គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ថ្ងៃទី​​១១​​ ខែ​មីនា​​ស្លាប់​​០៧​​នាក់​ ​រ​ង​​របួស​​ធ្ងន់​​និង​​ស្រាល​​៣១​​នាក់​​

យោង​​តាម​​របាយ​កា​រណ៍​​ពី​​នា​យក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​​អគ្គ​ស្ន​ង​ការ​ដ្ឋា​ន​​នគរ​​បាល​​ជាតិ​​បា​ន​ឲ្យ​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ទូទាំង​​ប្រ​ទេស​​កាល​ពី​ថ្ងៃ​ទី​​១១ ​ខែមី​នា ​ឆ្នាំ​​២០​១៥​​នេះ ​កើត​​ឡើង​​ចំនួន​​១៥​​លើក​ ក្នុង​​នោះ​​យប់​​០​៦​​លើក​​,​ បណ្ដាល​​ឲ្យ​​មនុស្ស​​ស្លា​ប់​​ចំនួន​​០៧​​នាក់​ (​​ស្រី​​​១​​នាក់​​) ​រង​​របួស​​ធ្ងន់​​១៨​​នាក់​ (​​ស្រី​​៣​​នាក់​​),​ និង​​របួស​ស្រា​ល​​១៣​​នា​ក់​(​​ស្រី​​៧​​នាក់​​)​​។​​

Traffic-accident-fpm-07-01-300x225នៅក្នុង ​​ហេតុកា​រណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង​​១៥​​លើក​​នេះ​​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ ខូច​ខាត​​យាន​​យន្ត​​សរុប​​២៨​​គ្រឿង​ ក្នុង​​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១៣​​គ្រឿង​​,​​រថ​យន្ត​​ធុន​​តូច​​ចំនួន​​០៧​​គ្រឿង​​,​​រថ​យន្ត​​ធុន​​ធំ​​៥​​គ្រឿង​​,​​យាន​​ផ្សេងៗ​​៣​​គ្រឿង​​។​​

របាយ​ការណ៍​​ខាងលើ​​​ប្រាប់​​បន្ត​​ថា ​មូលហេ​តុ​​ដែល​​បណ្ដា​ល​​ឲ្យ​​កើ​ត​មាន​​ករណី​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​គឺ​​បណ្ដាល​​មក​ពី​​ល្មើស​​ល្បឿន​​០៤​​លើក​​,​​មិន​​គោ​រព​​សិទ្ធ​​១​​លើក​​,​មិ​ន​ប្រ​កាន់​​ស្តាំ​​២​​លើក​​,​​ប្រ​ជែង​​គ្រោះ​ថ្នាក់​​៤​​លើក​​,​​ស្រ​វឹង​​២​​លើក​​,​បត់ ​​គ្រោះ​ថ្នាក់​​៤​​លើក​​និង​​កត្តា​​យាន​យន្ត​​១​​លើក​​។ ​ក្នុង​​នោះ​​អ្នក​​ជិះ​​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់​មួក​​សុវត្ថិ​ភាព​​ចំនួន​ ​​១៥​​នាក់​ (​​យប់​​០​៨​​នាក់​​)​។​​

យោង​​​តាម​​របាយ​ការណ៍​​ពី​​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់ ​នៃ​​អគ្គ​ស្នង​ការ​ដ្ឋាន​​នគរ​​បាល​​ជាតិ​​ប្រាប់​​បញ្ជាក់​​ឲ្យ​​ដឹ​ង​​ថា ​កាលពី​​ថ្ងៃទី​​១១ ​ខែមី​នា ​ឆ្នាំ​​២០​១៥​​នេះ ​រថយ​ន្ត​​ទាំង​អស់​​ដែល​​ត្រូវ​​ផាក​ពិន័យ​​សរុប​​ចំនួន​​៨៤២​​គ្រឿង​​(​​រថយន្ត​​ធំ​​២៧៨​​គ្រឿង​​​)​​ស្មើ​និង​​៨៥០​​ករណី ​,​ករណី​​ល្មើស​​ក្រ​ដាស​​ស្នាម​​៤១​៩​​គ្រឿង ​ស្មើ​​និង​​៤២៧​​ករណី ​រួមមា​ន​​ប័ណ្ណ​​បើក​បរ​​ហួស​​សុពល​ភាព​​០៨​​ករណី​,​​​ប័ណ្ណ​​បើក​បរ​​ខុស​​ប្រ​ភេទ​​យាន​​០១​​ករណី​​​,​​គ្មាន​​ប័ណ្ណ​​អាជី​វកម្ម​​១៥​​ករណី​​,​​គ្មាន​​ឆៀក​​៣០​​ករណី​​,​​ឆៀក​​ហួស​​សុភ​​ពល​​ភព​​១០​​ករណី​​,​​បើក​បរ​​ហួស​​ល្បឿន​​កំណត់​​១០២​​ករណី​​, ​បើក​បរ​​មិន​​ពាក់​​ខ្សែក្រ​វាត់​​២៦១​​ករណី​​, ​ករណី​​ល្មើស​​បច្ចេក​​ទេស​​មាន​​៤២៣​​គ្រឿង​​ស្មើ​​និ​ង​​៤២៣​​រ​​ណី​​រួមមាន ​ដឹក​​សំពីង​សំពោង​​៤០៦​​ករណី​​, ដឹក​​លើស​​ចំណុះ​​១៧​​ករណី​​។​​

ដោយឡែ​ក​​ម៉ូតូ​​ត្រូវ​​បាន​​ពិន័យ​​សរុប​​ចំនួន​​១,៣៦​៤​គ្រឿង​ក្នុង​​នោះ​​មាន​​​​ ​ជិះ​​ម៉ូតូ​​អត់​​ពាក់​មួក​​៦៩​៣​​ករណី​​,​​ជិះ​​ម៉ូតូ​​អត់​​កញ្ច​ក់​​៥៩១,​​​ម៉ូតូ​​បើក​ភ្លើង​​ពេល​​ថ្ងៃ​​៣៧​​ករណី​​,​​ល្មើស​​សញ្ញា​​ចរា​ចរណ៍​​៣៤​​ករណី​​និង​​ស្រ​វឹង​​០២​​ករណី​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative