នគរ​បាល ​ចុះ​ប​ង្ក្រា​ប​ ហាង​លក់ ​ផលិត​ផល ​គ្រឿង​ក្រអូប​

កម្លាំង​នគរ​បាល ​ការិ​យា​ល័យ​ ប្រ​ឆាំង​បទ​ល្មើស ​កម្ម​សិទ្ធិ​បញ្ញា ​នៃ​នា​យក​ដ្ឋាន​ ប្រ​ឆាំង​បទ​ល្មើស ​សេដ្ឋ​កិច្ច ​ក្រ​សួង​មហា​ផ្ទៃ​ សហ​ការ​ជាមួយ​ សមត្ថ​កិច្ច ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ដឹក​នាំ​ដោយ​ លោក ​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះ​រាជ​អាជ្ញា​រង​ អម​សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ ​កាល​ពី ​រសៀល​ថ្ងៃទី​១១ ​ខែ​មីនា ​ឆ្នាំ​២០​១៥​ នេះ​បាន​ចុះ​ទៅ​បង្ក្រា​ប​ហាង​ លួច​នាំ​ចូល​ស្ដុក ​ចែក​ចាយ ​នូវ​ផលិត​ ​ផល​គ្រឿង​សំ​អាង​ដែល ​រំលោភ​លើ ​ក្រុម​ហ៊ុន​នាំ​ចូល ​។​

CH-00543dនៅ​ក្នុង​ប្រតិ​បត្ដិ​ការ​ចុះ ប​ង្ក្រា​ប​ និង​ឆែក​ឆេរ​ អស់​រយៈ​ពេល​ច្រើន​ម៉ោង​ នៅ​ហាង​ឈ្មោះ ​«​ធានី​» ​ស្ថិត​នៅ​ទីតាំង ​ផ្ទះ​លេខ​៥៤ ​ផ្លូវ​ ប៉ាស្ទ័រ ​សង្កាត់​ផ្សា​រ​ថ្មី​ទី២ ​ខណ្ឌ​ដូន​ពេញ​រួច​មក ​កម្លាំង​ សមត្ថ​កិច្ច ​បាន​ដក​ហូត​នូវ​ ផលិត​ផល​គ្រឿង​ក្រ​អូប ​ព្រម​ទាំង​សាប៊ូ ​ជា​ច្រើ​ន​មុខ ​និង​ជា​ច្រើន​កេស ​។​

លោក ​ទូច ​យុទ្ធា ​នាយ​ការិ​យាល័យ​ ប្រ​ឆាំង​បទ​ល្មើស ​កម្ម​សិទ្ធិ​បញ្ញា ​នៃ​ក្រ​សួង​មហាផ្ទៃ​ ដែល​ដឹក​នាំ​កម្លាំង​ ចុះ​ទៅ​ឆែក​ឆេរ ​នៅ​ហាង​ ខាង​លើនេះ​ បាន​និ​យាយ​ថា ​ប្រតិប​ត្ដិ​ការ​នេះ ​បាន​ធ្វើ​ឡើង ​ក្រោយ​ពី​ក្រុម​ហ៊ុន​ដើ​ម​មាន​ឈ្មោះ ​Do​u​n​g​ ​D​r​a​go​n​ I​n​t​e​r​n​a​ti​o​n​a​l​ C​o​.​,​Lt​d​ ដែល ​បាន​ចុះប​ញ្ជី​ត្រឹម​ត្រូវ ​នៅ​ក្រ​សួង​ពាណិជ្ជ​កម្ម​ នាំ​ចូល​ផ្ដាច់​មុខ​នូវ ​ផលិត​ផល​គ្រឿង​ក្រ​អូប​ ម៉ាក​ Kar​mar​t​ មក​ចែក​ចាយ ​និង​លក់​ផ្ដាច់​មុខ ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ដាក់​ពាក្យ​ បណ្ដឹង​ថា ​ហាង​ឈ្មោះ ​«ធា​នី​» ​យក​ផលិត​នេះ​ទៅ​លក់ ​និង​ចែក​ចាយ​បន្ដ ​ដោយ​គ្មាន​ សុំ​សិ​ទ្ធិ ​អនុ​ញ្ញាត​នោះ ​កម្លាំង​របស់​លោក​ ដោយ​មាន​ការ​ណែ​នាំ​ពី ​លោក​ឧត្ដម​សេនី​យ៍ ​ឯក​ ជា​ សុ​មេធី ​អគ្គ​ស្នង​ការ​រង​ នគ​រ​បាល​ជាតិ​រួច​មក ​ក៏ចុះ​ទៅ​ឆែក​ឆេរ ​ហើយ​ពិត​ជា ​រក​ឃើញ​ផ​លិត​ផល​ ទាំង​នោះ ​ប្រាក​ដមែន​ ។​

សម្រាប់​ ប្រតិ​បត្ដិ​ការ​ អស់​រយៈ​ពេល​ប៉ុន្មាន​ ម៉ោង​មក​នេះ ​កម្លាំង​នគ​របាល ​មិន​បាន​ឃាត់ ​ខ្លួន​ម្ចាស់ ​ហាង​នោះ​ឡើយ ​ពោល​គ្រាន់​តែ​ដក ​ហូត​នូវ​ផលិ​ត​ផល ​គ្រឿង​ក្រអូ​ប ​ដែល​រក​ឃើញ​នៅ​ ក្នុង​ហាង​ប៉ុណ្ណោះ ​ដែល​ធ្វើ​តំណាង​ ក្រុម​ហ៊ុន​ដើម ​ហាក់​បីមិន​សុខ​ចិត្ត​នោះទេ ​ពីព្រោះ​ កាល​ពី​ពេល​ចុះ​ប​ង្ក្រាប​ នាពេល​កន្លង​ទៅ ​គឺឃាត់​ខ្លួន​ម្ចាស់​ហាង ​យក​ទៅ​សួរ​នាំ។​

មន្រ្តី​ នគរ​បាល ​ក៏បាន​អំពាវ​នាវ​ដល់​ អ្ន​ក​រក​ស៊ី​ទាំង​ឡាយ ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ នូវ​ការ​លួច នាំ​ចូល​លក់ ​និង​ចែក​ចាយ​ ផលិត​ផល​ ដែល​មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន ​ពី​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​មុខ​មាត់ដ​ល់​ក្រុម​ហ៊ុនដើ​ម​ ហើយ​ជន​ទាំង​នេះ​គួរ​តែ​ផ្តន្ទា​ទោស​ តាម​ផ្លូវ​ច្បា​ប់​ឲ្យ​ធ្ង​ន់​ធ្ងរ​ មិន​គួរ​ត្រូវ​បាន​លើក​លែង​នោះ​ឡើយ។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative