រដ្ឋ​មន្ត្រី​សុខា​ភិបាល​ចាត់​ទុក​កា​រ​កោះ​ហៅ​របស់​រ​ដ្ឋស​ភាបង្ហាញ​ពី​ការ​រួម​គ្នារវាង​ស្ថាប៍ន​ទាំង​ពីរ​ក្នុង​ការបំ​រើ​ជួន​ប្រ​ជា​ពល​រដ្ឋ​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខា​ភិ​បាល​បាន​មាន​ប្រ​សាសន៍​កាល​ពីថ្ងៃទី​១២​មីនា​ឲ្យ​ដឹង​ថា​កា​រ​កោះ​អញ្ជើញ​រដ្ឋ​មន្ត្រី​នានា​របស់​រាជ​រដ្ឋា​ភិបាល​គឺ​ប្រតិ​បត្តិ​ទៅ​តាម​គោល​ការណ៍​នៃ​ប្រទេស​ដែល​កាន់​លិទ្ធិ​ប្រ​ជា​ធិប​តេយ្យ។​ជាង​នេះ​ទៀត​លោក​រដ្ឋ​មន្ត្រី​បា​ន​ចាត់​ទុក​ការ​កោះ​ហៅនេះ​ជា​ការ​រួម​គ្នា​រវាង​ស្ថា​ប័ន​នីតិ​បញ្ញាតិ​និង​នីតិ​ប្រតិ​បត្តិ​ក្នុង​ការ​ជួយ​ពង្រឹ​ង​កា​រងារ​ប្រទេ​សកម្ពុជា​ឲ្យ​បាន​ប្រើ​សើរ​ឡើង​ថែម​ទៀត។​

0224xcចាប់​តាំង​ពី​គណ​បក្ស​ទាំង​ពីរ​បាន​ស្រំ​ស្រួល​គ្នា​នៅ​ក្នុ​ង​អំឡុង​ចុង​ខែ​កក្តដា​ឆ្នាំ២​០​១៤​មក​គេ​ឃើញ​មាន​រដ្ឋ​មន្ត្រី​ជា​ច្រើន​រូប​ត្រូវ​បាន​គណៈក​ម្មា​ធិការ​នៃ​រដ្ឋ​សភាដែ​លកាន់​កាប់​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​នោះ​មាន​លោក​វេជ្ជ​បណ្ឌិត​ម៉ម​ប៊ុន​ហេង​រដ្ឋ​មន្ត្រី​ក្រ​​សួង​សុខា​ភិបា​ល​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​រឿង​អ្ន​ក​ឃុំរ​ការ​ឆ្លង​មេ​រោគ​អេដស៍​រហូត​ដល់​ទៅជា​ង​២០០​នាក់​។​

១លោករ​ដ្ឋ​មន្ត្រី​បាន​បន្ថែ​ម​ថា​ករណី​អ្នក​ឃុំរ​ការ​មាន​ឆ្លង​មេរោគ​អេដស៍​នេះ​ក្រ​សួង​សុខា​ភុបាល​បាន​បង្កើត​គណ​កម្ម​ការ​មួយ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រ​សួង​ពាក់​ព័ន្ធ​នានា​រួម​មាន​ក្រ​សួង​កិច្ច​ការ​នារី​ក្រ​សួង​សង្គ​ម​កិច្ច​អាជ្ញ​ធរ​ជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​អេដស៍​ដើម្បី​សិក្សា​លើ​បញ្ហា​នានា​ដែល​ជា​តំរូវ​ការ​ជាក់​ស្តែង​រប​ស់​ប្រ​ជា​ព​ល​រដ្ឋ​ឃុំរ​ការ​។កា​រ​បង្កើត​គណ​កម្ម​ការ​នេះ​ធ្វើ​ឡើង​ស្រប​តាម​អនុស​សាស​ន៍​រប​ស់​សម្តេ​ច​អគ្គ​មហា​សេនា​បតីតេ​ជោហ៊ុន​សែន​កាល​ពីថ្ងៃ​ទី​១៦​ខែកម្ភៈ​ឆ្នាំ​២០​១៥​កន្ល​ង​ទៅ។​គណ​កម្មក​ការ​នេះមា​ន​តួនាទី​ចំនួន​២ទី១​កា​រ​គ្រ​ប់​គ្រ​ង​បុគ្គល​ព្រោះ​ថាស​ម្តេច​នា​យក​រដ្ឋ​មន្ត្រី​មាន​ការ​ព្រួយ​បារម្ភ​ទៅលើ​កុ​មារ​ដែល​មាន​ផ្ទុ​ក​មេរោ​គ​អេដ​ស៍​តាំង​នៅ​វ័យ​ក្មេង។​ដូច​នេះយើ​ង​ត្រូ​វ​ធ្វើ​យ៉ាង​ណា​ជួយ​ថែ​ទាំ​ពួក​គេនិ​ងផ្តល់​អា​ហារូ​បត្ថម្ភ​ដល់​ពួក​គាដើ​​ម្បី​ឲ្យ​គេ​ទទួល​បាន​ការ​រស់​នៅដោ​យ​សម​រម្យ​និងមា​នឪ​កា​ស​បាន​ចូល​សាលាដូ​ច​កុមា​រ​ផ្សេងៗ​ទៀត​និង​ទី​២កា​រ​ជួយ​ទ្រ​ទ្រង់​ផ្នែ​ក​សង្គ​មកិច្ច​។​នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មើល​ថែ​ទាំដ​ល់​ពួក​គាត់​ពិសេស​កុមារ​និង​ស្ត្រី​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុ​ង​ភូមិ​ជា​បន្ត​ទៀត។

​លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​អំ​ណ​គុណចំ​ពោះស​ម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុនសែន​ដែល​តែង​តែគិ​តគូនិ​ង​យក​ចិត្ត​ទុក​ដាក់​លើសុ​ខ​ភាព​រប​ស់​ប្រ​ជាព​ល​រដ្ឋ​ពិ​សេស​ស្ត្រី​និង​កុមារ​ដែល​ក្រី​ក្រ​និង​រស់​នៅជា​មួ​យ​មេ​រោគ​អេដស៍។​ជាក់​ស្តែង​កាល​ពីពេល​ថ្មីៗ​នេះស​ម្តេច​បាន​នាំយ​ក​អំ​ណោយ​ជា​ស្បៀងអា​ហារ​និ​ង​ថវិកា​មួយ​ចំនួ​ន​ចែក​ជួន​ដល់​អ្ន​ក​ឃុំរ​ការ​ឆ្លង​មេ​រោគ​អេដស៍​។​

លោក​វេជ្ជ​បណ្ឌិត​ម៉​ម​ប៊ុន​ហេង​បាន​បញ្ជាក់​ថា​បញ្ហា​អ្នក​ឃុំរ​ការ​ឆ្លង​មេរោ​គ​អេដស៍​នេះ​លោក​បាន​ឆ្លើយ​បំភ្លឺ​ទៅស​ភារួ​ចរា​ល់ហើ​យ។​

នៅពេ​ល​ដែ​ល​សួរ​ថា​តើលោ​ក​យល់​យ៉ាង​ណាដែ​រ​ពេល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​កន្លង​មក​លោក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រ​សាសន៍​ថា​«​ការ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​គឺ​ធ្វើ​ឡើង​តាម​ប្រតិ​បត្ត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ហើយ​ការ​ឆ្លើយ​នេះ​គឺ​ដើម្បី​ឲ្យ​រដ្ឋសភា​បាន​ដឹង​នូវ​អ្វី​ដែល​ជាកា​រ​ខិត​ខំ​ប្រែ​ង​ប្រែង​ រប​ស់​រាជ​រដ្ឋ​ភិ​បាល​ហើយ​ការ​ទៅ​ឆ្លើយ​នៅ​រដ្ឋ​ស​ភាគឺ​ជា​ស្មារ​តី​រទទួល​ខុស​ត្រូវ​របស់​រាជ​រដ្ឋា​ភិបា​ល​ផង​ដែរ​ក្នុង​ការ​លើក​កំ​ពស់​ក៏​ដូច​ជាថែ​ទាំ​សុខភាព​ប្រ​ជា​ពលរ​ដ្ឋ​ក្នុង​នា​ម​ជា​អ្ន​ក​ប្រតិ​បត្តិ​ផ្ទាល់​ពី​រាជ​រដ្ឋា​ភិបាល»។​

លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថាជា​ង​នេះ​ទៀតកា​​រ​កោះហៅ​របស់​សភា​ទៀតសោ​ត​ក៏​បង្ហាញ​ពី​កា​រ​សាមគ្គី​គ្នា​រវាង​ស្ថាប័ន​នីតិ​បញ្ញតិ​និង​នីតិ​ប្រ​តិ​បត្តិ​ក្នុង​ន័យ​រួម​គ្នា​ថែរ​ក្សា​និ​ង​លើក​កំព​ស់​សុខភា​ពរ​បស់​ប្រជា​ពលរដ្ឋយើង​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative