​ក្រុមស្ម័គ្រ​ចិត្ត​បេះ​ដូង​សប្បុ​រស​ណាហ្គា​វើល​ ចែក​សម្ភា​រ​សិក្សា​ដល់​សិស្ស​ក្រី​ក្រ​នៅ​តំបន់​ជន​បទ​

ក្រុម​ស្ម័គ្រ​ចិត្ត​បេះ​ដូង​សប្បុ​រស​របស់​ណា​ហ្គា​វើល​ដឹក​នាំ​ដោយលោ​ក ​Jame​s​ Ma​ នា​យក​ផ្នែក​ទំនាក់​ទំនង​បុគ្គលិក​ និង​កា​រ​ងារ​សង្គម​ណា​ហ្គាវើ​ល ​កាល​ពី​ពេល​ថ្មីៗ​នេះ​បា​ន​នាំ​យក​សម្ភារ​សិក្សា​មួយ​ចំនួន​ធំ​ទៅ​ចែ​ក​ជូន​ដល់​សិស្ស​ក្រី​ក្រ ​និង​កុមារ​កំ​ព្រា​ចំនួន ​១៥​៩៩​នាក់ ​ដែល​កំពុង​សិក្សា​នៅ​សា​​​លា​បឋម​សិក្សា​គោហេ៍ ​សាលា​បឋម​សិក្សា ​អូស្វាយ​ និ​ង​សាលា​បឋម​សិក្សា​រាយ​ប៉ាយ​ ស្ថិត​នៅ​ឃុំ​រា​យ​ប៉ាយ ​និងឃុំ​ព្រែ​កគុយ ​ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម​។

P2sសម្ភារៈ​សិក្សា​ទាំង​នោះ​រួម​មាន ​សៀវភៅ​សរសេរ ​ប៊ិច​ កូន​កា​បូប​ដាក់​ប៊ិច​ខ្មៅ​ដៃ សៀ​វ​ភៅរឿ​ង ​សៀវ​ភៅស​ម្រាប់​បណ្ណា​ល័យ ​និង​សម្ភារៈ​កីឡាជា​ដើម​។​

លោក ​Jame​s ​Ma​​ ​មា​ន​ប្រ​សាសន៍​ថា ​“​តាំង​ពី​ឆ្នាំ​២០​១៤ ​មក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​បាន​នឹង​កំពុង​ឧ​បត្ថម្ភ​សម្ភារៈ​សិក្សា​ទៅ​ដល់​សិស្ស​ក្រីក្រ ​និង​កុមារ​កំ​ព្រា​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​និង​ទី​ក្រុង​ភ្នំពេញ។​ មក​ដល់​ថ្ងៃ​នេះ ​សិស្សា​នុ​សិស្ស​ជាង​ ៣០,​០០​០​នាក់ ​បាន​ទទួល​ផល​ប្រ​យោ​ជន៍​ពី​កម្ម​វិធី​ការ​ងារ​សង្គម​របស់​ក្រុម​ហ៊ុន​ណាហ្គា​វើល”។​ លោក​បាន​បន្ថែម​ទៀត​ថា “​ក្រុម​ហ៊ុន​ណា​ហ្គាវើល​បាន​ផ្តួច​ផ្តើម​បង្កើត​កម្ម​វិធី​អប់រំ​មួយ​ចំនួន​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កុមារ​ឱ្យ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនា​គត​ល្អ​សម្រប់​ខ្លួនឯង​ និង​ប្រទេស​កម្ពុជា។​ កម្ម​វិធី​អប់រំ​ទាំង​នេះរួ​មមាន​ កម្ម​វិធី​ប្រកួត​ប្រជែង​សរសេរ​អត្តបទ​ កម្ម​វិធី​ប្រកួត​ប្រជែង​គួរ​គំនូរ ​កម្ម​វិធី​បណ្តុះ​បណ្តាល​បាល់​ទាត់ ​និង​បាល់ទះ ​កម្ម​វិធី​ប្រកួត​ប្រជែង​ប្រក​បពា​ក្រ​ភាសា​អង់​គ្លេស​ជា​ដើម​។​ យើង​កំពុង​តែ​ពង្រីក​កម្ម​វិធី​ការងារ​​សង្គម​របស់​យើង​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​ផង​ដែរ។​ តាម​រយៈ​កម្ម​វិធី​នេះ យើ​ង​ស​ង្ឃឹម​ថា​កុមារ​នឹង​ត្រូវ​បាន​បំ​ពេញ​ជា​មួយ​និង​សម្ភារៈ​ចាំ​បាច់​ដែល​ពួក​គេ​ត្រូវ​ការ​ ក្នុង​គោល​បំណង​ដើម្បី​អាច​ឱ្យ​ពួក​គេ​ទទួល​បាន​ការ​សិក្សា​ក្នុង​បរិយា​កាស​ល្អ​ប្រ​សើរ​ជាង​មុន”។​

កញ្ញា ​ចូត ​ម៉ាលី ​អនុ​ប្រធាន​ការិ​យាល័​យ​អប់​រំ​ស្រុក​គង​មាស​មាន​ប្រ​សាសន៍​ថា “​ខ្ញុំ​មិន​ដែល​ឃើញ​ក្រុម​ហ៊ុន​ណា​ពី​មុន​ដែល​បាន​មក​ និង​នាំ​យក​សម្ភារៈ​សិក្សា​មក​ចែក​ជូន​ដល់​សិស្សា​នុ​សិស្ស​នៅ​ស្រុក​នេះ​ទេ។ ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​គឺជា​ក្រុម​ហ៊ុនដំ​បូង​គេ​ដែល​ខ្ញុំ​បាន​ឃើញ ​ពី​ព្រោះ​គ្មាន​ក្រុ​ម​ហ៊ុន​ណា​បាន​មក​ទីនេះ​ពីមុន​ទេ។ ​ម្យ៉ា​ង​វិញ​ទៀត ​ស្រុក​គង​មាស​គឺ​ជា​តំបន់​ដាច់​ស្រ​យាល។​ ក្រុម​ហ៊ុន​ណា​ហ្គា​វើល​មក​ទីនេះ ​និង​បាន​លើក​ទឹក​ចិត្ត​កុមារ​ឱ្យ​ខិត​ខំរៀន​សូត្រ​សម្រាប់​អនា​គត​កម្ពុជា។​ វានឹង​ជួយក​សាង​ទំនា​ក់​ទំន​ង​ល្អ​រ​វាង​បុគ្គ​លិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ និង​សិស្ស​ផង​ដែរ។​ តាំង​នាម​ឱ្យ​សិស្សា​នុសិ​ស្ស​ទាំង​នោះ ​ខ្ញុំ​សូម​ថ្លែ​ង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​សម្រាប់​ការ​ឧបត្ថម្ភ​សម្ភា​រៈ​សិក្សា​ទាំងនេះ”​។​

លោក ​លាង​ ឈុន​ហ៊ួត ​នា​យក​សាលា​រាយ​ប៉ាយ​មាន​ប្រ​សាសន៍​ថា ​“​យើង​សប្បាយ​រីក​រាយ​ណាស់​ដែល​ក្រុម​ហ៊ុន​ណា​ហ្គាវើល​មក​ទីនេះ។​ វា​គឺ​ជាលើ​ក​ដំបូង​សម្រាប់​សាលា​រៀនរ​បស់​យើង​ក្នុង​ការ​ទទួល​បាន​សម្ភារៈ​សិក្សា​ពី​វិស័យ​ឯក​ជន។​  ក្នុង​នាម​ជា​នា​យក​សាលា ​ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ក្រុម​ហ៊ុន​ណាហ្គា​វើលស​ម្រា​ប់​ការ​ឧបត្ថ​ម្ភ​សម្ភារៈ​សិក្សា​ដល់​សិស្សា​នុ​សិស្ស​រប​ស់​យើង។​ សិស្សា​នុ​សិស្ស​មិន​ត្រឹ​ម​តែ​បាន​ទទួលស​ម្ភារៈ​សិក្សា​ពី​ក្រុម​ហ៊ុន​ណាហ្គា​វើល​តែ​ប៉ុណ្ណោះ​នោះទេ​ ថែម​ទាំង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ទៀត​ផង​”។​ គាត់​បាន​បន្ថែម​ទៀត​ថា ​“​​ក្រុ​ម​ហ៊ុន​ណាហ្គា​វើល​គឺ​ជា​ក្រុម​ហ៊ុន​នាំ​មុខ​គេ​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍន៍​សហ​គមន៍។​ ការ​ចូល​រួម​ចំណែក​របស់​ក្រុ​ម​ហ៊ុនណា​ហ្គាវើល​ ក្រុម​ហ៊ុនផ្សេង​ៗ​គួរតែ​អនុវត្ត​តាម​”។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០១៥

 

Google Analytics Alternative