សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ផ្តល់​ប្រាក់​៣០០​០ដុ​ល្លា​រ​ដល់​ស្រ្តី​រង​គ្រោះ​ដោយ​ទឹក​អា​ស៊ីត​

សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ប៊ុន ​រ៉ានី​ហ៊ុន ​សែន​បាន​ផ្តល់​ទឹក​​ប្រាក់​ចំនួន​៣០​០០​ដុល្លារ​អាមេ​រិក​ដល់​យុវតីរ​ងគ្រោះ​ តាម​រយៈ​លោក​សា​ស្រ្តា​​ចារ្យ​ឈាង ​រ៉ាអគ្គ​នា ​យកម​ន្ទី​រ​ពេទ្យ​កាល់​ម៉ែត ​បន្ទាប់​ពី​សម្តេច​បាន​ទទួល​ដំណឹង​ដ៏​រន្ឋ​ត់​នេះ។​

DSC_0040 (1)sលោក​សាស្រ្តា​ចារ្យ​ឈាង​ រ៉ា​នៅ​ព្រឹ​ក​ថ្ងៃទី​១១​ មិនា​នេះ​បាន​នាំទឹ​ក​ប្រាក់​ជូន​​ដល់​នារី​រង​គ្រោះ ​ដោយ​សារ​ទឹក​អាស៊ីត ​និង​បាន​នាំ​ទៅ​ជា​មួយនូ​វ​ប្រ​សា​សន៍​ផ្តាំ​​ផ្ញើរ​​សា​ក​សួរ​សុខទុ​ក ​និង​សម្តែង​ការ​អាណិត​អាសូរ ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ឋ​​បណ្ឌិ​​​តប៊ុន ​រ៉ានី ​ហ៊ុន ​សែន​ប្រ​ធាន​កាក​បាត​ក្រហម​កម្ពុជា ​ដែល​សម្តេច​តែង​តែ​គិ​ត​គូជា​ប់​ជា​និច្ច​ពី​សុខ​ទុក្ខ​រប​ស់​ប្រ​ជា​ពល​រដ្ឋ។​

ក្នុង​ពេល​ជា​មួយ​គ្នានេះ ​សម្តេច​បា​​ន​ផ្តាំ​ផ្ញើរ​ឲ្យ​លោក​អគ្គ​នាយ​ក​មន្ទី​រពេ​ទ្យ​ ជួ​យ​យក​ចិត្ត​ទុក​ដាក់​ថែរ​ទាំ ​ព្យាបា​ល​ស្រ្តី​រង​គ្រោះ​ឲ្យ​បាន​ល្អ ​ប៉ុន្តែ​លោក​សាស្រ្តា​ចារ្យ​ឈាង ​រ៉ា​បាន​ឲ្យ​ដឹងថា​ លោក​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ថែរ​ទាំ​ព្យា​បាល​គ្រប់​អ្ន​ក​ជំងឺ ​ក្នុង​នាមជា​គ្រូ​ពេទ្យ​ដែល​មាន​ក្រម​សីល​ធ៌ម​វិជ្ជា​ជីវៈ​ម្នាក់​ ហើយ​ក៏​គោរ​ពតា​ម​​អនុ​សាស​ន៍​ដ៏​ខ្ព​ង់​ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ផង​ដែរ។​

DSC_0047dម្តាយ​មីង​នារីរ​ងគ្រោះ​បា​ន​សម្តែង​ការ​ថ្លែង​អំណរ​គុណ ដ៏​ជ្រា​ល​ជ្រៅ​ដល់ ​​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន​ប្រ​ធាន​កាក​បាត​ក្រហ​ម​កម្ពុជា ​ដែល​បាន​​ផ្តល់​អំ​ណោយ​នូវ​ទឹក​ប្រាក់​ដ៏​សន្ឋឹ​ក​សន្ឋាប់​នេះ ដើ​ម្បី​ជួយ​ជន​រង​គ្រោះ ​និង​បាន​សម្តែង​អំណ​រ​គុណ ​និង​កោត​ស​រសើរ​លោក​សាស្រ្តា​ចារ្យ​ឈាង ​រ៉ា​ដែលតែ​ង​តែ​បា​ន​​យ​ក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​ជួយ​សង្រ្គោះ​ក្មួយ​របស់​អ្នក​ស្រី ​ដោយ​ក្តី​អាណិត​អាសូរ។​

ស្រ្តី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​មាន​ឈ្មោះមា​ស​ វណ្ណី​អា​យុ១​៨​ឆ្នាំ ជា​សន្តិ​​សុខ​រោង​ចក្រ​ស៊ិន ​តាយ ​និង​មាន​ឪពុក​ឈ្មោះ​ស៊ិន ​ស៊ី​នឿន​អាយុ​៥​០​ឆ្នាំ ​ជា​កម្មក​រ​ដាំ​​ដំទ្បូ​ង​ឲ្យ​ក្រុម​ហ៊ុនចិន ​និង​មាន​ម្តាយ​ឈ្មោះ​មាស​ វណ្ណា​អាយុ​៥៧​ឆ្នាំ ​មាន​ជំងឺ​សសៃ​ប្រា​សាទ។​ ស្រ្តី​រង​គ្រោះ​មាន​ស្រុក​កំ​ណើត​នៅ​ភូមិ​អារ៉ង់​ព្រួច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ​សាត់ ​មាន​បង​ប្អូន​៦​នាក់​ស្រី​២នាក់​ ប្រុស​៤​នាក់​ ហើយ​ស្រ្តី​រង​គ្រោះ​ជា​កូនទី​៥ ​នៅ​ក្នុង​ក្រុម​គ្រួ​សារ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០១៥

Google Analytics Alternative