មន្រ្តី​WHO​អត្រា​មាន​ផ្ទៃ​ពោះ​ក្នុ​ង​ចំណោម​យុវវ័​យ​កំពុង​កើន​ទ្បើ​ង​

ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រ​ចាំ​ក​ម្ពុជា ​ក្នុង​ចំ​ណោម​បញ្ហា​​ប្រ​ឈម​មុខ​ថ្មីៗ​ពាក់​ព័ន្ឋ​នឹង​បញ្ហា​សុខ​ភាព ​គឺ​អត្រា​មាន​ផ្ទៃ​ពោះ​ក្នុង​ចំ​ណោម​យុវវ័យ​នៅ​កម្ពុ​ជា​កំពុង​មាន​ការ​កើន​ទ្បើង។​

០៩sលោក​វេជ្ជ​បណ្ឌិត​ដុង ​អ៊ីល​អាញ់​ប្រធាន​អង្គការ​សុខ​ភាព​ពិ​ភព​លោក​ប្រ​ចាំ​ក​ម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និ​បាត​ការ​ងារ​សុខា​ភិបាល​ កាល​ពីដើម​សប្តាហ៍​នេះ​ថា​ អត្រា​មាន​ផ្ទៃ​ពោះ​ក្នុង​ចំ​ណោម​យុវ​វ័យ​មិន​ទាន់​រៀប​កា​រ​ និង​ការ​រំលូត​កូន​នៅ​​កម្ពុជា​កំ​ពុង​មាន​ការ​កើន​ទ្បើង​ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ អប់រំ​ពី​បញ្ហាសុ​ខ​ភាព​បន្ត​ពូជ​ ក្នុង​ចំណោ​ម​យុវ​វ័យ​ឲ្យ​បាន​ប្រ​សើរ​ថែម​ទៀត។​

ទោះ​ជាយ៉ា​ង​ណាលោ​ក​មិន​បាន​និ​យា​យ​លំ​អិត​ថា ​ការ​សិក្សា​ធ្វើ​នៅ​ពេល​ណា ​និង​មាន​យុវ​វ័យ​ប៉ុន្មាន​ភាគ​រយ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។​

ប៉ុន្តែ​នៅក្នុ​ង​សៀវ​ភៅរ​បាយ​ការណ៍ ​សមិ​ទ្ឋិផល​សុខា​ភិបាល​ឆ្នាំ​២០​១៤​ និង​លើក​ទិ​ស​ដៅ​ឆ្នាំ​២០​១៥​ហាក់​បាន​បង្ហាញ ​និង​ទទួល​ស្គា​ល់​ថា ​ក្រុម​យុវ​វ័យ​និង​វ័យ​ជំ​ទង់​ទាំង​ពីរ​ភេទ ​អាច​​ប្រ​ឈម​មុខ​នឹង​ហានិ​ភ័យ​នៃ​បញ្ហា​សុខ​ភាព​បន្ត​ពូជ ​និង​ជំងឺ​ឆ្លង​នានា ​ដូច​ជា​ជំងឺ​កាម​រោគ​ និង​ការ​ចម្ល​ង​មេ​រោគ​អេដស៍។​អន្ត​រាគមន៍​ចាំ​បាច់​​នា​​នា​រួម​មាន ​អន្ត​រាគមន៍លើ​ឥរិយា​បទ​របស់​បុគ្គល​ម្នាក់ៗ ​ឲ្យ​លើក​កំពស់​ការ​គ្រប់​គ្រ​​ង​សមត្ថ​ភាព​ផ្លូវ​ភេទ​ ដូច​ជា​ការ​ពន្យា​ពេល​រួម​ភេទ​នៅ​វ័យ​ជំទង់​ ជៀសវា​ង​ការ​​ផ្លាស់​ប្តូរ​ដៃ​គូ​ច្រើន​ ការ​ឆាប់​មាន​គ៌ភ​ទាំង​វ័យ​នៅ​ក្មេង​ពេក ​និង​កែល​ម្អ​ឥរិ​យាបទ ​ក្នុង​កា​រ​ស្វែង​រ​ក​ការ​ថែរ​ទាំ​សុខ​ភាព​។​ល។​

​​០៨sការ​អប់រំ​ពី​បញ្ហា​សុខ​ភាព​ផ្លូវ​ភេទ​ដល់​កក្រុម​វ័យ​ជំទ​ង់​ បាន​ប្រ​ព្រឹត្តិ​ទៅតា​ម​​សហ​គមន៍ ​សាលា​រៀន ​និង​តាម​មូល​ដ្ឋាន​សុខា​ភិបាល​សាធា​រណៈ ​ដូច​ជា​មណ្ឌ​​ល​​សុខ​ភាព ​និង​មន្ទីរ​ពេទ្យ​ជា​ដើម។​ ក្នុង​បរិ​បទ​ខាង​លើ​ក្រ​សួងសុ​ខា​ភិបាល ​១បាន​ប​ន្ត ​ពង្រីក​ការ​គ្រ​បដណ្តប់​សេវា​សុខ​ភាព​បន្ត​ពូជ ​យុវវ័យ ​វ័យ​ជំទង់។​បច្ចុ​ប្បន្ន​សេវា​​សុខ​ភាព​បន្ត​ពូជ​វ័យ​ជំទង់​មាន​ចំនួន​សរុប​៧០​៩​កន្លែង​ ដោយ​កើន​ពី៩១​កន្លែង​កាល​ពីឆ្នាំ​២០​០៩​ ដល់​៧១៨​កន្លែង​នៅឆ្នាំ​២០​១៤។​

ទោះ​ជា​យ៉ាង​ណារ​បាយ​កា​រណ៍​នេះ​បាន​បញ្ជា​ក់​ថា ​ទិន្នន័យ​នៃ​ការ​ប្រើ​ប្រាស់​​សេ​វា​សុខ​ភាព​បន្ត​ពូជ​យុវវ័យ ​វ័យជំទង់​នៅ​មិន​ទាន់​ដា​ក់​បញ្ចូល​នៅ​ក្នុង​ប្រ​ព័ន្ឋ​គ្រប់​ គ្រង​ព៌ត​មាន​វិទ្យា ​លើ​គេហ​ទំព័រ​របស់​ក្រសួ​ង​សុខា​ភិបាល​នៅទ្បើយ​ទេ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១២ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative