ថ្ងៃទី​១២​ ខែ​មីនា ​នៅ​​ទីស្តី​ការ​​ក្រ​សួងម​ហា​ផ្ទៃ។​

ថ្លែង ​ក្នុង​ជំនួប​​នោះ​​លោក ​War​d​ Elcoc​k ​ចង់​​ឲ្យ​​កម្ពុជា ​លើក​ឡើង​​ពី​​បញ្ហា​​ខ្វះ​ខាត ​និង​​ភាព​​ប្រ​ឈម​​នានា ដើ​ម្បី​​ផ្តល់​ឱ​កាស​​ឲ្យ​​រដ្ឋា​ភិបា​ល​​កាណាដា​​ផ្តល់​ជំនួយ ​បំពេញ​ប​ន្ថែម​​ដើម្បី​​បង្កើន​​សមត្ថ​ភាព​​បំពេញប​ន្ថែម​​ដើម្បី​​រួម​សហការ​​ជា​មួយ​គ្នា​​ប្រយុទ្ធ​ប្រ​ឆាំង​​អំពើ​​ជួញ​ដូរ​​មនុស្ស​ ស្ត្រី ​និង​​អ​​និ​តិ​ជន​។ ​លោក​​បាន​​បន្ត​ថា ​នៅពេ​ល​​ដ៏​​ខ្លី​​ខាង​មុខ​នេះ ​ប្រទេ​ស​​កាណាដា​​នឹង​ត្រូវ​​បង្កើត​​ស្ថាន​ទូត​​តំណាង​​មួយ​​នៅ​​ប្រទេស​​កម្ពុជា ​ដែល​​កា​រ​បង្កើត​​សា្ថ​​ន​​ទូត​​នោះ ​នឹង​​បង្កើន​​ការ​ទំនាក់​ទំនង​​ល្អ​ប្រសើ​រ​​បន្ថែម​ទៀត​​ជា​មួយ​​កម្ពុជា។​

ជាកា​រ​ឆ្លើយត​ប​លោក​​ជំ​ស្រី​ ជូ ​ប៊ុន​​អេង ​មាន​ប្រ​សាសន៍​ថា ស​ម្រា​ប់​​ប្រ​ទេស​​កម្ពុជា ​បច្ចុ​ប្បន្ន​​ក្រ​សួង​យុត្តិ​ធម៌​​កំពុង​​បាន​រៀប​ចំ​​ច្បាប់​​ស្តី​ពី​​អំពើ​​រត់​ពន្ធ​​មនុស្ស ​ដែល​​ត្រូវ​​ឲ្យ​​មាន​​អ្ន​ក​ជំនាញ ​អ្នក​បច្ចេក​ទេស ​ផងដែរ​ ដើម្បី​​បង្កើត​​ច្បា​ប់​​នោះ​​ឲ្យ​​មា​ន​​លក្ខណៈ​​ទូលំ​ទូលា​យ​​នឹង​​ផ្តល់នូ​វ​​ភាព​​តម្លា​ភាព ​យុត្តិធ​ម៌​​នឹង​​ប្រ​សិទ្ធ​ភាព​​ខ្ពស់​​និង​​ជួយ​​ដល់​​ការ​អនុវត្ត​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ជា​មួយ​​អន្ត​រជាតិ​​ដើម្បី​​ទប់ស្កាត់​ ការ​បង្ក្រា​ប​​អំពើ​​រត់​ពន្ធ​​មនុស្ស។​

លោក​ស្រី​ជូ​ ប៊ុន ​អេង ​បន្ត​ថា ​អំពើ​​រត់ព​ន្ធ​​មនុស្ស ​និង​​ទេស​ន្ត​​ប្រវេសន៍​​ខុស​ច្បា​ប់​​នៅ​​កម្ពុជា​​បាន​​កំពុង​​យក​ចិត្ត​​ទុក​​ដោយ​ហេតុ​ថា ​សកម្ម​ភាព​​នេះ​ គឺ​​វា​​បាន​កើត​​ពាក់​ព័ន្ធ​​ដល់​​អំពើ​​ជួញ​​មនុស្ស ​និង​​អំពើ​​អាជី​វកម្ម​​កេង​ប្រវ័ញ្ច​ផ្សេង​ៗទៀ​ត ​ទៅលើ​​ប្រ​ជាព​លរ​ដ្ឋ​​រង​គ្រោះ។​

នៅ​ក្នុង​​ឱកាស​​នោះ​​លោក​ស្រី ​ក៏​បាន​​ស្នើ​​ទៅ ​ឲ្យ​​រដ្ឋា​ភិបាល​​កាណាដា​​ជួយ​​កម្ពុជា ​ខណៈ​​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​​ចំនួន​​អ្នក​​រៀប​​អា​ពា​​ហ៌​​ពិ​ពា​ហ៌​​ពី​​កម្ពុជា ​ទៅ​​ប្រ​ទេស​​កាណាដា​​គឺ​មាន​​ចំនួន​​ច្រើន ​ជាមួ​យ​គ្នា​​នោះ​​ចំនួន​​អ្នក​វិនិ​យោគ ​និង​​អ្នក​​ទេស​ចរណ៍​​កាណាដា​​ម​​ក​​កាន់​​កម្ពុជា ​និង​​ពី​​កម្ពុជា​​ទៅ​​កាណាដា​​ក៏​​កំពុង​​បាន​​កើន​​ឡើង​ជា​​បន្ត​បន្ទាប់​​ផង​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative