អាជ្ញា​ធរ​ខេត្ត​ក្រ​ចេះដាំ​ដើម​ឈើ៦​០០​ដើម​នៅ​លើ​កោះ​ទ្រុង​អប​អរសា​ទ​រ​ពិធី​បុណ្យ​ទន្លេ​

ប្រ​ជា​​ពល​រដ្ឋ​ សិស្សា​នុ​សិស្ស​ និស្សិ​ត ចំនួន​៧០០​នា​ក់​បាន​ចូលរួ​មដាំ​ដើម​ឈើ​នៅ​លើ​កោះ​ទ្រុង​នី​ខេត្ត​ក្រ​ចេះ​ដើម្បី​ចូល​រួម​អប​អរ​សាទ​រពិធី​បុណ្យ​ទន្លេ​ដែល​ប្រា​រព្វ​ធ្វើ​នៅ​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥​មីនា​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ។​

IMG_4424sពិធី​នោះ​ធ្វើ​ឡើង​ក្រោម​អធិ​បតី​ផាព​លោក​ស្រី​ ម៉ែន ​សំអន​ ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ទំនា​ក់​ទំន​ង​ជាមួ​យ​រដ្ឋសភា ​និងព្រឹទ្ធស​ភា ​និង​អធិ​ការ​កិច្ច​​លោក​ថោង ​ខុន ​រដ្ឋ​មន្រ្តី ​ក្រសួងទេ​ស​ចរណ៍ ​និង​មាន​ការ​ចូល​រួមពី​មន្រ្តី​អាជ្ញា​ធរ​ខេត្ត​​​ជា​ច្រើ​ន​​រូប។​

លោក​ ប៊ុន ​បាន​ ប្រ​ធាន​សហ​គមន៍​ទេស​ចរណ៍​កោះ​ទ្រង់​បាន​ប្រា​ប់​ឲ្យ​ដឹង​ថា ​ក្នុង​ឱ​កាស​បុណ្យ​​ទន្លេ​នៅ​ថ្ងៃ​ទី១២​ ខែ​មីនា ​ឆ្នាំ​២០​១៥​នេះ​ការ​ដាំ​ដើម​ឈើ​នា​ពេល​នេះ ​គឺ​ជា​ឱកាស​មួយ ​ដើម្បី​អប​អរ​សាទ​រ​បុណ្យ​ទន្លេ​លើក​ទី១ ​នៅ​ក្នុង​ស្រុក​កំណើត​ផ្សោត​និង​ក៏​ដើម្បី​ផ្សា​រភ្ជា​ប់​ទៅ​នឹង​ការ​ការពារ​ បរិស្ថាន​ ផង​ដែរ។​

លោក ​ស ​ចំរ៉ុង ​អភិ​បាល ​នៃ​គណៈអ​ភិ​បាល​ខេត្ត​ក្រចេះ ​បាន​មាន​ប្រ​សាសន៍​ថា ​ការ​ជម្រុញ​​ឲ្យ​មាន​ការ​ដាំ​ដើម​ឈើ ឡើ​ងវិ​ញ​នា​ពេល​នេះ ​គឺ​សំដៅ​ការចូល​រួម​ចំ​ណែក​អភិ​រក្ស​ធន​ធាន​​ធម្ម​​ជាតិ​ ឡើង​វិញ​ក្រោម​ទិ​ស្លោក ​ទេស​ចរ​ណ៍​ម្នាក់ ​ដើម​ឈើ​មួយ​ដើម​ សិស្ស​ម្នាក់​ ដើម​ឈើ​​មួយ​ដើម ​និស្សិត​ម្នាក់ ​ដើម​ឈើ​មួយ​ដើម​ និ​ង​គូរ​ស្រ​ករ​១​គូរ​ដើម​ឈើ​២​ដើម ​។

​លោក ​ថោង​ ខុន​ រដ្ឋ​មន្រ្តី​ក្រ​សួង​ទេស​ចរណ៍ ​បាន​មាន​ប្រ​សាសន៍​ថ្លែ​ង​អំណរ​គុណដ​ល់​​អាជ្ញា​ធរ​ខេត្ត ​សហ​គមន៍​ទេស​ចរណ៍​កោះ​ទ្រង់ ​ដែល​បាន​ធ្វើ​ឲ្យ​ភូមិ​ឃុំ ស​ហ​គមន៍ ​នៅទី​នេះ​​មាន​ការ​ផ្លា​ស​ប្តូ​រ​មុខ​មាត់​ថ្មី ​តាម​រយៈ​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ អន្តរ​ជាតិ ​ដែល​បាន​​មក​​ទស្ស​នា​កំ​សាន្ត​នៅ​ក្នុង​សហ​គមន៍​ទេស​ចរ​ណ៍យើ​​ង​នេះ ​ដែល​ជា​ការ​​ហូរ​ចូល​នូវ​​ថវិកា ​ដល់​​សមា​ជិក​សហ​គ​មន៍​ទេស​ចរណ៍​ប្រ​កប​ដោយ​សម​ធម៌ ​ទទួល​ផ​ល​ប្រ​យោជ​ន៍ស្មើៗ​គ្នា ​។​ ទី​នេះ​​ត្រូវ​បា​ន​បង្កើត​ឲ្យ​ទៅ​ជា​សួន​ដើម​ឈើ ​ប្រ​កប​ដោយ​ប៉ៃតង ​និង​មាន​គុណ​ភាព​ខ្ពស់ ​រហូត​ទទួល​​បាន​វិញ្ញា​បណ្ណ​បត្រសួន​ទេស​ចរណ៍​​​ពី​ក្រ​សួង​ទេស​ចរណ៍ ​។​

លោក​ស្រី​ឧប​នាយ​ករ​ដ្ឋ​មន្រ្តី​ ម៉ែន​ សំអន​ បាន​ចាត់​ទុក​សហ​គន៍​ទេស​ចរណ៍​កោះ​ទ្រង់​ ជា​​ស​ហ​គម​ន៍​មួយរឹ​ងមាំ ​ទទួល​ផល​ប្រ​យោជន៍​ផ្ទាល់​ពី​លំហូរ​ភ្ញៀវ​ទេស​ចរណ៍ ​ដែល​មក​ទស្សនា​​ក្នុង​សហ​គមន៍​ នេះជា​សមិទ្ធ​ផល​មួយ​បាន​រីក​ចំរើន​អភិ​វឌ្ឍន៍ ​ដោយ​ផ្តើម​​ចេញ​ពី​កត្តា​សន្តិ​ភាព​​ស្ថេរ​ភាព​នយោ​បា​យ​ ក្រោ​ម​ការ​ដឹក​នាំរ​បស់​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​​បច្ចុ​ប្បន្ន​​​។​ តាម​រយៈ​​បុណ្យ​​ទន្លេ​នេះ​ដែរ​ លោក​ស្រី​ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ បាន​សំបួង​សំរូង​ដល់​ម្ចាស់​ទឹ​ក​ម្ចាស់​ដី​ថែ​រក្សា​​តា​ម​ដង​ទន្លេ​មេគង្គ​សុំឲ្យ​ជួប​នូវ​ជ័យ​ជំនៈ​គ្រ​ប់​ប្រ​ការ​ និង​សុំ​ឲ្យ​ការ​រៀប​ចំពិ​ធី​បុណ្យ​ទន្លេ​នេះ​​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។​

លោក​ស្រីឧ​បនា​យក​រដ្ឋ​មន្រ្តី​បាន​អំពាវ​នាវ​អ្នក​កោះ​ទ្រង់ ​ឲ្យ​រក្សា​មុខ​របរ​ប្រ​ពៃ​ណីដាំ​ក្រូច​ថ្លុង​ ដែល​​មាន​រស់​ជាតិ​ឆ្ងាញ់ រ​ក្សា​បរិស្ថាន​ អនា​ម័យ​ និ​ង​បៃ​តង​ បំរើ​សេវា​កម្ម​ដល់​ភ្ញៀ​ទេស​ចរណ៍​​ទាំង​ការ​ធ្វើ​ដំណើរ ​ស្នាក់​នៅ ​ហូប​ចុក ​រស់ា​រយ​រាក់​ទាក់​​ឲ្យ​បាន​សមរម្យ​​ដើម្បី​លើក​កម្ព​ស់​​ជី​វភា​ព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative